19:លោកនឹងស្តាយក្រោយមួយជីវិត ចន ជុងហ្គុក🔥

862 48 8
                                    

.ភូមិគ្រឹះមីន

"ទើបមកពីណា?"

"មិនមែនជារឿងរបស់លោកនោះទេ..."

"មកពីដើរលេងយប់ប្រលប់ហើយខ្លួននៅធុំក្លិនស្រាឲ្យង៉ោង នៅមានប្រុសឈ្មោលជូនមកដល់ផ្ទះទៀត ឯងកាន់តែបានដៃហើយណា មីន ជេមីន"

"យ៉ាងមិច? ខ្ញុំចង់ទៅណាមកណា ធ្វើអ្វីក៏វាមិនទាក់ទងជាមួយនឹងលោកនោះដែរ មីនយ៉ុងហ្គី"

"រាល់ថ្ងៃគ្មានចេះគិតរៀនសូត្រអីទេ គិតតែដើរទាក់ប្រុសនឹងទៅ..."

"......"ជេមីនគេមិនតបនឹងយ៉ុងហ្គីនោះឡើយចង់នាយថាស្តីឲ្យគេបែណាក៏បានក៏គេមិនដែលទៅខ្វល់ជាមួយនឹងនាយស្រាប់ទៅហើយ ព្រោះរាល់ថ្ងៃនេះគេមិនដែលទុកយ៉ុងហ្គីក្នុងកែវភ្នែកគេផងនឹង៕

"ណែមក...និយាយគ្នាឲ្យដឹងរឿងសិន"

"ខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយមនុស្សដែលយល់ដែលចិត្តខ្លួនឯងដូចជាលោកឡើយ" ជេមីនក្រវាស់ដៃរបស់យ៉ុងហ្គីចេញពីការចាប់របស់ខ្លួនរួចក៏ឡើងទៅបន្ទប់របស់នាយបាត់។

" ឈប់សិន មីនជេមីន យើងប្រាប់ឲ្យឈប់ណា...រឹងក្បាលណាស់មែនទេ..បាន..ហុឹម" ហៅឲ្យឈប់ជេមីនមិនព្រមឈប់ យ៉ុងហ្គីក៏ ស្ទុះទៅស្កាត់មុខរបស់ជេមីន បាច់ទាញ ជញ្ជាំងករបស់ក្មេងពូកែឌឺ មកចាប់បឺតមាត់ភ្លាមៗទាំងមាត់របស់ជេមីនពរពេញទៅដោយក្លិនស្រាដែលគេបានផឹកនៅក្លឹបមុននេះ។

.ផាច់! មួយដៃរបស់ជេមីនទៅលើមុខសរលោងរបស់យ៉ុងហ្គីបណ្តាលឲ្យអ្នកកំលោះងាកទៅម្ខាងភ្លាមៗ។

"ថោកទាប! "ពីរម៉ាត់មកកាន់យ៉ុងហ្គី បន្ទាប់ពីគេបានដកបបូរមាត់ចេញពីការបឺតជញ្ជក់មុននេះ។

"សុំទោស..."យ៉ុងហ្គី ពោលពាក្យសុំទោសទៅកាន់រាងតូចទាំងដឹងអំពីកំហុសរបស់ខ្លួន។ ជេមីនក៏បើបទ្វារចូលទៅបន្ទប់របស់គេបាត់។

.ខនដូរ

.ព្រូស! ជុងហ្គុកបានបោះរាងតូចទៅលើពូកមួយទំហឹងរបស់ខ្លួនដែលធ្វើឲ្យថេយ៉ុងគេចង់បាក់ចង្កេះទៅហើយ។

" ណែអាឆ្កួតអាញ់ឈឺណាវើហ..ហ្ហឹកៗ" ថេយ៉ុងស្រែកជេរជុងហ្គុកអាៗពេញៗមាត់នឹងហៅខ្លួនឯងថាអាញ់ដែលធ្វើឲ្យជុងហ្គុកអត់ខ្នាញ់នឹងក្មេងម្នាក់នេះមិនបាន។

មន្តស្នេហ៍កំលោះតូចរ៉ាគីកWhere stories live. Discover now