ភាគ១៦«មកខុសពេល»

421 55 3
                                    

"ណាអូនណា...."គេចូលទៅអង្រួនចង្កេះសង្សារលួងលោមតិចៗ

"...."

"អូនហ្វូតៗ"និយាយមែននាងខ្ញុំចូលចិត្តនៅពេលជេមហៅរាងតូចថាអូនហ្វូតពិតជាគួរឲ្យស្រឡាញ់ខ្លាំង

"លើកក៏លើកតែលើកនេះចុងក្រោយណា!"រាងតូចញញឹមវិញហើយក៏ព្រមឲ្យគេឱបតាមចិត្តមួយសន្ទុះធំដែរ តែសសើរសង្សារគេអត់ចេះស្ទាបផ្តេសផ្តាសនោះទេ ។ក្រោយមកក៏ដេញឲ្យសង្សារងូតទឹកមុនហើយទើបរាងក្រាស់បីគេចូលក្រោយដោយយកខោអាវត្រៀមឲ្យហើយជាទម្លាប់ ។

"នោះមកល្មមលោកកូន មួយៗណាហ្វូត"លោកស្រីNorawitថារកទៅហៅតែក៏ឃើញលោកកូនទាំងពីរចុះមកហើយដែររាងក្រាស់កាន់ដៃជួយទប់តិចៗឲ្យគេរៀនដើរ។

"អ្នកជំងឺកុំទាន់អាលដើរបែបនិងយើងត្រូវរងចាំឲ្យគ្រាន់ជាងនិង"នាងធ្វើជានិយាយល្អដាក់រាងតូចទាំងដែរមុននោះចង់អង្គុយលើជើងគេបំបាក់សោះ តែរាងតូចមិនបានស្តាប់គេនោះទេកំពុងតែក្តៅចិត្តផង

"អង្គុយតិចៗមក"Geminiដាក់ឲ្យរាងតូចឈរទើបទាញកៅអីដាក់ឲ្យគេអង្គុយលើកៅអីថ្នមៗ ទើបគេទាញកៅអីមកតាមក្រោយដោយខិតទៅជិតរាងតូចយ៉ាងកៀកព្រោះម្ខាងទៀត មានគ្រូពេទ្យស្រីគេធ្វើតាមរាងតូចខ្លាចងក់ងរអង្គុយប្រដៅដូចកុំឲ្យជក់ថ្នាំ(សម្តីអ្នកអាន)

"fotfotកុំញុាំត្រកួនអីវាជាតិដែកអាចធ្វើឲ្យឆ្អឹងអូនមិនដុះជាប់គ្នា"Geminiចាប់យកសាច់ជ្រូកដែរចៀនក្រៀមៗ ព្រោះឃើញរាងតូចបម្រុងចាប់ត្រកួន រាងតូចក៏ញញឹុមងក់ក្បាល

"មែនតាស៎ បងភ្លេចប្រាប់ឯង"Pondក៏ចាប់ភ្លឹកនិងសម្តីរបស់ប្អូនកុំអីគេមិនដឹងនោះទេ

"ជើងកូនគ្រាន់ជាងមុនទេ?"លោកNorawitក៏សួរម្តងគាត់ពុំសូវបាននៅផ្ទះទេរវល់ការងារក្រៅប្រទេសពេក

"បាទ ប៉ាគឺគ្រាន់ហើយនៅផ្ទះបងៗយកចិត្តទុកដាក់ ចឹងមិនបាច់យកគ្រូពេទ្យមកពិបាកក៏បាន!"Fourthសើចទាំងបាយពេញមាត់ទៅកាន់ចាស់ៗ ណាមួយគេគិតវែងឆ្ងាយរឿងសង្សារគេណាស់តែក៏មិននិយាយ ហើយក៏យកសាច់មកញុាំបន្ថែមតែដួសមិនដល់ក៏កេះសង្សារឲ្យយកឲ្យ

អូនជាមនុស្សចុងក្រោយ  Where stories live. Discover now