ភាគទី11 : កូនប្រសារត្រកូលហ្វីសៃយ៉ា

442 21 0
                                    

« គាត់ជាម៉ាក់ក្មេករបស់អូនអញ្ចឹងហ៎េស? » ថេយ៉ុង លាន់មាត់ស្រែកសួរនាយក្រាស់ទាំងបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ហើយក៏មិនចង់ជឿនូវអ្វីដែលគេកំពុងតែបានឃើញនឹងដឹងនាពេលអម្បាញ់មិញនេះ។

« បាទ » នាយក្រាស់ក៏ងក់ក្បាលជាចម្លើយ។

« អើ...សុំ សុំទោសអ្នកមីង ខ្ញុំ គឺ...ខ្ញុំគ្មានចេតនាស្តីថាអោយអ្នកមីងបែបនោះទេ ខ្ញុំសុំទោស!!! » ពេលដែលដឹងច្បាស់ថាស្ត្រីដែលកំពុងតែឈរនៅចំពោះមុខរបស់ខ្លួននេះជាម្តាយរបស់ជុងហ្គុកយ៉ាងប្រាកដហើយ ថេយ៉ុងក៏ប្រញាប់និយាយសុំទោសគាត់ទាំងរដាក់រដុប និយាយចេញមកខុសផងត្រូវផង មើលទៅមិនដឹងជាភ័យកម្រិតណានោះទេ ដែលគេមកស្រែកដៀលអនាគតម្តាយក្មេកឡែតៗបែបនេះ ហ្ហើយ៎!!!!! លក់មុខមិនស្ទើរទេ។

« អា៎ៗ មិនអីនោះទេ ម៉ាក់ដឹងថាកូនគ្មានចេតនាស្តីអោយម៉ាក់ទេ តែបើសិនជាកូនជ្រុលជាបែបនេះទៅហើយក៏បំភ្លេចវាចោលចុះ ម៉ាក់មិនយកទោសពៃរ៍អ្វីទេ » លោកស្រីចន និយាយលេងខ្លះបន្លំមែនខ្លះទាំងសើចតិចៗដោយការហួសចិត្តបន្តិច ចង់សើចបន្តិច ចង់សរសើរបន្តិច ហ្ហឹម! មកពីអនាគតកូនប្រសាររបស់ត្រកូលហ្វីសៃយ៉ាកាចឆ្នាស់ឆ្នើមពេកហ្នឹងណា មើលទៅប៉ះមិនបាននោះទេ បើហ៊ានតែប៉ះដឹងតែរលាក់ជាក់ជាមិនខាន គាត់ហ៊ានធានាម៉ង!!! >.<

« ហិហិ បាទអ្នកមីង » ថេយ៉ុងក៏ឆ្លើយទាំងសើចតិចៗទាំងមិនសូវសម នាយរាងខ្មាស់ដែរនឹងណា។

   |វិមានត្រកូលហ្វីសៃយ៉ា(ចន)|

   ឡានម៉ាកល្បីមួយប្រភេទដែលមានតែប៉ុន្មានគ្រឿងតែប៉ុណ្ណោះដែលមានអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងយើងនេះ។ ព្រោះឡានប្រភេទបែបនេះគឺជាកម្មសិទ្ធិផ្តាច់មុខរបស់គ្រួសារត្រកូលចន ដែរជាគ្រួសារដ៏មានអំណាចជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។

   ឡានស្ព័រពីរបីគ្រឿងកំពុងតែធ្វើដំណើរបរចូលមកខាងក្នុងវិមានដ៏ធំស្កឹមស្កៃមួយនេះ។ នៅសងខាងផ្លូវចូលទៅកាន់វិមានមានដើមឈើតូចធំជាច្រើនសម្រាប់ផ្តល់ជាម្លប់ដល់អ្នកដែលរស់នៅទីនេះ។ នៅក្បែរដើមឈើមានផ្កាចម្រុះពណ៌ជាច្រើនដុះលម្អផ្លូវយ៉ាងស្រស់ស្អាត។ នៅខាងក្រោយវិមានមានកន្លែងហាត់ប្រាណមួយដែលជារបស់កូនប្រុសច្បងនៃត្រកូលហ្វីសៃយ៉ាផ្តាច់មុខ នឹងអាងហែលទឹកដ៏ធំមួយនៅក្បែរនោះដែរ។ នៅខាងក្រោយកន្លែងហាត់ប្រាណមានកូនផ្ទះតូចមួយដែលមានស្រះទឹកតូចល្មមសម្រាប់ចិញ្ចឹមកូនត្រី ហើយនៅក្បែរកូនផ្ទះមួយនោះក៏មានគេដាំផ្លែឈើ នឹងដាំផ្កាឡាវេនឌ័រនឹងផ្កាកូលាបពណ៌សជាច្រើនដើមផងដែរ ហើយនៅក្នុងផ្ទះនោះក៏មានកូនទន្សាយតូចមួយក្បាល នឹងកូនឆ្កែមួយក្បាល ដែលចិញ្ចឹមក្រោមការគ្រប់គ្រងរបស់ ចនជុងហ្គុក។

💫ក្រឡុកស្នេហ៍សិស្សច្បង💫[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now