37:មើលចោះមុខអ៊ុំស្រីជ្រួញហើយ នៅមករករឿងក្មេងដូចអូនទៀត

1.8K 82 10
                                        

.ភូមិគ្រឹះមីន
.ថ្ងៃនេះជុងហ្គុកនាយមិនបានចូលក្រុមហ៊ុនឡើយគឺនាយមានកិច្ចការសំខាន់មួយដែលត្រូវធ្វើបញ្ជាក់។ ហើយកិច្ចសំខាន់របស់នាយនោះគឺមកបញ្ជាក់ឲ្យដឹងថាជុងវ៉ាន់គឺជាកូនរបស់នរណា?ទើបនាយមករកជេមីនដល់ផ្ទះព្រោះគិតថាជេមីនជាមិត្តស្នឹតរបស់ថេយ៉ុង។

"អង្គុយសិនមកលោកចន..." ជេមីនបានដើរទៅយកទឹកមកទទួលជុងហ្គុករួចក៏ប្រាប់ឲ្យនាយអង្គុយនៅលើសាឡុង។

"អរគុណ..!" ជុងហ្គុកដាក់ខ្លួនអង្គុយដោយសម្លឹងមើលជុំវិញ បរិវេណផ្ទះរបស់យ៉ុងមីនមើលទៅគឺធំល្អណាស់ ។ ទោះបីជាមួយគេនៅតែពីរនាក់ក្តីតែមើលទៅដូចជាមានក្តីសុខណាស់។ មិនដូចជានាយនោះរាល់ថ្ងៃរកតែមនុស្សយល់ចិត្តគ្មាន។

" អាជុង.??..ហើយខ្យល់អីបក់ឯងមកដល់ទីនេះហាស៎??" យ៉ុងហ្គីដែលទើបដើរចុះមកខាងក្រោមក៏ស្រាប់តែក្រឡេកទៅឃើញជុងហ្គុកអង្គុយនៅលើសាឡុងធ្វើឲ្យនាយរៀងភ្ញាក់បន្តិច។

" គឺយើងមករកជេមីនប្រពន្ធឯងនឹងហើយ "

"ស្អីគេ?? មករកប្រពន្ធយើង នេះឯងមិនមែនគិតអ្វីជាមួយប្រពន្ធយើងទេឬ??"

"កុំមកឆ្កួត យើងមកនេះចង់សួរ រឿងថេយ៍នោះទេ!"

"រឿងថេយ៉ុងនឹងមែនទេ?? មានអ្វីឬ?? ហើយអូនទៅដឹងអ្វីជេមីន?"

"ខ្ញុំមិនដឹងអ្វីនោះទេ ហើយលោកចន ចង់មកសួរពីរអ្វីដែរ??"

" ចឹងចូលសាច់ការតែម្តងហើយណា! តែជេមីនសន្យាជាមួយនឹងខ្ញុំសិនបានទេថានឹងនិយាយពាក្យពិតប្រាប់ខ្ញុំទាំងអស់នៅអ្វីដែលឯងដឹង"

" ខ្ញុំមិនសន្យានោះទេ តែខ្ញុំនឹងព្យាយាម"

" ខ្ញុំឃើញថាមានតែជេមីនទេសិ្នតជាមួយនឹងថេយ៉ុង ខ្ញុំគ្រាន់តែចង់ដឹងថាតើជុងវ៉ាន់ជាកូនរបស់ខ្ញុំតើមែនទេ??"

"នេះថេយ៉ុងគេមានកូនតើមែនទេ??" ជេមីនគេមិនបានប្រាប់រឿងនេះដល់យ៉ុងហ្គីទើបនាយមិនបានដឹង។

"ពិតហើយ ហើយគឺជាកូនប្រុសដែលមានមុខមាត់ដូចនឹងយើងទៀតផង ទើបយើងមកសួរជេមីន ហើយជេមីនអាចប្រាប់ខ្ញុំបានឬនៅ??"

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now