EP8 *ស្រីនៅខាងក្រៅ ខ្ញុំសុីឆ្អែតហើយ*

193 20 6
                                    

"ឆាប់បើកទ្វាភ្លាម y/n *ផាំង ផាំង* Anthony y/nបើកទ្វាអោយយើងភ្លាម" Johnny ស្រែកយ៉ាងឮៗ ព្រមទាំងគោះទ្វារឡើងចង់របើកហើយ អ្នកនៅក្នុងឯណេះ វិញកំពុងគេងលក់យ៉ាងស្កប់ស្កល់តែក៏ត្រូវភ្ញាក់ដោយសាសម្លេងរបស់ Johnny  អ្នកក៏ក្រោកញីភ្នែកតិចៗទាំងមមីមមើ

"ហឺយ អាណាមកឡូឡាទាំងព្រលឹមវ៉ី" អ្នកក៏រំកិលចុះពីលើគ្រែយ៉ាងយឺតៗបំផុត ចំណែកសម្លេងគោះទ្វានៅតែបន្លឺឡើង *ក្រាក* ទ្វាបានរបើកឡើង អ្នកក៏ឃើញ Johnny សម្លឹងមកអ្នកជាមួយក្រសែរភ្នែកឡើងក្រហមឆេះ ធ្វើអោយអ្នកឡើងស្វាងចែសតែម្ដង

"លោក..លោកមករកខ្ញុំទាំងព្រឹកមានការអ្វី.. នែ៎ លោកយ៉ាងមិចនិងលែងខ្ញុំទៅ" អ្នកសួរគេមិនទាន់ចប់ផងក៏ត្រូវគេចាប់ច្របាច់ករុញមកក្នុងបន្ទប់វិញទាំងកម្រោល

"អ្នកណាអោយនាងទៅប៉ះរូបគំនូរនោះ យើងប្រាប់ថាយ៉ាងមិចហា៎ស ត្រចៀកនេះមានស្ដាប់ឮដែរទេ?" គេរុញអ្នកផ្ទប់និងទូខោអាវស្រែកសម្លុតអ្នកមួយទំហឹងសម្លេងរបស់គេធ្វើអោយអ្នកភ័យចង់ទន់ជើង

"ខ្ញុំធ្វើតាមតែម៉ែចាស់ទេ ខ្ញុំក៏មិនចង់ប៉ះវាដែរ  លែងខ្ញុំទៅ"

"នាងកុំមកបោក ម៉ែចាស់គាត់រស់នៅទីនេះជាមួយខ្ញុំរាប់រយឆ្នាំហើយ គាត់ដឹងទាំងអស់ពីខ្ញុំ ហើយគាត់ក៏គ្មានរឿងអីទៅធ្វើរឿងបែបនេះដែរ នាងកុំបង្ខូចគាត់"

"ខ្ញុំនិយាយការពិត បើលោកមិនជឿក៏អត់ទៅ" អ្នកតបជាមួយគេឡើងធម្មតា ហាក់គ្មានខ្លាចគេអ្វីបន្តិចសោះឡើយ សកម្មភាពរបស់អ្នកធ្វើអោយកំហឹងរបស់គេកាន់តែច្រាលចេញមក

"Anthony y/n"

"លោកចាំបាច់ស្រែក ខ្ញុំស្ដាប់បានតា៎ស" អោយតែមានអ្នកស្រែកសម្លុតមកអ្នកខ្លាំងៗបែបនេះទឹកភ្នែករបស់អ្នកតែងតែស្រក់ចុះមកតែម្ដង ទោះអ្នកប្រឹងទប់យ៉ាងណាក៏ដោយដូចជាពេលនេះអញ្ចឹងអ្នកហូរទឹកភ្នែកមកដូចទឹកភ្លៀង

"ខ្ញុំប្រាប់ម្ដងទៀត ជាលើកចុងក្រោយហាមប៉ះរូបនោះ" និយាយចប់គេក៏ប្រលែងដៃចេញពីករបស់អ្នកហើយដើរចេញទៅវិញទាំងកំហឹងគេបិទទ្វារបន្ទប់អ្នកលាន់ឡើងផ្អើលសត្វចាបដែលទុំនិងបង្អួចអ្នក *គ្រាំង* បន្ទាប់ពីគេចេញទៅបាត់អ្នកក៏អង្គុយយំស្ទាបកខ្លួនឯង ករបស់អ្នកដាមម្រាមដៃរបស់johnnyឡើងក្រហមឆេះ ថែមទាំងជាំទៀតផង

You've reached the end of published parts.

⏰ Last updated: Feb 02 ⏰

Add this story to your Library to get notified about new parts!

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now