ភាគទី3 : ជានិស្ស័យក៏អាចថាបាន ><

1.2K 66 1
                                    

   | ព្រឹកថ្ងៃថ្មី |

   ព្រឹកថ្ងៃថ្មី អ្វីៗក៏អាចហ្នឹងល្អជាងមុនសម្រាប់រឿងមួយចំនួន។ ដូចជាកម្លោះតូចថេយ៉ុងយ៉ាងអញ្ចឹង ថ្ងៃនេះប្រហែលជាថ្ងៃដ៏ស្រស់ស្រាយសម្រាប់នាយតូចហើយមើលទៅ បានជានាយដើរបណ្តើរ ញញឹមញញែមតែម្នាក់ឯងបណ្តើរ មិនដឹងថាមានរឿងអ្វីធ្វើអោយនាយសប្បាយចិត្តដល់ម្លឹងនោះទេ។

   ផាច់៎ ~

« អួយ៎!អាចង្រៃណាហ៊ានទះក្បាលអញ?? » កំពុងតែដើរញញឹមញញែមតែម្នាក់ឯងសុខៗ ស្រាប់តែមាននរណាម្នាក់បានទះក្បាលរបស់ថេយ៉ុងពីក្រោយមួយដៃលឺសូរតែ ផាច៎! ទើបបណ្តាលអោយថេយ៉ុងមួម៉ៅនៅក្នុងចិត្តជាខ្លាំងក៏ស្រែកសួរអ្នកដែលវាយខ្លួនបណ្តើរ ងាកទៅស្វែងរកម្ចាស់ដៃដែលបានវាយខ្លួននោះបណ្តើរ។

« អញ! យ៉ាងមិច? » ងាកមកក៏បានឃើញថានោះគឺជាមិត្តសម្លាញ់របស់ខ្លួនសោះ ធ្វើអោយថេយ៉ុងសម្លក់ពួកគេឡើងថ្លែរតែម្តង។

« ហេតុអីក៏ឯងមកទះក្បាលយើងបែបនេះ? » ថេយ៉ុង

« ក៏ទះលេងហ្នឹងណា៎ ហើយណាមួយទៀតខ្លាចឯងដើរមិនបានមើលថានៅខាងមុខហ្នឹងមានលូមួយដែលកំពុងតែបើកគំរបចំហរចោល » ជីមីនក៏សើចហេះៗទាំងមិនសូវសម ព្រោះតែកំពុងទទួលបានការសម្លក់សម្លឹងពីសំណាក់កំពូលមិត្តរបស់ខ្លួន រួចក៏ប្រាប់ហេតុផលដែលខ្លួនវាយគេអម្បាញ់មិញនេះ ក៏ព្រោះតែអ្នកម្ខាងទៀតដើរផងញញឹមញញែមផងទាំងមិនបានមើលផ្លូវថានៅខាងមុខរបស់គេកំពុងតែមានលូមួយកំពុងតែបើកគំរបចោល ទើបនាយខំទះអ្នកជាមិត្តអោយស្វាងពីការស្រវឹងស្នេហាអោយត្រឡប់មកដូចដើមវិញ។ ( ព្រោះគាត់ខ្លាចថេយ៉ុងដើរធ្លាក់លូ ╥⁠﹏⁠╥⁠ )

« ឆឹស! ចាត់ទុកថាឯងជួយយើងទៅចុះ យើងមិនយកទោសពៃរ៍អ្វីពីឯងនោះទេ » ថេយ៉ុង

« ហិហិ ថេយ៍ៗរបស់យើងគួរអោយស្រឡាញ់ជាងគេ គួរអោយស្រឡាញ់ខ្លាំងៗម៉ងហ៎ា » ជីមីន

« បានហើយៗ ជិះដល់ម៉ោងចូលរៀនហើយ តោះ!យើងប្រញាប់ដើរទៅថ្នាក់រៀនទៅ » ជីន

« តោះពួកឯង ប្រយ័ត្នបានឈរមុខក្តារខៀនធ្វើជាតួកំប្លែងសម្រាប់អោយពួកអស់ហ្នឹងសើចទៅ » នៅសាលារៀននេះក៏មានការដាក់វិន័យចំពោះការមកយឺតដែរ គ្រាន់តែត្រូវទទួលវិន័យតាមគ្រូប្រចាំមុខវិជ្ជាតាមម៉ោងនីមួយៗប៉ុណ្ណោះ។

💫ក្រឡុកស្នេហ៍សិស្សច្បង💫[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now