27:កូនរបស់ថេយ៍ក៏ដូចជាកូនរបស់បងដូចគ្នា!?

830 62 4
                                    

.នៅព្រឹកថ្ងៃថ្មី ព័ត៌មានដែលម្ចាស់ក្រុមហ៊ុនត្រកូល Kim នឹងមានអ្នកមកស្នងដំណែងថ្មីក៏លេចឮពេញប្រទេសហើយវាក៏បានក្លាយទៅជាប្រធានបទដំបូងគេផងដែលនៅពេលព្រឹកនេះ។

"មិនដែលដឹងសោះថា ក្រុមហ៊ុន Kim Ad QiKo មានអ្នកស្នងដំណែងដែរ?? " លោកចន ដែលកំពុងតែអង្គុយផឹកកាហ្វេនៅសាឡុងបន្ទប់ទទួលភ្លៀវ ក្រោយពេលឮដំណឹងនេះធ្វើឲ្យគាត់រាងចម្លែកចិត្តមិនតិចនោះដែរ ព្រោះតាំងពីរក្លាយជាគូប្រជែងជាមួយនឹងក្រុមហ៊ុននឹងមកមិនដែលដឹងថាម្ចាស់ក្រុមហ៊ុននោះមានកូនប្រុសស្នងដំណែងនោះឡើយ។

"បើបែបនឹងមែន ពួកយើងកាន់តែពិបាកហើយលោកប៉ា! ព្រោះមើលទៅម្នាក់នោះគឺ ម៉ត់ចត់ណាស់!" ជុងហ្គុក ព្រោះមើលទៅតាមដំណើរនឹងកាយវិការរបស់អ្នកស្នងដំណែងថ្មីនៅក្រុមហ៊ុននេះមិនអន់នោះឡើយ។នាយមើលឃើញតែពីចំហៀងតែប៉ុណ្ណោះព្រោះកាមេរ៉ាចាប់បានតែប៉ុណ្នឹង។

"កុំព្រួយអីព្រោះបានប៉ា ដាក់អ្នកសើុបឲ្យទៅសុើបការនៅក្នុងក្រុមហ៊ុននេះហើយចាំមើលពេលល្ងាចនេះនឹងមានរឿងថ្មីកើតឡើងមិនខាននោះឡើយ!"

"លោកប៉ាធ្វើបែបនេះ ចោះបើខាងគេចាប់បានវិញនោះ?គិតយ៉ាងមិចទៅលោកប៉ា??"

"វាមិនងាយដល់ថ្នាក់នឹងនោះទេកូនកុំបារម្ភពេកអី! បានហើយអស់កិច្ចឯងហើយចង់ទៅណាទៅៗ" គាត់ហៅជុងហ្គុកមកព្រោះតែចង់និយាយតែរឿងប៉ុណ្ណឹងនោះទេ ដោយយល់ថាអស់អ្វីហើយគាត់ក៏បានដេញឲ្យនាយត្រឡប់ទៅវិញ។

"ណ្ហើយ!..."

.ជុងហ្គុកទាញសោម៉ូតូរបស់នាយហើយក៏បើកចេញទៅខាងក្រៅដោយទៅណាក៏មិនដឹងព្រោះតែនាយធុញថប់ពេកចង់លំហេខួរឲ្យស្រស់ស្រាយបន្តិច។

................

" Mommy....អូនចង់បានអាកូនឡាននឹងហា៎...."ថេយ៉ុងកំពុងតែដើរបណ្តើរកូនរបស់គេលេងតាមមានស្ទឹង នាយកំលោះតូចងាកទៅឃើញកូនឡាននឹងរបស់លេងជាច្រើនដែលគេបានតាំងលក់។ក៏ចង្អុលប្រាប់ទៅMommyរបស់ខ្លួនទាំងធ្វើមុខ Cute cute ទៀតផង។

"ចង់បានមែនទេ?? តោះចូលទៅមើលទៅចឹង..." ថេយ៍ក៏កាន់ដៃកូនប្រុសរបស់គេដើរចូលទៅកន្លែងលក់នោះ។ ជុងវ៉ាន់គេរើសតាមចិត្តចង់បានមួយណាប៉ាតូចរបស់គេទិញឲ្យទាំងអស់ មិនមែនថេយ៉ុងតាមចិត្តកូនប្រុសរបស់គេគ្រប់រឿងនោះឡើយតែដោយសារតែ នៅទីនេះពួកគេទើបតែមកដល់ ដូច្នេះហើយ ជុងវ៉ាន់គេគ្មានអ្វីលេងនោះឡើយទើបថេយ៉ុងចេះតែទិញឲ្យគេទៅកុំឲ្យគេអផ្សុកពេលនៅផ្ទះម្នាក់ឯង។

មន្តស្នេហ៍កំលោះតូចរ៉ាគីកWhere stories live. Discover now