ភាគ៨«មនុស្សល្អរបស់បង»

561 57 5
                                    

"ចេះចុះបងបំពេរ"គេខ្សឹបដាក់ត្រចៀកខ្ញុំ សំលេងដកដង្ហើមរបស់គេធ្វើឲ្យត្រចៀកខ្ញុំកើនកម្តៅភាយៗ ខ្ញុំបានត្រឹមងក់ក្បាលយល់ព្រមប៉ុណ្ណោះ ធ្វើអ្វីលែងកើតហើយ។តែគេធ្លាប់ធ្វើដាក់សង្សារចាស់គេពីមុុនអត់??

"បងធ្វើសម្រាប់អូនម្នាក់គត់ គ្រប់យ៉ាងគឺដើម្បីអូន"សុខៗគេស្រាប់តែនិយាយបែបនេះធ្វើឲ្យខ្ញុំដែរគេងលើរង្វង់ដៃគេងាកមើលមុខគេដោយមុខរំភើបតែឆ្ងល់ម្តេចក៏គេដឹង??

"កុំមើលមុខបង បងគ្រាន់តែប្រាប់ខ្លាចអូនគិត សូម្បីស្នាមថើបដំបូងរបស់បងក៏ប្រគល់ឲ្យអូន"គេឱនចូលមកជិតខ្ញុំដើម្បីងាយស្រួលនិយាយ មុខគេបញ្ចាក់ថាគេមិនបានកុហកនោះទេ។ទឹកថ្លាសន្សឹមៗក៏ស្រក់មកលើផែនថ្ពាល់ខ្ញុំដោយមិនដឹងខ្លួន។

"Fourth!!!អូនយំ??"geminiចាប់ចង្ការខ្ញុំពេលគេឃើញខ្ញុំឱនមុខចុះក្នុងទ្រូងគេដៃខ្ញុំក៏ចាប់ឱបគេសឹងតែមិនចង់ឲ្យគេទៅណា ឯគេក៏យល់ស្ថានការណ៍សម្ងំឲ្យខ្ញុំឱបមួយសន្ទុះ។

"បាត់យំណា បងមិនចេះលួង"គេមិនចេះលួងទេតែធ្វើឲ្យខ្ញុំយំ មនុស្សអាក្រក់។

"ហុឹកៗ "បន្ទាប់ពីសម្ងំឲ្យខ្ញុំឱបហើយគេក៏យកដៃមកជូតទឹកភ្នែកថ្នមៗដោយម្រាមដៃមេរបស់គេ ។

"កុំយំណាបាទអស់គួរឲ្យស្រឡាញ់ហើយចឹង!!"គេអង្អែលក្បាលខ្ញុំម្តងហើយក៏ថើបសក់ខ្ញុំដើម្បីលួងលោម។

"គេងបន្តណា បងបំពេរ"សម្លេងបំពង.ករបស់គេក៏បន្លឺឡើងម្តងទៀត ដៃគេក៏អង្អែលខ្នងខ្ញុំលួងលោមតែក៏ព្រឺរោមម្តងម្កាលៗដែរ សំលេងគេធ្វើឲ្យខ្ញុំកាន់តែបិទភ្នែកតិចៗរហូតដល់ងងឹតឈឹង ។

End fot pov

Morning

ត្របកភ្នែកបើកយឺតសន្សឹមៗដើម្បីឲ្យសុាំពន្លឺព្រះអាទិត្យ ក៏ថាចង់រេទៅរកអ្នកម្ខាងទៀតតែក៏បាត់ ក៏គិតថាប្រហែលគេទៅរៀបចំខ្លួនមុនហើយ ជើងស្រឡូនឈានចុះពីពូកសម្តៅទៅបន្ទប់ទឹកមុនគេ ។ហើយក៏រៀបចំខ្លួននិយាយរួមទៅមនុស្សស្អាតតែងខ្លួនយូរចឹងហើយ តែជាចុងក្រោយនៃការតែងខ្លួនហើយក៏បាញ់ទឹកអប់រសជាតិVanillaមកតិចប្រហើរ ឈ្ងុយសឹងតែអ្នកអានចង់លង់សម្រស់។

អូនជាមនុស្សចុងក្រោយ  Unde poveștirile trăiesc. Descoperă acum