EP7 *Yang Johnny ស្ដាប់យើង ឯងហាមប៉ះពាល់រាងកាយ y/nអោយសោះ*

108 12 0
                                    

"ខ្ញុំអាចសុំពេលគិតសិនបានទេ?"

"ប្រាកដជាបានហើយ! តែកុំយូរពេកណា *សឺត*" គេតបទាំងមុខស្មើរហើយឱនមកថើបថ្ងាសអ្នកបន្តិចទៀតផង

"Johnny ខ្ញុំសុំរឿងមួយបានទេ? "

"រឿងអ្វី?"

"ខ្ញុំចង់ឃើញស្នាមញញឹមលោក តាំងពីខ្ញុំមករស់នៅទីនេះមិនដែលឃើញលោកញញឹមទេ! តើលោកមានបញ្ហាអ្វីមែនទេ?"

"ហ៊ឹម! នាងឡើងទៅគេងទៅ ខ្ញុំមានការទៅក្រៅបន្តិច!"គេក៏ងើបឈរទាំងធ្វើមុខមិនសូវសម

"លោកសន្យាសិនមកថាលោកនិងញញឹម! ហើយលោកទៅណាស្មាលនេះហើយ!" អ្នកសួរគេទាំងទឹកមុខបារម្ភ និងឆ្ងល់យ៉ាងខ្លាំងយប់ណាណីហើយចង់ទៅក្រៅធ្វើអីណាមួយផ្លូវចេញពីទីនេះទៅដល់ផ្លូវធំគឺស្ងាត់ណាស់

"វាជាការសំខាន់! នាងទៅសម្រាកចុះ good night sweet dreams"

"អឹម! តែលោកទៅៗខ្ញុំនៅអង្គុយទីនេះបន្តិចទៀតសិន"

"មិនបានទេ! ខ្ញុំបារម្ភខ្លាចនាងឈឺ"

"អឹម" ខ្ជិលសូញសាញច្រើនអ្នកក៏ចូលទៅក្នុងវិមានវិញទៅ គ្រាន់តែមកដល់បន្ទប់ភ្លាមអ្នកទន់ភ្នែកល្អូកហើយក៏លង់លក់នៅក្នុងស្បៃរាត្រីបាត់ទៅ....

__________
ក្នុងផ្ទះរបស់អ្នកឯណេះវិញកំពុងច្រួលច្របល់រឿងមួយទៀតហើយ គឺពេលនេះបាត់វត្តមានរបស់លោក Anthony អោយឈឹង បញ្ហាក្រុមហ៊ុនគ្មានអ្នកដោះស្រាយ ដៃគូរសហការក៏សុំបញ្ឈប់កុងត្រាគ្រប់ៗគ្នា គាត់បាត់ខ្លួនជិតមួយអាទិត្យហើយ តាមរកចង់មួយប្រទេសទៅហើយនៅតែរកមិនឃើញ ម៉ែដោះដែលនៅមើលថែផ្ទះគាត់ចង់ខ្យល់ចាប់ហើយ មុនដំបូងបាត់អ្នកឥឡូវបាត់ប៉ាអ្នក តើគាត់បាត់ខ្លួនទៅណា?

នៅកណ្ដាលព្រៃឬស្សីដ៏ស្ងាត់ជ្រងំ មានផ្ទះតូចមួយមានភ្លើងផ្លុងៗពណ៌លឿងឆ្អៅ បើនៅសងខាវិញអោយសុទ្ធតែក្បាលខ្មោចនិងទានពណ៌ក្រហម បុរសវ័យចំណាស់នៅក្នុងស្ថានភាពទ្រុឌទ្រោមយ៉ាងខ្លាំង គាត់អង្គុយឱនក្បាលចុះព្រោះអស់កម្លាំងពេក តែមើលទៅគាត់មិនមែនអង្គុយធម្មតាទេគឺសន្លប់តែម្ដងព្រោះបុរសវ័យក្មេងម្នាក់ទៀតដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ បានមួយសន្ទុះឡានពណ៌ខ្មៅរបស់កម្លោះសង្ហារyang Johnny ក៏បើកចូលមកជិតផ្ទះនោះ រាងកាយមាំបានចុះពីរថយន្តទំនើបរបស់ខ្លួនជាមួយទឹកមុខកំណាច មកដល់ភ្លាមគេក៏ជះទឹកមួយធុងកណ្ដាលមុខរបស់បុរសចំណាស់ ពេលដែលគាត់ងើបមុខមកគឺជាលោក Anthony សោះ

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now