ភាគទី5 : Special Night 🔥

767 29 0
                                    

• សុំទោសសម្រាប់ពាក្យពេចន៍មិនសមរម្យនៅក្នុងភាគនេះ 🙏🏻💗
________________________________________________________________________

« អួយយ៎!ហេតុអីក៏ចុកពោះបែបនេះ ស៉ឺត! » អង្គុយសុខៗថេយ៉ុងក៏ចាប់ផ្តើមចុកពោះតែម្តង។

« ឯងកើតអីមែនទេថេយ៍? » ពេលឃើញមិត្តយកដៃក្តោបពោះទាំងទឹកមុខឈឺចាប់បែបនេះ ជីនក៏សួរទាំងព្រួយបារម្ភចំពោះអ្នកម្ខាងទៀតជាខ្លាំង។

« គឺយើង...អួយយ៎!ហ៉ឹកៗ យើងឈឺណាស់ពួកឯង... » ដោយទ្រាំឈឺទៀតលេងបាន ថេយ៉ុងក៏យំហូរមកតែម្តង។

« ក្លិននេះ...?? » ពេលដែលថេយ៉ុងកំពុងតែចុកពោះនោះ ក្លិនហ្វេរ៉ូម៉ូននៃ Heat របស់គេក៏ចាប់ផ្តើមសាយភាយក្លិនក្រអូបៗចេញមក ធ្វើអោយពួកគេដឹងភ្លាមតែម្តងថា ថេយ៉ុងកំពុងតែមានHeat!!!!

« ឯងមានបានយកថ្នាំមកទេ? » ក្រោយទទួលបានក្លិនក្រអូបៗពីនាយតូចភ្លាម ជីមីនក៏ស្រដីសួរអ្នកជាមិត្តដើម្បីរកថ្នាំអោយថេយ៉ុងលេបទាំងញ័រមាត់។

« អត់បានយកមកទេឯង...ហ៉ឹកៗ~ យើងឈឺខ្លាំងណាស់! ហ៉ឹកៗ~ » ថេយ៉ុង

ពេលឃើញថេយ៉ុងកាន់តែឈឺខ្លាំងឡើងៗបែបនេះ អ្នកជាមិត្តក៏ងាកមើលមុខគ្នាបន្តិច មុននឹងប្រញាប់ប្រញាល់នាំគ្នាយកថេយ៉ុងចេញពីក្លិបមួយនេះតាមដែលអាចធ្វើបាន មុនពេលដែលមាន Alpha ណាម្នាក់បានមកឃើញសភាពរបស់ Omega តូចម្នាក់នេះ។

កំពុងតែនាំថេយ៉ុងដើរចាកចេញពីក្លិបមួយនេះ ភ្លាមនោះដែរក៏មានដៃមួយគូរមាំក្រាស់ចាប់ទាញថេយ៉ុងចេញពីពួកគេភ្លាមៗ ធ្វើអោយពួកគេងាកទៅមើលដោយការចង់ដឹង ហើយក៏ភិតភ័យមួយរំពេចដូចគ្នា។ នោះគឺ...គេគឺជាAlphaទេតើ!!!! ឯងស៊ូយហើយថេយ៉ុងអើយ!!!!

« ន៎ែ បើឯងមិនចង់ឈឺខ្លួនទេ ឆាប់លេងមិត្តរបស់ខ្ញុំភ្លាមណា!! » ជីមីនស្រែកអោយបុរសម្នាក់នោះបណ្តើរ ចូលទៅចាប់ទាញថេយ៉ុងចេញពីបុរសម្នាក់នោះបណ្តើរ។

« អួយយ៎! » ត្រឹមតែមួយពព្រិចភ្នែក បុរសម្នាក់នោះក៏អាចយកថេយ៉ុងចេញពីអ្នកទាំង3នោះបាត់ រួចក៏បាត់ខ្លួនទៅយ៉ាងស្ងៀមស្ងាត់ ប្រៀបដូចជាខ្មោចកំពុងតែចេញមកលងពួកគេយ៉ាងអញ្ចឹង។

💫ក្រឡុកស្នេហ៍សិស្សច្បង💫[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Hikayelerin yaşadığı yer. Şimdi keşfedin