Ep06

408 42 1
                                    


"ធ្វើអីដឹងខ្លួនឯងហើយ"នាយតូចអោបដៃបែរមុខចេញនៅខឹងនឹងនាយដែលទៅប្រាប់រ៉ូជីន គេភ័យខ្លាចតែបែកការទេបើទោះពួកគេរៀបការនៅ3សប្តាហ៍ទៀតក៏ដោយតែគេមិនចង់អោយជីវិតគេរញ៉េរញ៉ៃពាក់ព័ន្ធនឹងការងារបែបនឹងទេ។

"តើខ្ញុំបានធ្វើអ្វីខុស?ខ្ញុំគ្រាន់តែនិយាយការពិតប្រាប់មិត្តរួមការងាររបស់ថេយ៍តើខ្ញុំខុសដែរមែនទេ?បើអ៊ីចឹងខ្ញុំសុំទោស ខ្ញុំនឹងមិនប្រាប់អ្នកដទៃពីរឿងពួកយើងទៀតទេ"
នាយគ្រាន់តែចង់ប្រាប់អោយបានដឹងព្រោះនាងសួរ នាយមានដឹងថាវាអាចនឹងប៉ះពាល់អារម្មណ៍របស់នាយតូចឯណា?នាយដឹងថាថេយ៉ុងមិនចង់បង្ហាញអ្វីនោះទេនាយក៏យល់តែសម្តីនាយបែរជាធ្វើអោយថេយ៉ុងគិតថានាយខឹងគេវិញទៅវិញ។

"ខ្ញុំមិនបានគិតថាលាក់បាំងទេព្រោះមុននឹងក្រោយពួកយើងគង់តែរៀបការតែខ្ញុំមិនចង់អោយជីវិតការងារខ្ញុំពិបាកទេ"នាយតូចមិនបានខឹងរករឿងឬក៏មិនចង់និយាយរកគ្រាន់តែមិនចង់អោយនាយមកទទួលគេ
វាយប់ហើយណាមួយបើទៅផ្ទះគេនាយច្បាស់ជាត្រូវមកវិញយប់ជ្រៅហើយរឿងនាយនិយាយប្រាប់រ៉ូជីនដូចគ្នាគេគ្រាន់តែមិនចង់អោយអ្នកដទៃមើលមកគេអួតអាង ឬក៏និយាយថាគេទៅទាក់ទងនាយ គេគ្រាន់តែចង់បានជីវិតមួយដែលស្ងប់ស្ងាត់ជាមួយការងារដែលគេស្រលាញ់ប៉ុណ្ណោះ។

"ខ្ញុំយល់"

"លោកខឹងមេនទេ?"

"អត់ទេ ខ្ញុំយល់ពីអ្វីដែលថេយ៍និយាយខ្ញុំមិនបានខឹងទេ"ជុងហ្គុកងាកមកញញឹមដាក់នាយតូចគេស្ងប់ចិត្តកុំអោយគិតថានាយខឹងគេព្រោះនាយពិតជាមិនបានខឹងមែន បកស្រាយប៉ុន្នឹងហើយតើនាយខឹងបានប្រយោជន៍អ្វីទៅ?នាយដឹងថាការខឹងមិនទទួលបានអ្វីមកវិញក្រៅពីមិនចុះសម្រុងមើលមុខគ្នាមិនចំឡើយ។អាចថាកាលនៅក្មេងនាយមិនចេះគិតតែឥឡូវនាយធ្វើការយូចាស់ទុំជាងមុនហើយក៏យល់ផងដែរ។

"ខ្ញុំក៏ចង់សុំរឿងមួយដែរ"

"រឿងអ្វី?ថេយ៍និយាយមក"

"តើអាចរៀបការលក្ខណៈតូចមួយបានទេ?ខ្ញុំមិនចង់ធ្វើធំដុំអ្វីទេ"

"បាន!តាមចិត្តថេយ៍ចុះ"តាមពិតនាយចង់ធ្វើល្មមអោយគេដឹងឮមិនបានគិតថាធ្វើធំដុំអីណាស់ណាទេតែថាមិនប្រាកដទេព្រោះបើម៉ាក់ប៉ាគេដឹងគឺមិនមែនតូចតាចឡើយ។

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

♡Married you♡Where stories live. Discover now