Ep03

239 27 1
                                    


ជុងហ្គុកចូលទៅសម្អាតខ្លួនសឹមរៀបចំខ្លួនទៅក្រុមហ៊ុនវិញព្រោះនាយមានការងារច្រើនទៀតដែលត្រូវធ្វើមិនអាចអង្គុយស្ងៀមៗគិតរឿងឥតប្រយោជន៍ទេ។

*ល្ងាច

ក្រោយពីបញ្ចប់ការងារដ៏សែនតឹងទ្រូងហើយនាយតូចក៏បានប្រមូលឯកសារដើម្បីចេញទៅផ្ទះទាំងព្រលឹងព្រ
លះមិននៅនឹងខ្លួនដដែលថ្នាក់រ៉ូជីន តាមមើលគិតថាគេប្រហែលមានបញ្ហាគ្រួសារអីហើយមើលទៅ តាមធម្មតា
គេមិនដែលចេះនៅស្ងៀមទេចូលចិត្តនាំគេនិយាយណាស់តែថ្ងៃនេះគេស្ងាត់តាំងពីមកពីជួបភ្ញៀវហើយ សួរអីក៏មិនឆ្លើយតែងតែនិយាយថាមិនអីតែកាយវិការសឹងតេដូចមនុស្សគ្មានវិញ្ញាណទៅហើយ។

ថេយ៉ុងជិះឡានក្រុងទៅផ្ទះ ថ្ងៃនេះគេមិនចង់ជិះតាក់ស៊ីអោយឆាប់ដល់ផ្ទះគេខ្លាចថាឃើញមុខលោកយាយគេស្រ្តេសថែម។អង្គុយសុខៗក៏យកទូរ័សព្ទ
មកឆែកមើលប្រវិត្តអ្នកខាងនោះខ្លាចថាជាព្រាននារីឆ្គួតកាមទេដឹងបានជាយល់ព្រមលឿនយ៉ាងនេះ?

"សុភាពបុរសហ្ហេស?ជឿបានប៉ុន្មានភាគរយទៅមុខមាត់សង្ហារល្បីល្បាញបែបនេះច្បាស់ជាលាក់រឿងអាស្រូវខ្លួនឯងមិនខាន"នាយតូចមើលផងរអ៊ូផងថែមទាំងភ័យទៀតមើលទៅអាគាត់នឹងពិតជានិយាយពិតធ្វើពិតមែន
អាកាយវិការនិយាយសុភាពមុខស្មើនេះគេពិតជាស្មានមកនត្រូវថាពេលនោះនាយគិតអីទេ គេសែនឈឺក្បាល
ជាមួយខ្លាំងណាស់។

"តើខ្ញុំគួរតែដោះស្រាយបែបណាទៅ?"នាយតូចបិទទូរស័ព្ទបិទភ្នែកពេបមាត់ផ្អែកក្បាលនឹងកញ្ចក់ឡានក្រុង
សុខៗស្រាប់តែមានអ្នកផ្ញើរសារមក ជាលេខប្លែកគេមិនដែលឃើញសោះ។

(ចេញពីធ្វើការឬនៅ?)
(កុំខំធ្វើការពេកអីដល់ម៉ោងសម្រាកក៏សម្រាកទៅ)
(ប្រញាប់ទៅផ្ទះកុំអោយលោកយាយបារម្ភ)

"ជាគេមែនទេ?ទៅបានលេខខ្ញុំពីណាមក?"នាយតូជសម្លឹងអេក្រង់ទូរស័ព្ទទាំងឆ្ងល់មិនដែលស្គាល់តែពេលអានសាររួចគេដឹងភ្លាមថាជាអ្នកណា។

[កំពុងជិះឡានក្រុងទៅផ្ទះហើយ] តបរួចនាយតូចក៏បិទទូរស័ព្ទផ្អែកក្បាលនឹងឡានក្រុងវិញ គេសួរហើយបើខ្លួនមិនឆ្លើយវាមិនកើតណាមួយគេជាអតិថិជនធំបើគេទាស់ចិត្តឬមិនពេញចិត្តគេអាចនឹងប្តូរចិត្តមិនយកវិញក៏ថាបានទោះជារឿងផ្ទាល់ខ្លួនក៏គេគួរតែតប។

♡Married you♡Where stories live. Discover now