បន្ទាប់ពីញាំុបាយរួចរាល់ថេយ៉ុងក៏ទុកដាក់ចានឆ្នាំងយ៉ាងរៀបរយ ហើយក៏រៀបចំរបស់ខ្លះៗដាក់រទះសម្រាប់ទៅលក់នៅថ្ងៃស្អែកផងដែរ។
.បន្ទាប់មកកំលោះតូចក៏ឡើងទៅបន្ទប់របស់ខ្លួនវិញ ភ្លាមនោះសម្លេងរបស់ម្រាយគេក៏បានបន្លឺ។
"រ៉ាគីក ហា៎ មុនចូលគេកុំភ្លេចញាំុទឹកដោះគោរ១កែវឮទេកូន"អ្នកម្តាយស្រែកចេញពីផ្ទះបាយ
"បាទដឹងហើយម៉ែ!" ថេយ៉ុងក៏ដើរបកក្រោយចូលបាយដើម្បីទៅយកទឹកដោះគោ១កែវឡើងទៅបន្ទប់របស់គេតែម្តង ព្រោះថាខ្ចិលចុះមកវិញណាស់។
"ចំមែនកូននេះចាំតែប្រាប់! " អ្នកស្រីគីមគាត់និយាយទាំងគ្រវីក្បាល ។ទោះបីពួកគេក្រមែនតែអ្នកស្រីគីមចិញ្ចិមនឹងផ្គតផ្គង់រាងតូចថេយ៉ុងបានល្អណាស់ ។
.ចូលមកដល់ក្នុងបន្ទប់ដេកយ៉ាងក៏បានដាក់ទឹកដោះគោរនៅលើតុក្បែរគ្រែគេងរបស់ខ្លួនមុននឹងទាញទូរស័ព្ទមកមើលក៏ឃើញសារអ្នកម្ខាងទៀតលោតមកជាច្រើនកំលោះតូច ញញិមចុងមាត់បន្តិច តែគេមិនបានចូលទៅតបសារនោះទេ ថេយ៉ុងទាញទឹកដោះគោមកទឹកទាំងអារម្មណ៍ល្អ មុននឹងបិតភ្លើងចូលគេង។
.ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ដេយ៉ាងបានចុះទៅជួយរៀបចំសម្ភារៈលក់ដូរម្តាយរបស់គេទៅលក់នឹងបានជួយអួសរទះគាត់ទៅផងដែរ។
.មុខសកលវិទ្យាល័យ
"ម៉ែខ្ញុំទៅរៀនសិនហើយណា ដល់ម៉ោងចេញលែងចាំកូនមកជួយលក់ម៉ែ!"
"ចា៎កូន! ខំរៀនណា..." គាត់ដាក់បាយឲ្យអ្នកភ្លៀវបណ្តើរនិយាយផ្តាំទៅកូនប្រុសបណ្តើរ។
"បាទម៉ែសឺត..." ថេយ៉ុងក៏អោនទៅថើបថ្ពាល់របស់គាត់មួយខ្សឺតនឹងបានរត់ចូលទៅក្នុងរបបសាលាបាត់ អ្នកស្រីគីមសម្លឹងមើលកូនប្រុសទាំងញញិមគ្រវីក្បាល។
"ថេយ៉ុង...!" ថេយ៉ុងរៀបនឹងដើរចូលទៅក្នុងថ្នាក់រៀនរបស់ខ្លួនទៅហើយភ្លាមនោះក៏មានសម្លេងមាំបានបន្លឺឡើង ថេយ៍ផ្អាកដំណើររួចក៏ងាកទៅរកប្រភពសម្លេង។
" អៅសិស្សច្បង Eunwoo សួស្តីបាទ" ថេយ៉ុងញញិមរាក់ទាក់ដាក់អ្នកកំលោះ Eunwooយ៉ាងស្រស់ ។ Eunwoo គឺជា គូរប្រជែងរបស់ជុងហ្គុកទាំងការសិក្សាទាំងស្នេហា ពួកគេរៀនថ្នាក់ជាមួយគ្នា ។ អ្នកកំលោះជាកូនអ្នកមាននឹងមានអំណាចដូចជាគ្រួសារជុងហ្គុកផងដែរ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...
