Ep04

239 32 2
                                    


     ក្រោយពីត្រូវអ្នកម្ខាងទៀតអូសទៅនាយតូចក៏ចេះតែប្រកែកនេះប្រកែកនោះតែអ្នកជិតគេនេះមិនមាត់កអីបន្តិចសោះនាំអោយគេមួម៉ៅសម្លក់សម្លឹងមិនឈប់។គ្រាន់តែមកញាំអាហារពេលព្រឹកសោះនាយធ្វើដូចធំដុំណាស់ចឹង
ជិះទៅនាំគេពីក្រុមហ៊ុនដើម្បីតែអាហារពេលព្រឹក គេនេះសែនហួសចិត្តគិតទៅអ្នកមានគេធ្វើបែបនឹងឬ?

  "ចុះមក"កូនចៅបើកទ្វារអោយជុងហ្គុកចុះរួចនាយក៏មិនភ្លេចហៅសង្សារទាន់ហន់ថ្មីថ្មោងនាយអោយចុះមកដែរ។ថេយ៉ុងបានតែសម្លក់ខាំមាត់ធ្វើអីមិនបានក៏ព្រមចុះមកទាំងមុខក្រម៉ូវ។

  "អេ៎!កាន់ដៃធ្វើអីលែងទៅ"នាយមិនមាត់ក៏ស៊កដៃទៅកាន់ដៃគេរួចក៏ដើរចូលហាងប្រចាំរបស់នាយដែលមានបុគ្គលិកចាំទទួលយ៉ាងរាក់ទាក់តែទាស់ត្រង់ថាលើកនេះនាយមកមានដៃគូររាល់ដងមកតែឯងពេលខ្លះមិនជួបដៃគូរសហការណ៍តែថាដៃកាន់ជាប់មើលទៅមិនធម្មតាទេ។

  "អង្គុយទៅ"មកដល់នាយប្រលែងដៃទាញតុអោយគេអង្គុយយ៉ាងសុភាពមើលទៅនាយមិនបានអាក្រក់គួរអោយគាត់សម្គាលថារោគចិត្តអីទេ។នាយតូចក៏ព្រមអង្គុយស្ងៀមទល់មុខនាយឯនាយក៏កម្មង់អាហារធម្មតាគេក៏អង្គុយងាកឆ្វេងងាកស្តាំ ទីនេះសុទ្ធតែពួកអភិជនអ្នកមានលុយចូល។

   "ថេយ៉ុងញាំតែនេះទៅវាជួយបណ្តេញជាតិពុលនិងខ្លាញ់ចេញញាំនៅពេលព្រឹកគឺល្អចំពោះសុខភាព"នាយបានអោយបុគ្គលិកយកតែជំនួសវិញដើម្បីអោយអ្នកទល់មុខបានញាំណាមួយបើគេញាំអាហាររួចមកកំដរនាយក៏គួរតែមានអីកំដរមាត់មកអង្គុយមើលនាយញាំក៏មិនកើតដែរ។

"ថេយ៉ុងចង់ញាំនំកំដរមាត់ដែរទេ?"

"អត់ទេខ្ញុំឆ្អែតហើយ"នាយតូចប្រញាប់គ្រវីក្បាល អោយគេញាំអីទៀតគេមិនឃ្លានទេ។

  "បើអ៊ីចឹងមកនិយាយរឿងយើងវិញ ពេលនេះពួកយើងជាសង្សារនឹងគ្នា ពួកយើងគួរតែហៅគ្នាអោយបានស្និតជាងនេះថេយ៉ុងគិតយ៉ាងមិច?"គេមិនចង់បង្ខំចង់អោយតាមដំណើរតែបើមិនសាកនិយាយវានឹងនៅតែបែបនឹងបើមើលទៅអ្នកខាងនោះខ្លាចក្នុងការរៀបការសឹងអី។មនុស្សជាច្រើនប្រាថ្នានាយតែនាយបែរជាមាននិស្ស័យជាមួយគេទៅវិញ គេមិនគិតថាសំណាងដែលបាននាយជាសង្សារឬក៏អនាគតស្វាមីអ្វីទេឬ?

♡Married you♡Where stories live. Discover now