EP4 "បើនាងចង់ដឹងអោយសុីជម្រៅទាល់តែនាងមានទំនាក់ទំនងសុីជម្រៅជាមួយម្ចាស់វិមាននេះ!"

214 24 6
                                    

"ហ៎! បើមិនប្រាប់ផងខ្ញុំដឹងយ៉ាងមិច? "និយាយចប់អ្នកក៏រត់មកតាមគេ តែពេលរត់មកដល់ដុំថ្មតូចមួយអ្នកក៏ប្រទះនិងខ្សែកមួយខ្សែមួយខ្សែ ពេលដែលសម្លឹងទៅកាន់ខ្សែកនោះធ្វើអោយអ្នកមានអារម្មណ៍អ្នកធ្លាប់ឃើញវានៅទីណាមួយតែរកនឹកមិនឃើញសោះ កំឡុងពេលនោះសម្លេងអ្វីម្យ៉ាងក៏ឮចូលមកក្នុងត្រចៀកអ្នក

*Jungwon Jungwon ចាំអូនផង ហិក ហិក បងកុំរត់លឿនពេក*
ឮសម្លេងនេះហើយក្បាលអ្នកក៏ឈឺខ្ទោកៗដូចគេដំ ខួរក្បាលរបស់អ្នកក៏លោតរឿងរ៉ាវជាច្រើនតែគ្រប់រូបភាពទាំអស់សុទ្ធតែព្រិលមើលមិនច្បាស់មិនដឹងអ្វីជាអ្វីទេ!~ស្របពេលនោះសម្លេងរបស់ Johnny ក៏បានស្រែកហៅអ្នក

"y/n~ ដើរមកប្រយត្ន័សត្វព្រៃ" ឮសម្លេងស្រែកហៅហើយអ្នកក៏យកខ្សែកនោះទុកហើយដើរមកតាម Johnny

"លោកចង់ទៅណាទៀត?"

"ទៅផ្ទះវិញ!" គេក៏បន្តដើរទៅមុខដោយមិនចាំអ្នកសោះឡើយ ធ្វើអោយអ្នករៀងពិបាកបន្តិចសម្រាប់រត់តាមមនុស្សជើងវែងដូចជាគេ ដោយសារតែដើរលឿនពេកហើយក្នុងព្រៃនេះងងឹតផងអ្នកក៏ដើរជាន់បន្លាដ៏ស្រួចចាក់ទម្លុះស្បែកជើងរបស់អ្នកចូលដល់ក្នុងស្បែករបស់អ្នកទៀតផង បន្លានោះគ្រាន់តែមុតភ្លាមវាចាប់ផ្ដើមឈឺពឺតៗ ចំណែក Johnnyគេដើរគ្មានងាកក្រោយទេ

"អួយ! លោក ..លោក ជួយខ្ញុំផង Johnny~" អ្នកហៅគេតិចមិនឮក៏ស្រែកមួយទំហឹងឡើងរំពងព្រៃ សម្រែកដ៏ខ្លាំងរបស់អ្នកក៏ធ្វើអោយគេឈប់ដើរ ហើយក៏បកក្រោយមកមើលអ្នកជាមួយទឹកមុខបារម្ភយ៉ាងខ្លាំង ពេលឃើញបែបនេះអ្នកហាក់មានអារម្មណ៍ល្អប្លែក

"មុតជ្រៅណាស់! *អឹប*" មើលបន្លានៅនិងជើងអ្នករួចហើយគេក៏លើកអ្នកបីភ្លាមហើយយកមកដាក់នៅក្រោមដើមឈើមួយ គេក៏ដោះស្បែកជើងអ្នកចេញហើយដកបន្លានោះថ្នមៗ តែមុននិងដកគេក៏សួរអ្នកដែរ

"នាងអាចទ្រាំបានទេ? វាឈឺបន្តិចហើយតែពេលដកចេញបានខ្ញុំធានាថាវានិងបាត់100%!" គេសួរព្រមទាំងសម្លឹងកែវភ្នែករបស់អ្នកឥតព្រិចបន្តិចឡើយ

"អឹម! ដកចុះ តែថ្នមដៃបន្តិចផង!"

ទទួលបានការអនុញ្ញាតហើយគេក៏ចាប់ផ្ដើមដកវាចេញថ្នមៗ

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now