Ep02

279 27 3
                                    


"លោកយាយ....."ថេយ៉ុងបើកភ្នែកធំៗពេលឮលោកយាយរបស់គេនិយាយដូចបង្ខំដាក់កំហិតអោយអ្នកក្បែរខ្លួនគេនឹងអស់ផ្លូវប្រកែកព្រមទទួលទាំងដែលពួកគេមិនបានត្រូវជាអ្វីនឹងគ្នាសោះ។កុំថាតែថេយ៉ុងសូម្បី
ហាន់ឆុងនិងជុងហ្គុកក៏សម្លឹងទៅលោកយាយជាទិសដៅតែមួយដែរ។ហាន់ឆុងគេកំពុងតែព្យាយាមតាមយកចិត្តលោកយាយដើម្បីយកថេយ៉ុងមកធ្វើជារបស់នាយម្តងទៀតចំណែកជុងហ្គុកមិនបានដឹងអ្វីសោះស្រាប់តែចូល
មកពាក់ព័ន្ធក្នុងរឿងនេះដែរ។បើយើងគិតផ្លូវអវិជ្ជមានគឺ
ពួកគេទាំងបីសម្តែងព្រោះចង់ចាប់នាយជាអ្នកមានតែបើគិតធម្មតាគឺថេយ៉ុងកំពុងតែត្រូវលោកយាយគេដាក់
សម្ពាធអោយឆាប់រៀបការ។

"យ៉ាងមិច?ឬក៏មិនហ៊ាន?បានន័យថាអាអ្នកកម្លោះឯង
ស្រលាញ់ចៅយើងបែបលេងសើចអ៊ីចឹងបញ្ចប់ទៅកុំគិត
សម្លឹងមើលឃើញចង់បានរាងកាយចៅយើងអោយសោះ"ព្រះអើយលោកយាយរបស់គេកាន់តែមែនទែនហើយគេសឹងតែចង់បោកក្បាលនឹងតុអោយស្លាប់ទេ។
ថេយ៉ុងបែរមកជុងហ្គុកគ្រវីក្បាលបញ្ជាក់ថាកុំយល់ព្រមអោយសោះទោះលោកយាយគេនិយាយបែបណាក៏ដោយនាយមិនពាក់ព័ន្ធមិនគួរមកទទួលខុសត្រូវស្អីអស់នេះទេហើយក៏មិនត្រូវយល់ព្រមតាមលោកយាយគេដែរវាដូចជាការបង្ខំយ៉ាងអ៊ីចឹង។

"លោកយាយ!មិនមែនបែបនឹងទេពួកយើងទើបតែទាក់
ទងគ្នាត្រូវការមើលចិត្តស្វែងយល់ពីគ្នាសិន គាត់មិន
ដែលគិតរឿងអស់ទាំងនឹងទេលោកយាយ"ថេយ៉ុងព្យាយាមបកស្រាយដើម្បីកុំអោយលោកយាយគេគិតខុសលើនាយបើគាត់យកទៅនិយាយស្លាប់មិនខានទេ នាយជាបុគ្គលល្បីផងតែនិយាយទៅនាយបាក់មុខគេ
ដឹងតែស្លាប់គ្មានដីកប់ទេ គេមិនគួរណាយកនាយមកពាក់ព័ន្ធសោះឆ្គួតបំផុតហើយ។

"ខ្ញុំថាថេយ៉ុងនិយាយត្រូវលោកយាយកុំទាន់បន្ទាន់រឿង
នេះអីមើលទៅថេយ៉ុងមិនសូវសប្បាយចិត្តទេ"ហាន់ឆុង
ក៏ចូលរួមនិយាយកាន់ជើងថេយ៉ុងដែរព្រោះតែនាយទើបតែចាប់ផ្តើមផែនការយកចិត្តគាត់បើគាត់លើកថេយ៉ុងអោយអាម្សៀនេះមែនចុះផែនការនាយ?មិនរលាយកើតផេះអស់ហើយទេហី?

"មិនអីទេលោកយាយខែក្រោយខ្ញុំនឹងចូលដណ្តឹងថេយ៉ុងពីលោកយាយ"អ្វីដែលនឹកស្មានមិនដល់នោះគឺអ្នក
អង្គុយក្បែរនាយតូចទៅវិញទេមិចក៏សុខៗនាយទៅយល់ព្រមជាមួយគាត់?ឯគេខំប្រេងរកហេតុផលខំកុហក
រកវិធីបញ្ឈប់តែនាយបែរជាឆ្លើយយល់ព្រមយ៉ាងស៊ីផុយទៅវិញនៅញញឹមចេញបានទៀត។

♡Married you♡Where stories live. Discover now