02:លោកគ្រូជាបងប្រុសចុងរបស់ឯង!

2.5K 109 0
                                        

In class

"សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Kim Taehyung ជានិស្សិត ផ្នែក Design ឆ្នាំទីមួុយឆមាសទីពីរ សុំរាប់អានផងណាបាទ!" ថេយ៉ុងក្រោយពីរមានរឿងជាមួយនឹងកញ្ញាប៊េលឡាហើយគេក៏ដើរតម្រង់មករកថ្នាក់រៀនរបស់ខ្លួន រួចក៏និយាយសួស្តីទៅតាមចរិតរបស់គេទាំងញញិមទៅកាន់មិត្តរួមថ្នាក់ ។

" សួស្តីៗ..." អ្នកខ្លះក៏តបជាទៅរាងតូចហើយអ្នកខ្លះក៏សម្លក់ទៅកាន់គេដោយក្រខ្សែភ្នែកមិនពេញចិត្តអីបែបនឹងទៅ។ហើយពួកអ្នកមិនពេញចិត្តនោះក៏គ្មាននរណាក្រៅពីគ្នាម្នៀរបស់កញ្ញាប៊េលឡានោះឡើយ។

"សិស្សពូកែមកហើយ ឆមាសនេះរៀនជួបគ្នាទៀត ហិហិ"

"គួរឲ្យធុញណាស់មិនគួរណាប៉ះថ្នាក់មួយអាក្មេងម្នាក់នឹងទៀតនោះទេ" សម្លេងសិស្សមួយក្រុមបាននិយាយឡើង ហើយពួកគេនោះក៏គ្មានអ្នកណាក្រៅពីក្រុមអ្នកនាងប៊េលឡាយើងនោះទេ ក្រុមនេះគឺជាក្រុមស្រីស្អាតហើយសុទ្ធតែជាកូនអ្នកមានៗលំដាប់ៗទៀតផង បើនិយាយពីររឿងទេសគេវិញកំពូល។

" ថេយ៉ុងមកអង្គុយត្រង់នេះមក!" បុរសម្នាក់ដែលធ្លាប់បានរៀនជាមួយរាងតូវថេយ៉ុងកាលពីវគ្គមុនហើយហៅកំលោះតូចឲ្យមកអង្គុយក្បែរខ្លួនព្រោះគេពិតជាចូលចិត្តក្មេងប្រុសម្នាក់នេះណាស់។

" អរគុណឯងហើយ ជេមីន!" ថេយ៉ុងដើរទៅកាន់តដែលនៅជាប់នឹងជញ្ជាំងដែលមានរាងតូចជាមីនអង្គុយក្បែរនោះ។

"ឯងនេះនៅតែដូចដើម មកនិយាយគួរសមធ្វើអ្វីមកអង្គុយឲ្យឆាប់ឡើយ ! បន្តិចទៀតលោកគ្រូមុខងាប់ម្នាក់នោះចូល បង្រៀនហើយ ពិតជាគួរឲ្យធុញមែនយើងមិនចូលចិត្តមុខវិជ្ជាប្រុសម្នាក់នឹងនោះទេ" Min jimin ជាកូនប្រុសតែម្នាក់គត់របស់ត្រកូលផាក់តែក៏ត្រូវប្តូរត្រកូលទៅជា មីនជេមីន វិញដោយសារតែម៉ាក់របស់គេបានរៀបការជាមួយត្រកូលមីន ក្រោយពេលប៉ារបស់គេបានចែកឋានទៅជាអស់រយ:១០ឆ្នាំ។ ហើយជេមីនក៏មានបងប្រុសចុងម្នាក់ដោយម្នាក់នោះគឺជាលោកគ្រូមុខងាប់ដែលគេបាននិយាយមុននេះឯង ៕ហើយរាល់ថ្ងែពួកគេបានស្នាក់នៅផ្ទះជាមួយគ្នាដោយប៉ាម៉ាក់របស់គេមានកិច្ចការត្រូវធ្វើនៅក្រៅប្រទេសមួយរយ:។ជេមីនគេមិនដែលត្រូវគេជាមួយបងចុងរបស់គេនោះឡើយ ព្រោះ....។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now