Ep01

832 52 4
                                    


     "លេខាគីម ជួយចាត់ការរៀបចំជួបភ្ញៀវម្នាក់នេះជំនួសខ្ញុំផង ខ្ញុំមានការត្រូវទៅអាមេរិកជាបន្ទាន់ពឹងលើលោកហើយ" ហាង ដុងមីនជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដែលជោគជ័យម្នាក់ហើយក៏ជាបុគ្គលល្បីមួយរូបដែរ។ក្រោយពីបានផ្តែផ្តាំលេខារបស់ខ្លួនហើយនាយក៏ប្រញាប់ចេញទៅមិនដឹងថាមានការបន្ទាន់ខ្លាំង
យ៉ាងណាទេបានជាទៅភ្លាមៗបែបនេះ។

   "ឈប់សិនលោកប្រធានតើត្រូវការអោយខ្ញុំកក់សំបុត្រយន្តហោះអោយដែរទេ?"

  "អរមិនអីទេអរគុណខ្ញុំកក់រួចហើយកុំភ្លេចជួយចាត់ការ
ជាមួយអតិថិជនម្នាក់នេះផង"

  "បាទ!ធ្វើដំណើរដោយសុវិត្ថភាពលោកប្រធាន"លេខា
គីមញញឹមអោនគោរពលាទើបដុងមីនក៏ញញឹមចាក
ចេញទៅយ៉ាងរហ័សដូចគ្នា។

  "Jeon Jungkook ជាអគ្គនាយកក្រុមហ៊ុនផលិតស្រា
ដ៏ល្បី....."លេខាគីមបានមើលពីរបាយការណ៍ដែលទាក់ទងនឹងការលក់ជូនទៅអតិថិជនប៉ុន្តែគេក៏ត្រូវដឹងពីព័ត៌មានបុគ្គលនោះខ្លះៗដែរ។តាមពិតមិនត្រូវនឹងលំបាកទេតែចៅហ្វាយគេមានការរវល់ទើបត្រូវធ្វើវាដោយខ្លួនឯង
និងរកអ្វីដែលទាក់ទងនឹងអតិថិជនម្នាក់នោះ។

      លេខាគីមឈ្មោះពេញរបស់គេគឺKim Taehyung
គេជាបុគ្គលិកឆ្នើមក្នុងក្រុមហ៊ុននេះហើយក៏ជាលេខាដែលដុងមីនទុកចិត្តបំផុតដែរ។ឆ្នាំនេះគេមានអាយុ22
ឆ្នាំហើយក៏គ្មានសង្សារដែរអ្វីដែលជាសម្ពាធគេរាល់ថ្ងៃគឺលោកយាយបង្ខំអោយគេមានគ្រួសារ គាត់មិនប្រកាន់ថា
គេជាប្រុសឬស្រីអោយតែគេស្រលាញ់មិនអ៊ីចឹងគាត់នឹងអោយគេរៀបការជាមួយអ្នកដែលគាត់ជ្រើសមិនខានទាំងដែលគេនៅក្មេងសោះគាត់ខ្លាចថាគេនៅយូរព្រោះតែកូនចៅមិត្តរបស់គាត់គេមានគ្រួសារអស់ហើយៗខ្លះនៅព្រៅដល់ចាស់ទើបគាត់ចេះតែមកបង្ខំអោយគេឆាប់មានគ្រួសារទាន់ខ្លួននៅក្មេង។

       ក្រឡេកមកមើលពីក្រុមហ៊ុនដែលមានកម្ពស់ដល់ទៅ20ជាន់ធំហើយក៏ខ្ពស់ណាស់ដែរ។បុគ្គលិកមិនតិចជាង200នាក់ហើយប្រាក់ចំណូលរកបានរាប់លានសាខាក៏មិនមែនមានតែក្នុងស្រុក នាយពង្រីកបានជាច្រើនប្រទេស នរណាក៏ស្គាល់ពីក្រុមហ៊ុនមួយនេះដែរព្រោះតែស្រាដែលបានចេញពីក្រុមហ៊ុននេះសុទ្ធតែមានរសជាតិឆ្ញាញ់មិនពិបាកលេប មានស្តង់ដារពេញលេញហើយក៏មានការប្រកួតប្រជែងដែលក្រុមហ៊ុននេះគឺជាប់លេខ1គ្មាននរណាប្រៀបបានទេ។

♡Married you♡Where stories live. Discover now