EP5 - ខ្ញុំពិតជាខ្លាចណាស់

184 15 5
                                    

            មិនយូរប៉ុន្មានទេពួកយើងទាំងពីរក៏បានមកដល់វាលស្មៅមួយយ៉ាងធំល្វឹងល្វើយ ម៉ែអ្ហើយស្អាតខ្លាំងណាស់ ខ្យល់ដង្ហើមក៏មានអារម្មណ៍ថាធូរស្រាលដែរ ។

ពេលនោះខ្ញុំពិតជារីករាយខ្លាំងណាស់ ខ្ញុំបានស្រែកមួយវ៉ាសឲ្យធូរក្នុងចិត្តហើយអូមគេក៏ចាប់ផ្ដើមស្រែកតាមខ្ញុំដែរ ពេលដែលខ្ញុំបានងាកទៅប៉ះក្រសែភ្នែកជាមួយគេបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតញាប់ទៀតហើយ

« យើងឃើញឯងស្រែក ក៏ស្រែកតាមឯងដែរទៅកុំឲ្យមើលមកថាឯងចម្លែកពេក »ពេលដែលអូមឃើញខ្ញុំមើលមុខរបស់គេយូរពេកនោះគេក៏និយាយឡើងទាំងសើចដាក់ខ្ញុំពព្រាយ ខ្ញុំពិតជាចង់ហាមគេមិនឲ្យសើចមិនឲ្យញញឹមអីបែបនេះខ្លាំងណាស់ព្រោះបើគេកាន់តែធ្វើបែបនេះបេះដូងរបស់ខ្ញុំប្រាកដជាត្រូវខ្ទិចដោយសារគេហើយ

«...........» ខ្ញុំមិនតបនឹងគេបានត្រឹមតែសើចដាក់គេវិញ

ពួកយើងក៏បានចំណាយពេលនៅទីនោះជាមួយគ្នារហូតដល់ថ្ងៃត្រង់

« អូម !!!! »

« ហាស់ !! មានអ្វីមែនទេ ?? » អូមគេងាកមកខ្ញុំទាំងធ្វើមុខដូចកូនក្មេង

« អត់ខឹងនឹងយើងទេហេស ?? » ខ្ញុំពេលនេះក៏ចង់ដឹងដូចគ្នាព្រោះមួយថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងបង្កបញ្ហារខ្លាំងណាស់

« ហឺម.....ណាណុននិយាយអីនឹង អត់ទេ តើយើងត្រូវខឹងឯងរឿងអីទៅ ?? » អូមគេក្រវីក្បាលតិចៗដាក់ខ្ញុំ ។ រួចក៏យកដៃរបស់គេមកដាក់នៅលើស្មារបស់ខ្ញុំ

« ណាណុន !! ស្ដាប់យើងណា យើងនឹងមិនខឹងឯងទេ បើសិនជារឿងមួយនោះគឺជារឿងដែលអាចលើកលែងបាននោះ »

« សូមទោសពិតមែនណា ! ដែលត្រូវឲ្យអូមខាតពេលក៏ព្រោះតែខ្ញុំ »

« អត់ទេ !! សប្បាយចង់ស្លាប់ហើយ តោះចាំយើងនាំទៅកន្លែងថ្មី » និយាយហើយអូមគេក៏បានចាប់ទាញដៃរបស់ខ្ញុំឲ្យងើបឈរឡើងរួចក៏នាំខ្ញុំដើរទៅទៀតហើយ

គេគឺបែបនេះហើយគឺគេតែងតែធ្វើល្អដាក់ខ្ញុំបែបនេះរហូត ចាប់តាំងពីរថ្ងៃពួកយើងបានថតរឿងជាមួយគ្នាថ្ងៃដំបូងមកគេមិនដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាទើសចិត្តជាមួយគេនោះទេ ។

Maybe not me Donde viven las historias. Descúbrelo ahora