ភាគ២៨«អៀន»

329 51 6
                                    

រាងតូចចេញពីបន្ទប់ទឹកដោយចងពង់ឆ្ងល់ទេហេតុបានជាមានបន្ទប់ទឹកដោយសារតែកូនលោកមេភូមិបានឲ្យសោរបន្ទប់ទឹកដែរក្នុងបន្ទប់គេស្នាក់នៅនោះឯងដោយសារតែលើកមុនគំនិតអាក្រក់តែសង្សាគេគំរាមហើយក៏បើកបន្ទប់ទឹកភ្លាមៗ ហើយនាំការឲ្យភ្លាមៗពេលគូសង្សានោះនាំគ្នាមកពីបុណ្យភូមិ។

"បងអត់ងូតទឹកទេ?"Fourthសួរទៅកាន់រាងក្រាស់ដែរកំពុងមើលមកគេដោយខ្សែភ្នែកចង់ញុាំគេភ្លាមតែម្តង បើមិនភ័យទៀតចម្លែក

"ងូតតាស៎ អូន"រាងក្រាស់ក្រោកឈរដើរទៅជិតរាងតូចដែរសាច់សខ្ចីហើយចងពង់ទៀតគេចង់តែចាប់ក្រសោបនោះទេ។

"បងមើលអូនម្លេស"ថ្ពាល់ទាំងគូក៏ក្រហមភ្លាមៗនៅពេលអ្នកម្ខាងមើលគេកាន់តែជិតទៅៗសឹងឱបគេហើយ រាងតូចថយតិចទៅៗទុកចិត្តមិនបានទេ ភ្នែករាងតូចរេចុះឡើងៗ

"អូនខ្លាចបងមែន?"Geminiសើចនៅពេលដែររាងតូចខំប្រឹងថយចេញពីគេរហូតបុកជញ្ជាំងហើយ ទើប.កដៃរាងតូចទាំងពីរដាក់ទន្ទឹមគ្នាមកឃាំងទ្រូងកុំឲ្យគេចូលមកជិតគេ

"ខ្លាច!!ហើយខ្លាចជាទីបំផុត"រាងតូចនិយាយទាំងញ័រៗដាក់កម្លោះកម្ពស់ខ្ពស់ជាងគេ ដល់ថ្នាក់គេងើយតប

"បងធ្វើលេងទេ !!អូនផ្លាស់អាវសិនទៅ បងងូតទឹកហើយ"Geminiបង្វែររឿងនិយាយផ្សេងគេសឹងទប់ខ្លួនមិនបានទៅហើយ បើក្លិនក្មេងម្នាក់នេះឈ្ងុយម្លឹងៗ បើមិនមានអារម្មណ៍ទៀតចម្លែក

"ហ៊ើយ~~~បិះអស់ក្នុងវ័យក្មេង"រាងតូចភ័យតិចអីគេយកដៃរឺតទ្រូង ភ្លាមៗនៅពេលដែរកម្លោះជាសង្សាចូលបន្ទប់ទឹកបាត់

"ម៉ាក់អ៊ើយម៉ាក់!!កូនញ័រដៃសម្បើមណាស់"

"អូយ!!ចុះពេលជេមចេញមកវិញយើងនិយាយជាមួយគេបែបណា? អត់ទេធ្វើជាដេក ហ៊ុយមិនសមទេ"

"បេះដូងក៏លោតជើងក៏ញ័រ"

"ហឹស ក្មេងឆ្នាស់"គេផ្ទប់ត្រចៀកនិងទ្វារបន្ទប់ទឹកឮសំឡេងរាងតូចនិយាយម្នាក់ឯងឆ្លេឆ្លាពេញនិង ញេញណាស់ឆ្នាស់ណាស់តែរឿងអៀនលំដាប់ម៉ង

"ហា៎!!ភ្លេចឲ្យឈឹងថា យកស្បែកជើងចូលក្នុងកំពុងថ្លៃផង"រាងតូចអង្គុយលើគ្រែសុខៗក៏នឹកឃើញស្បែកជើងប៉ាត់តាសំណព្វចិត្តដែរគេទិញខ្លនឯងខ្លាចបាត់ក៏ចេញពីបន្ទប់មកយកភ្លាមៗ ដោយយកទូរស័ព្ទមកបញ្ចាំងពឺល

អូនជាមនុស្សចុងក្រោយ  Where stories live. Discover now