ភាគ១១ «ប្រច័ណ្ឌ»

573 56 9
                                    

"ទឹកក ....."រាងតូចនិយាយតិចតែរាងក្រាស់អាចយល់បានក៏ស្ទុះទៅយកទឹកដាក់បំពងបឺតឲ្យសង្សារ ដោយជួយកាន់ទឹកហើយគ្រាឲ្យគេងើបតិចៗមកផ្អែកក្បាលគ្រែពេទ្យហើយបញ្ចុកទឹករាងតូចៗហើយកាន់ទឹកឲ្យដោយកាយវិការយកចិត្តទុកដាក់ជាខ្លាំង

"ហ្អឹម"ក្រោយពីញុាំទឹករាងមានកម្លាំងបន្តិចអាចក្រហឹមបាន តែមុខចង់រកយំ គេប្រឹងទប់ឡើងញ័រខ្លួនហើយ

"កុំមើលមុខបងបែបនេះ"គេនិយាយបែបសើចតែគេមិនបានសើចទេទឹកភ្នែកគេក៏ស្រក់ចុះមកតាម គេរំភើបណាស់នេះបើសិនជាក្មេងម្នាក់នេះមិនងើបទៀតគេយំបែបណា??

"ហ្អឹក ជេម អូននឹកបង"គេស្រាប់តែពេបយំតែម្តង ឯរាងក្រាស់ក៏ចូលទៅឱបលួងលោមទំហំក្តីស្រឡាញ់ពួកគេឲ្យគ្នាច្រើនណាស់បើបាត់បងមនុស្សម្នាក់ប្រាកដណាស់ម្នាក់ទៀតច្បាស់ជាឈឺចាប់កាន់តែខ្លាំង

"បងដឹងទេ អូននៅពិភពមួយងងឹតណាស់ អូនរកបងអត់ឃើញទេ បងអូនខ្លាចអូនទៅម្តងទៀត"គេពេបមានច្រវាបតែម្តងហើយក៏ក្រវីក្បាលបែបខ្លាចលែងហ៊ានប្រាថ្នា

"ឥឡូវអូនមកវិញហើយមានបងមាន មានម៉ាក់ប៉ាមិត្តអូននៅចាំអូនច្រើនណាស់"គេជូតទឹកភ្នែកឲ្យសង្សារមើលចុះទៅមុខគេបាត់ភាពឆ្នាស់អស់ហើយ

"អូនចង់ឱបបង បងកុំទុកអូនចោលណាបងអើយអូនខ្លាចៗ "បើនិយាយពីភាពនឹកគឺគេនឹកណាស់ ក៏ចូលទៅឱបចង្កេះរាងក្រាស់ហើយសម្ងំបើកភ្នែកភ្លឹសៗ

"បាទ សឺត~~~"មើលចុះគេងពេទ្យតែក្លិនក្រអូបនៅជាប់ពេញខ្លួនប្រាណមិនជ្រះសោះ គេក្រអូបពៅខាងក្នុងខ្លួនគ៏យ៉ាងមិច សក់ថើបទៅឡើងឈ្ងុយតែម្តង

"បងទៅហៅពេទ្យមួយភ្លេតណា"ក្រោយណីឱបមួយសន្ទុះក៏ចង់ហៅពេទ្យមកពិនិត្យជំងឺ ណាមួយអ្នកជំងឺដឹងខ្លួនហើយស្រួលពិនិត្យ

"បងកុំទាន់ណា មនុស្សខំនឹកទៅហៅពេទ្យមក"គេនិយាយងូវម៉ាល្មមGeminiឮ ហាក់ធ្វើឲ្យគេអស់សំណើចតែម្តង

"បងហៅពេទ្យមកសិនចាំឲ្យឱបទៀត"ខ្ចិលប្រកែកច្រើនណាស់ក៏តាមទាំងជិតមិនចង់ ដកដៃចេញពីចង្កេះរាងសង្ហារ ហើយឱបដៃខ្លួនឯង។គេក៏រាងអស់សំណើចដែរតែក៏ទៅហៅពេទ្យមកពិនិត្យជំងឺសិន និងហៅសាច់ញាតិមកមើលថារាងតូចដឹងខ្លួនហើយ។

អូនជាមនុស្សចុងក្រោយ  Where stories live. Discover now