EP5 *ក្រែងនៅផ្លូវខាងមុខគ្មានផ្លូវទេ! ចុះពួកគេចេញទៅតាមណា?*

123 17 1
                                    

"យើងមានការងារមួយអោយឯងធ្វើ"

"រឿងអ្វីដែរលោកម្ចាស់?" អ្នកខ្សែម្ខាងទៀតនិយាយ

.....(លាក់សិន)

#next day

ព្រះអាទិត្យបានបណ្ដែតខ្លួនពីទិសខាងកើតសន្សឹមៗ ព្រះអាទិត្យរះមិនទាន់ទាំងផុតជើងមេឃផង Johnny ក៏ជិះឡានចេញទៅក្រៅបាត់បើមើលតាមល្បឿនឡានក៏ដឹងថាគេមានកំហឹងក្នុងខ្លួនដែរ។ បន្ទាប់ពីគេចេញទៅបាត់កន្លះម៉ោងអ្នកក៏ចុះមកកក្រោមហើយក៏ឃើញថាផ្ទះឡើងស្ងាត់ឈឹងអ្នកណាក៏មិនឃើញ តែបានបន្តិចវត្តមានរបស់បុរសម្នាក់ក៏បានដើរចូលមក គេមានកម្ពស់ខ្ពស់ សក់ពណ៌ខ្មៅគ្រឹបអមជាមួយមុខមាត់សង្ហារបស់គេអាចធ្វើអោយនារីមួយចំនួនគាំងបាន តែសម្រាប់អ្នកគឺធម្មតាប៉ុណ្ណោះ តាមទម្លាប់ជាមនុស្សរស់រាយគ្រាន់តែឃើញបុរសនោះចូលមកភ្លាម អ្នកក៏ញញឹមហើយសួរទៅកាន់គេជាមួយសម្លេងយ៉ាងពិរោះ

"តើលោកជាអ្នកណាដែរ? មករក Johnny មែនទេ?"

បុរសនោះមិនទាន់ឆ្លើយនិងអ្នកទេ គេសម្លឹងអ្នកមួយសន្ទុះទើបដាច់ចិត្តឆ្លើយ

"គេនៅទេ?" គេសួរមកអ្នកជាមួយមុខស្មើរសម្ដីគ្មានរសជាតិអ្វីបន្តិចសោះឡើយ

"អត់នៅទេ! ខ្ញុំក៏មិនដឹងថាគេទៅណាដែរ!"

"អញ្ចឹងខ្ញុំទៅវិញហើយ! បើគេមកប្រាប់ថា William មករក" និយាយចប់គេក៏ដើរទៅវិញដោយមានកូនចៅពីរអ្នកចាំបើកទ្វាអោយគេឡើងឡាន ចំណែកអ្នកតាមសម្លឹងឡាននោះទាំងឆ្ងល់

"ចុម! ក្រែងនៅផ្លូវខាងមុខគ្មានផ្លូវទេ! ចុះពួកគេចេញទៅតាមណា?" ពេលនោះម៉ែចាស់ក៏ដើរចូលមក ហើយបោះអំបោសនិងធុងទឹកមួយមកអោយអ្នកទៀតផង មើលទៅគាត់ពេលនេះឡើងគួរអោយខ្លាចមិនដូចជួបថ្ងៃមុនសោះ អ្នកឃើញសម្ភារៈទាំងនេះហើយក៏ឈរធ្វើមុខឆ្ងល់

"កុំធ្វើមុខអញ្ចឹង! នាងរស់នៅទីនេះត្រូវចេះជួយការងារខ្លះ កុំគិតតែដេកសុីពេក! លោកប្រុសមិនប្រើនាង តែក្នុងនាមយើងជាអ្នករស់នៅទីនេះយើងមានសិទ្ធិប្រើនាង! ទៅបោសបន្ទប់ដែលនៅជាន់ទី2និងទី3ទាំងអស់ លើកលែងបន្ទប់ដែលនៅជិតជណ្ដើរជាន់ទី2! រួចរាល់ហើយទៅស្រោចផ្កានៅសួនខាងក្រោយផង! ធ្វើការនេះអោយរួចមុនលោកប្រុសត្រឡប់មកវិញ"

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now