EP6 *កុំមកចង់យកអ្វីចេញពីលោកប្រុសយើងទៀត នាងស្រីបិសាច!*

231 25 13
                                    

"យើងប្រាប់ហើយថាកុំអោយមកប៉ះពាល់បន្ទប់នេះ បើលោកប្រុសដឹងនាងស្លាប់គ្មានសល់ឆ្អឹងទេ"ម៉ែចាស់និយាយមកកាន់អ្នកទាំងខឹង

"ខ្ញុំ..ខ្ញុំគ្រាន់តែឆ្ងល់" អ្នកតបទៅគាត់វិញទាំងឱនមុខចុះមិនហ៊ានសម្លឹងមុខម៉ែចាស់ទេភ្នែកគាត់ពេលនេះឡើងក្រហមអស់ហើយ

"ទោះឆ្ងល់ក៏មិនត្រូវចង់ចេះចង់ដឹងដែរ! នាងមករស់នៅទីនេះមិនបានសុខទេ បើអាចចេញទៅវិញដោយខ្លួនឯងទៅ កុំមកចង់យកអ្វីចេញពីលោកប្រុសយើងទៀត នាងស្រីបិសាច! ហឹស ទៅទៅស្រោចផ្កាអោយរួចទាន់លោកប្រុសមិនទាន់មកវិញ" ម៉ែចាស់ស្រែកសម្លុតអ្នកធ្វើអោយអ្នកភ័យឡើងលែងហ៊ានងើបមុខ
អ្នកក៏ប្រញាប់ចុះមកក្រោមយ៉ាងញាប់ជើងហើយអ្នកក៏ហូរទឹកភ្នែកមកច្រោកៗ អ្នកស្លុតខ្លាំងណាស់ តាំងពីតូចមកដល់ប៉ុណ្ណេះអ្នកមិនស្គាល់ផងពាក្យថាសំដីធំ ធ្លាប់តែរស់នៅជីវិតគេហៅថាព្រះនាងតូចតែបែរជាមកឮគេហៅថាបិសាច វាពិបាកទទួលយកណាស់

"ហ្ហឹក ហ្ហឹក ប៉ា មកយកកូនទៅផង" អ្នកសង្ងំយំនៅជិតសួនផ្កាយ៉ាងយូរទាល់តែឮសម្លេងឡាន Johnny ចូលមកទើបអ្នកដើរចូលមកក្នុងផ្ទះទាំងប្រឹងជូតទឹកភ្នែកហើយធ្វើមុខធម្មតា តែពេលចូលមកអ្នកស្លុតចិត្តម្ដងទៀតហើយពេលដែលឃើញសភាពរបស់ Johnny គេពេលនេះគឺជាំមុខជាំមាត់អស់ហើយឈាមវិញដាបពេញខ្លួន អ្នកក៏រត់ចូលទៅមើលគេទាំងទឹកមុខបារម្ភលាយភ័យ

"លោក..លោកទៅត្រូវស្អីមកនិង?" អ្នកប្រឹងសួរគេតែគេបានសន្លប់បាត់ទៅហើយ អ្នកក៏ប្រឹងគ្រាគេទាំងត្រដាបត្រដួសឡើងមកលើបន្ទប់ ហើយក៏ដាក់គេអោយដេកលើពូក អ្នកក៏ចាប់ផ្ដើមដោះលេវអាវរបស់គេម្ដងមួយៗ អ្នកអៀនចង់រឹងខ្លួនហើយពេលដែលឃើញសាច់ដុំដ៏ហាប់ណែនរបស់គេ តែអ្នកប្រឹងធ្វើខ្លួនធម្មតាហើយជូតខ្លួនអោយគេថ្នមៗ ដោយសារអ្នកជានិស្សិតពេទ្យស្រាប់អ្នកក៏លាងរបួសក៏ដូចជាលាបថ្នាំអោយគេតែម្ដងទៅ...(ឆ្ងល់អត់ Johnny ជាបិសាចជញ្ជក់ឈាមហេតុអ្វីគេអត់ប្រើវេទមន្តព្យាបាលរបួសរបស់គេ😁)

______Morning

ត្របកភ្នែកក្រាស់បានបើកឡើងសន្សឹមៗសម្លឹងមើលទៅទិដ្ឋភាពនៅចំពោះមុខ អ្វីដែល Johnny ឃើញមុនគេគឺមុខដ៏ស្រស់ស្អាតរបស់អ្នក អ្នកកំពុងជូតខ្លួនក៏ដូចជាលាងមុខរបួសអោយគេយ៉ាងយកចិត្តទុកដាក់ ពេលឃើញគេដឹងខ្លួនបែបនេះអ្នកក៏ឈប់ជូតហើយប្រុងងើបចេញតែ Johnny បានចាប់ដៃអ្នកជាប់

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now