ភាគ២៥«ងរឲ្យដូចខ្ទួយ»

358 51 4
                                    

ព្រឹកថ្មី

"Fourth គឺថាយប់មិញគេងលក់ស្រួលទេ??"កូនលោកមេភូមិឃើញរាងតូចភ្លាមរត់ទភរាក់ទាក់ទាំងញញឹមដោយមិនខ្វល់ថាគេកំពុងឈ្លោះគ្នាដោយសារខ្លួនទេ។

"មិនស្រួលទេ ដោយសារមានឈ្លើងទាមយប់មិញ"fourthនិយាយដៀមដាមអ្នកនៅក្បែរខ្លួន គេពោលទាំងមុខស្អុយហើយសើចដាក់កូនមេភូមិបង្កើតការដាក់ស្នេហ៍លើគេ

"បើចឹងគេងជាមួយខ្ញុំម៉ងទៅយប់នេះបើfourthខ្លាច!!"Kwangនិយាយលេងបន្លំមែនgeminiឮហើយសែនក្រោធតែក៏រំងាប់អារម្មណ៍សិន ខ្លាចដូចយប់មិញ។

"មិនបាន"Geminiហាកាត់ភ្លាមៗសុខមកបបួលសង្សាគេទៅគេងជាមួយយ៉ាងមិចគេហួងហែងចង់ស្លាប់ទៅហើយមកចង់គេងជាមួយ។

"ម្ចាស់សមីខ្លួនគេព្រម"Kwangតបហើយក៏ដើរបុកស្មាររាងក្រាស់ទៅបាត់ទុកឲ្យគេខឹងក្តាប់ដៃចង់តែដាល់ឲ្យបែកមុខទេចរឹកឌឺណាស់ចាំមើលឈ្លើយបានមាណថ្ងៃ??

"យ៉ាងមិចបងនិង??"Fourth  គេដឹងថាអ្នកកម្លោះសង្ហារខឹងមុខគេឡើងមាំហើយមើលគេទប់ឡើងប៉ោងសសៃ.កហើយរាងតូចខ្លាចមានរឿងលើសនិងក៏និយាយបន្លប់។តែនិយាយនៅតែបែបខឹងដដែល

"អូនមិនឃើញចរឹកវាទេ វាឈ្លើយណាស់អូនfourthអើយ"ទោះបីជាខឹងយ៉ាងណាក៏និយាយសម្តីផ្អែមដែរគេនៅតែលួងសំណព្វចិត្ត ហើយក៏ចូលទៅប៉ៈស្មារ

"កុំប៉ៈ !!!"Fourthនៅពេលដែរទៅដល់តាមភូមិគេមិននិយាយរកសង្សាសូម្បីបន្តិចដោយសារនៅតែអន់ចិត្ត ទើបបានជាគេរើចេញពីរាងក្រាស់ភ្លាមៗបែបនេះ។

"អូនកុំដល់ថ្នាក់និងមើល"

"យ៉ាងមិច??"គេជំទាលយកតែម្តងកំពុងម៉ួម៉ៅផងមួយដៃបែកមុខលែងដឹងសង្សាឥឡូវហើយ

"បងសុំទោស"

"អូនមិនទទួល បងគិតថាគ្រាន់តែលួងអូនហើយបាត់ខឹងហ្អែស??"Fourth ងរឲ្យខ្ទឺតដូចខ្ទួយ ។តបទៅគេទាំងបបូរមាត់នៅមានស្នាមហើយឱបដៃធ្វើចរឹកឲ្យដូចកូនក្មេង សូម្បីតែនិយាយជាមួយគេក៏មិនមើលមុខផង។

"ទៅជាមួយបងអត់??"

"មិនទៅទេ"

"ប្រាកដ??"

"និងហៃមិច??"

"ចឹងបងទៅហើយឮថានៅទីនោះស្រីច្រើនណាស់ ថាបានអូនទៅកាងបងដល់ អឹម!អូនអត់ទៅក៏បងមិនថាអី!!យូរៗទៅបុណ្យភូមិម្តង"

អូនជាមនុស្សចុងក្រោយ  Where stories live. Discover now