.ពន្លឺព្រះអាទិត្យបានរះចេញពីពីទិសខាងកើតជះចូលមកដល់ក្នុងបន្ទប់គេង។
" សឺត! ងើបឡើងហើយក៏ប្រញាប់ទៅផ្ទះរបស់បងវិញ ឆាប់ឡើង" ថេយ៉ុង ងើបពីព្រលឹមម៉ោង៥អោនទៅថើបថ្ងាសរបស់ជុងហ្គុកមួយខ្សឺតរួចក៏អង្រួនដៃរបស់នាយក្រាស់ដែលកំពុងតែគេងលង់លក់អោបកូនប្រុសឲ្យងើបឡើង។
" ហឹុម! ថេយ៍ បងសុំគេងបន្តិចទៀតសិនណា តែបន្តិចទេ..." ជុងហ្គុកតបទៅកាន់រាងតូចវិញទាំងបុតភ្នែកសម្លេងងៅៗ ស្តាប់មិនសូវច្បាស់ព្រោះនាយមិនទាន់ស្វាងពីងងុយ។
"ឲ្យឆាប់ឡើង បើមិនចឹងទេអូននឹងមិនអនុញ្ញាតឲ្យបងមកគេងទៅទីនេះទៀតឡើយ..."
" ចឹងក៏បាន..សឺត.." ជុងហ្គុកក៏ព្រមងើបហើយក៏អោនទៅថើបថ្ពាល់ជុងវ៉ាន់មួយខ្សឺតផងដែរ។
"ហឹុម..." ជុងហ្គុករៀបនឹងក្រោកចេញពីពូកក៏ឃើញ ថេយ៉ុងគេធ្វើមុខជូរនៅអោបដៃបែបមុខចេញទៀតផង ។
" អូនកើតអ្វីនឹង?? បងព្រមងើបហើយតើ ឬក៏បងធ្វើអ្វីខុសតើមែនទេ??" នាយមិនយល់សោះឡើយនៅសុខៗបែបជាមកងរនឹងនាយទាំងព្រឹកព្រលឹមទៅវិញ។
" មិចក៏បងមិនថើបអូន?? បងថើបតែកូនចឹង? ចោះអូននោះ បងឈប់ស្រឡាញ់អូនហើយ?" ថេយ៍ ផ្កាប់ក្បលទៅនឹងខ្នើយក៏និយាយង៉ៅៗ។ ដែលធ្វើឲ្យជុងហ្គុកឮហើយសែនហួសចិត្តជាខ្លាំង គ្រាន់តែរឿងប៉ុននឹងសោះក៏ចេះខឹងទៅកើតដែរ។
" ហ្ហឹសៗ គ្រាន់តែរឿងប៉ិននឹងសោះអូនចេះអន់ចិត្តនឹងបងដែរតើមែនទេ??"
"រឿងប៉ិននឹង?? អរ បានហើយ ខ្ញុំយល់គ្រប់យ៉ាងហើយ "
"អា៎ៗ មកៗ បងថើបក៏បានដែលណា ប្រពន្ធសម្លាញ់..."
" មើលកុំប៉ះ..."
" កុំយំស្រែកខ្លាំងមើលប្រយ័ត្នកូនភ្ញាក់ សឺតៗ ជុប..." ជុងហ្គុកចាប់ទាញថេយ៉ុងមកថើបឆ្វេងស្តាំហើយនៅ ថើបបឺតរាងតូចមួយស្ទុះទើបព្រមដកមាត់ចេញវិញទាំងញញឹម។
" មនុស្សឆ្កួត....ដឹប" ថេយ៉ុងក្រោយពេលជុងហ្គុកដកបបូរមាត់របស់នាយចេញពីខ្លួនវិញធ្វើឲ្យគេអៀនឡើងរមួលខ្លួនទៅហើយ។ មិនទាន់បានលុបមុខផងនាយមកថើបហើយបឺតមាត់របស់គេបែបនេះអ្នកណាមិនអៀន?
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...
