EP1: ជំនួបដំបូងបន្ទាប់ពីបែកគ្នាអស់រយ:ពេលរាប់រយឆ្នាំ!

311 34 3
                                    

#អតីតកាល ឆ្នាំ1700
នៅក្នុងរាត្រីដ៏សែនស្ងាត់ជ្រងំព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅ មនុស្សម្នាទាំងអស់បានចូលនិន្ទ្រាលង់លក់នៅក្នុងសុបិន្តរបស់ខ្លួន។ ក្រឡេកទៅមើលនៅក្នុងផ្ទះមួយយើងឃើញមានបុរសម្នាក់ស្ថានភាពរបស់គេមើលទៅដូចជាពិបាកដកដង្ហើមខ្លាំងណាស់ គេកំពុងគេងដោយមានកូនចៅអង្គុយពទ្ធ័ជុំវិញ ស្ថានភាពគេដូចជាប្រឹងត្រដរខ្យល់ ហើយប្រកាច់ៗទៀតផង

"លោកម្ចាស់ឆាប់បឺតឈាមមនុស្សភ្លាមទៅ បើលោកម្ចាស់នៅតែបែបនេះទៀត លោកម្ចាស់ច្បាស់ជាឆ្លងយប់នេះមិនរួចទេ!" អ្នកជាកូនចៅស្រែកប្រាប់ទៅលោកម្ចាស់របស់ខ្លួនដែលសុខចិត្តទ្រាំឈឺចាប់ មិនព្រមបឺតឈាមមនុស្សសោះទាំងដែលពេលនេះមានមនុស្សសម្រាប់អោយគេបឺតឈាមរួចជាស្រេច

"យើង..មិនអាច..សម្លាប់ជីវិតមនុស្សដើម្បីរស់នៅខ្លួនឯង..ឡើយ"គេប្រឹងនិយាយទាំងដង្ហក់ហើយឮសម្លេងខ្សាវៗបំផុត បញ្ជាក់អោយដឹងថាគេជិតអស់ថាមពលហើយ។ ដោយឃើញលោកម្ចាស់របស់គេរឹងចចេសពេកកូនចៅម្នាក់ក៏បានយកនារីក្រមុំដែលជាអ្នកបម្រើនៅក្បែរនោះមកឆូតករបស់នាងបន្តិច ពេលដែលធុមក្លិនឈាមបែបនេះ ធ្វើអោយលោកម្ចាស់របស់ពួកគេភ្នែកឡើងក្រហមឆេះ~ដោយអំណាចនៃក្លិនឈាមនារីក្រមុំព្រហ្មចារី បិសាចជញ្ជក់ឈាមសង្ហាររូបនោះក៏ហក់មកខាំកនាងហើយបឺតជញ្ជក់យកឈាមនាងរហូតដល់នាងដាច់ដង្ហើមបាត់ទៅ~ពេលដែលបានបឺតឈាមរួចគេក៏មានកម្លាំងហើយស្ថិតក្នុងស្ថានភាពធម្មតាមកវិញ...

# ឆ្នាំ1999

នៅក្នុងទីក្រុងដ៏ទាន់សម័យមានភ្លើងពណ៌ចម្រុះនិងមានឡានម៉ូតូបើកបរទៅវិញទៅមកធ្វើអោយទីក្រុងនេះមើលទៅឡើងអ៊ូអរ~នៅក្នុងផ្ទះដ៏ធំមួយដែលជាផ្ទះរបស់លោក Anthony គាត់មានកូនស្រីតែម្នាក់គត់ឈ្មោះ Anthony y/n ពេលនេះអ្នកកំពុងអង្គុយសរសេរពីកំណត់ហេតុប្រចាំថ្ងៃរបស់អ្នកនៅពីមុខកូនអំពូលពណ៌លឿងដ៏តូចមួយ ពន្លឺរឹមៗចេញពីអំពូលពងមាន់នោះបានជះទៅអោយឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់អ្នក។ អ្នកអង្គុយសរសេរកំណត់ហេតុយ៉ាងយកចិត្តទុកដាក់ព្រមជាមួយទឹកមុខហាក់ឆ្ងល់និងរឿងអ្វីម្យ៉ាង

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now