ភាគទី13 : អាការៈចម្លែកៗ

435 23 0
                                    

   អួក៎ៗ~ អួក៎ៗ~

   នៅក្នុងបន្ទប់មួយដែលពេលនេះលឺសូរតែសម្លេងក្អួតចង្អោរ មើលទៅមិនដឹងថាមនុស្សម្នាក់នោះកើតអ្វីអោយប្រាកដនោះទេទើបបានជាក្អួតឡើងទន់ដៃទន់ជើងបែបនេះ។

« ជុងបងយ៉ាងមិចហើយ? » ថេយ៉ុង យកដៃរឹតខ្នងនាយក្រាស់តិចៗ ស្រដីសួរនាយទាំងស្ងាបផងអីផង ព្រោះពេលនេះមិនមែនជាព្រឹក-ថ្ងៃ-ល្ងាច អីឯណា នេះវាជាពាក់កណ្តាលអាធាត្រណា ហើយក៏ជាពេលដែលមនុស្សគ្រប់គ្នាកំពុងតែពេញសម្រាកដែរ។

« បងមិនអី- អួក៎ៗ~ » បម្រុងនឹងឆ្លើយថាមិនអីទេទៅហើយ ប៉ុន្តែនិយាយមិនទាន់ចប់ផងនាយក៏ចាប់ផ្តើមក្អួតចង្អោរទៀតទៅហើយ តើនាយកើតអ្វីអោយប្រាកដទៅ? នេះជាងមួយអាទិត្យទៅហើយណាដែលនាយតែងតែក្អួតចង្អោរបែបនេះ នៅមានគេងមិនសូវលក់ស្រួល ឈឺក្បាល វិលមុខចង់ក្អួត ហើយថែមទាំងញ៉ាំអីមិនសូវបានបែបនេះទៀត។

« អូនគិតថាបងគួរតែទៅអោយពេទ្យពិនិត្យម្តងហើយណា ដើម្បីអោយដឹងថាបងកើតអ្វីអោយប្រាកដ »

« ហ្ហឹម បងមិនអីឯណា...ប្រហែលជាបងញ៉ាំមិនទៀងពេលបានជាឈឺក្រពះបែបនេះ អូនកុំបារម្ភពីបងអី » ជុងហ្គុក ក្រវីក្បាលឆ្លើយបដិសេធមិនព្រមទៅ ព្រមទាំងបញ្ចេញស្នាមញញឹមតិចៗដើម្បីអោយនាយតូចបានស្ងប់ចិត្តឈប់មានគំនិតនាំនាយទៅពេទ្យទៀត។

« បងកុំរឹងទទឹងជាមួយអូន! តែអូនថាយ៉ាងមិចគឺអញ្ចឹងហើយ ថ្ងៃស្អែកពេលព្រឹកអត់មានកាលវិភាគអ្វីត្រូវរវល់ទេ ពួកយើងនឹងទៅមន្ទីរពេទ្យនៅពេលនោះ » និយាយស្រួលបួលជាមួយមិនព្រមស្តាប់ ទាល់តែសម្លុតបែបនេះខ្លះបាននិយាយគ្នាចូល ហ្ហើយ៎!ចេះតែទ្រាំៗទៅ ធ្វើម្តេចបើសង្សារម្នាក់នេះគេជាអ្នកជ្រើសរើសយកគេដោយខ្លួនឯង។

« អា៎ៗ បងព្រមទៅក៏បាន ប៉ុន្តែត្រូវមានអ្វីដោះដូរជាមួយបង អូខេទេ? » ដោយឃើញទឹកមុខរបស់សង្សារតូចមិនសូវជាល្អប៉ុន្មានទើបនាយឆ្លើយយល់ព្រមទាំងចិត្តមិនចង់ ប៉ុន្តែបើទោះបីជានាយព្រមទៅក៏ពិតមែន មិនមែនមានន័យថានាយមិនទាមទារសំណងជាការដោះដូររបស់ពួកគេឯណា។

« អូខេ ចុះបងចង់បានអី? » ថេយ៉ង ងក់ក្បាលយល់ព្រមជាចម្លើយ មុននឹងសួរទៅកាន់នាយក្រាស់វិញដោយការចង់ដឹងជាខ្លាំង។

💫ក្រឡុកស្នេហ៍សិស្សច្បង💫[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now