Ep05

244 31 1
                                    


    "តែខ្ញុំចង់បានថេយ៍"នាយនិយាយដោយគ្មានភាពស្ទាក់ស្ទើរធ្វើអោយអ្នកដែលប្រកែកចង់អោយនាយទៅរកមនុស្សស្រីដែលសាកសមមុននេះស្រាប់តែគាំងទ្រឹងហឹងត្រចៀកស្តាប់អ្វីលែងឮបានត្រឹមសម្លឹងមុខនាយដោយភាពស្ងៀមស្ងាត់។

    "ហេ-ហេតុអី?"គេនៅតែឆ្ងល់តើគេមានអ្វីអោយនាយចង់បានទៅ?

  "គ្មានហេតុផលទេ"នាយនិយាយរួចក៏ស៊កដៃទៅកាន់ដៃថេយ៉ុងជាប់នាំអោយនាយតូចមើលតាមដៃនាយដែល
លុកមកកាន់ដៃគេជាប់ធ្វើមិនដឹង។

     ឡានចេះតែបើកបន្តរហូតដល់ទីតាំងដីដែលវាក៏ឆ្ងាយល្មមដែរមើលទៅធំទូលាយណាស់ក៏ល្អដូចដែលថេយ៉ុងបានរៀបរាប់។

   "ដីធំល្អតម្លៃក៏ល្អ ខ្ញុំគិតថាក្រុមហ៊ុនថេយ៍ល្អណាស់"
នាយធ្លាប់ទិញដីមកច្រើនកន្លែងហើយតែមិនដែលបានដីល្អទូលាយបែបនេះទេ។

  "ដូច្នេះលោកគួរតែជួយផ្សព្វផ្សាយផងទៅដើម្បីអោយក្រុមហ៊ុនខ្ញុំបានល្បីមានអ្នកទិញច្រើន"កាយវិការព្រមជាមួយពាក្យសម្តីក្រមិចក្រមើមរបស់នាយតូចធ្វើអោយជុងហ្គុកអស់សំណើច សរសើរបន្តិចមិនបានក៏រកស៊ីភ្លាម
ពិតជាបុគ្គលិកឆ្នើមល្បីសមនឹងឈ្មោះមែន។

   "ហ្ហឹសៗប្រម៉ូតបែបណាទៅ?"

  "អាវ!ក៏ពេលមានកម្មវិធីជាមួយអ្នកជំនួញដទៃលោកជួយណែនាំទៅថាក្រុមហ៊ុនខ្ញុំល្អមានទីតាំងដីល្អអីបែបនឹង"មិនត្រឹមតែនិយាយទេកាយវិការវិញឡើងរស់រវើកពួកគេដើរផងនិយាយផងឯជុងហ្គុកចាំតែស្តាប់និងសម្លឹងមើលពីការពន្យល់របស់អ្នកខានោះដល់នាយ។តាមពិតនាយត្រូវយកលេខាមកជាមួយតែនាយមិនយកមកសុខចិត្តមកតែពីរនាក់កូនចៅជំនិតក៏អត់យកតែអ្នកបើកឡានមកធ្វើដូចមកដើរលេងតែពីរនាក់។

"ខ្ញុំមិនចេះទេ"

  "ធ្វើដល់CEOទាំងមូលមិនចេះនិយាយបានយ៉ាងមិច?"
នាយតូចជ្រួញចិញ្ចើមដាក់នាយមកនិយាយថាមិនចេះបានយ៉ាងមិច?មិនចង់ជួយប្រម៉ូតក្រុមហ៊ុនអនាគតភរិយាទេហ្ហេស?

  "ជាធម្មតាទោះខ្ញុំរួសរាយតែមិនប្រាកដថាខ្ញុំរួសរាយគ្រប់មនុស្សទេហើយបើសិនខ្ញុំណែនាំទៅចំគូរប្រជែងនោះវា
នឹងមានពិបាកក្នុងការធ្វើទីផ្សារការងារដូចជាខ្ញុំដាំទំពាំងបាយជូរពូជថ្មីគេក៏ដាំហើយគេក៏កំពុងរកទីតាំងល្អដូចគ្នាដូច្នេះខ្ញុំមិនអាចចេះតែណែននាំទេ"នាយមិនបានកំណាញ់និងការប្រម៉ូតទេប៉ុន្តែវាជាការរកស៊ីដែលមានអ្នកកាត់មុខច្រើនដោយសារតែក្រុមហ៊ុនដទៃពួកគេបានយកអស់ហើយទើបនាយសាកបែរមកក្រុមហ៊ុនដុងមីនវិញ។

♡Married you♡Where stories live. Discover now