ភាគទី9 : ប្រច័ណ្ឌ

263 13 0
                                    

« សួរស្តី!ថេយ៉ុង ពួកយើងជួបគ្នាម្តងទៀតហើយ ពិតជាចៃដន្យខ្លាំងណាស់នៀក៎ »

« ឯង? » គ្រាន់តែក្រលេកភ្នែកមើលដឹងថានរណាជាអ្នកស្រដៅទៅកាន់សង្សារតូចរបស់នាយភ្លាម នាយក៏ចាប់ផ្តើមធ្វើមុខមាំ មុខក្រញូវបែបមិនរាប់ញាតិដូចមុនភ្លាម ព្រោះតែអាម្នាក់នោះគឺជាសត្រូវស៊ូពូជរបស់នាយហ្នឹងណា ហើយម្នាក់នោះក៏គ្មាននរណាឆ្ងាយក្រៅពី កាង ស៊ូហាន ដែរ។

« អើ...សួរស្តី » ពេលឃើញគេរាក់ទាក់មកកាន់ខ្លួនបែបនេះនាយតូចដែលជាមនុស្សរួសរាយស្រាប់ ក៏ញញឹមតិចៗនឹងស្រដីតបទៅកាន់អ្នកម្ខាងទៀតវិញ ទាំងភ្លេចមើលមុខសង្សាររបស់ខ្លួន ធ្វើអោយនាយក្រាស់ចាប់ផ្តើមមួម៉ៅ ក្តៅក្រហាយ អន់ចិត្ត ប្រច័ណ្ឌ  ឡើងមកមួយរំពេច។

« ឯងមករកស្អី? » រឿងប្រច័ណ្ឌនាយទុកមួយឡែកសិន ចាំចាត់ការនាយតូចជើងល្អពេលក្រោយទៀតក៏បានដែរ។ ដោយគិតបែបនេះហើយទើបជុងហ្គុកងាកមកស្រែកគំហកដាក់ស៊ូហានទាំងទឹកមុខមាំទាំ ដោយបង្កប់ភាពខឹងសម្បារ មួម៉ៅ ហើយក៏ចង់សម្លាប់មនុស្សម្នាក់ដែលកំពុងតែសម្លឹងមើលមនុស្សរបស់នាយដោយក្រសែភ្នែកប៉ងប្រាថ្នាបែបនេះផងដែរ។

« យើងមករកស្អីក៏ជារឿងរបស់យើង វាគ្មានពាក់ព័ន្ធអ្វីជាមួយឯងទេ » មិនអោយអ្នកម្ខាងទៀតខ្សែរលើខ្លួនបាន ស៊ូហានក៏គំហកដាក់នាយក្រាស់វិញ ធ្វើអោយនាយស្ទើរតែហក់ទៅដាល់អាម្នាក់នឹងទៅហើយ កុំតែបានថេយ៉ុងជួយឃាត់ទាន់ទេ កុំអីបានវាយគ្នានៅកន្លែងនេះបាត់។

« មិចក៏ថាមិនពាក់ព័ន្ធនឹងយើង? បើឯងមករវីរវល់ជាមួយសង្សាររបស់យើងនោះ!!! »

« សង្សារអញ្ចឹងហ្អេស? » ស៊ូហាន លាន់មាត់ស្រដីសួរទៅកាន់ជុងហ្គុកវិញទាំងភ្ញាក់ផ្អើល។

« អឺ »

« ហ៉ឹស!បើជាសង្សារនឹងគ្នាមែនក៏ល្អដែរ ព្រោះថា...ព្រួញមួយអាចបាញ់បានសត្វដល់ទៅ2ឯណោះ!! » ដើមប្រយោគគេនិយាយធម្មតាៗនោះទេ ព្រោះដល់ប្រយោគចុងក្រោយគេក៏អោនទៅខ្សឹបដាក់ត្រជាក់របស់នាយក្រាស់ថែមទាំងញញឹមចុងមាត់ចេញមកយ៉ាងពឹសពុលថែមទៀត។

💫ក្រឡុកស្នេហ៍សិស្សច្បង💫Where stories live. Discover now