Chapter 01

419 28 2
                                    

+story's start
ផ្ដើមបំបូងបានបង្ហាញឲ្យឃើញថានាពេលនេះគឺជាពេលដែលព្រះអាទិត្យបានឈានចូលបង្ហាញខ្លួនចេញមកបញ្ចេញបន្លឺបំភ្លឺរស្មីដល់ភពផែនដីដល់មនុស្សម្នាគ្រប់គ្នាឲ្យក្រោកពីដំណេកដើម្បីបន្តដំណើរជីវិតរបស់ពួកគេទាំងអស់គ្នាផងដែរ ដែលអ្នកខ្លះត្រូវតម្រូវឲ្យងើបពីព្រឹកប្រលឹមបំពេញតួនាទីកាតព្វកិច្ចការងារចញ្ចឹមជីវិតរបស់ខ្លួនក៏ដូចជាគ្រួសារផងដែរ ឬឯសម្រាប់ខ្ញុំក៏ដូចគ្នាដែរមិនខុសពីមនុស្សទាំងអស់នោះទេគ្រាន់តែខុសត្រង់ថាខ្ញុំត្រូវងើបពីព្រឹកដើម្បីរៀបចំខ្លួនរបស់ខ្ញុំត្រៀមទៅរៀនមិនមែនទៅធ្វើការនោះទេ ហិហិ....ត្រូវហើយថ្ងៃនេះជាថ្ងៃដំបូងសម្រាប់ជីវិតរបស់ខ្ញុំដែលរៀននៅសកលវិទ្យាល័យនោះហើយ និយាយមែនណាខ្ញុំមានអារម្មណ៏រំភើបណាស់ទីបំផុតខ្ញុំអាចប្រាប់បានថាពេលនេះខ្ញុំធំហើយព្រោះអីខ្ញុំក្លាយជានិស្សិតឆ្នាំទីមួយខាងផ្នែកច្បាប់ទៀតផង ហាហាស ខ្ញុំក៏អាចធ្វើអ្វីដែលខ្ញុំចង់ធ្វើបានហើយ! អ៎រ មែនហើយ ខ្ញុំនេះហើយជា Nattawat Chirawit Thawong ហៅក្រៅថា Fourth ឬក៏ Fotfot ក៏បានដែរ ហើយខ្ញុំជាកូនប្រុសតែម្នាក់ដែលត្រូវទទួលមរតកពីត្រកូល Chirawit Thawong នេះឯង តែខ្ញុំក៏មានបងប្អូនជីដូនមួយម្នាក់ដែរ វានោះណាប្រៀបដូចជាម្ដាយទី2របស់ខ្ញុំអញ្ចឹងតាមហួងហែងខ្ញុំគ្រប់ពេលបារម្ភនេះបារម្ភនោះពេលខ្លះខ្ញុំក៏សែនធុញដែរ តែថាក៏គិតថាល្អដែរ ដែលមានគេយកចិត្តទុកដាក់និងខ្ញុំបែបនេះហើយពួកយើងក៏ស្រលាញ់គ្នាដូចបងប្អូនបង្កើតទៅហើយ...នោះនិយាយពីវាភ្លាមក៏មកដល់ភ្លែតអាយុវែងណាស់ហើយមើលទៅ....»

«នែ៎ អៃហ្វត! រួចហើយឬនៅហាស៎!? នេះចូលរៀនថ្ងៃដំបូងផងចង់ឲ្យខកម៉ោងហើយមែនទេឯង! ឲ្យឆាប់លឿងឡើងមកនៅច្រេនជ្រុំនៅហ្នឹងហើយនេះបើត្រូវទៅសាលាយឺតហេតុផលម្យ៉ាងគត់នោះក៏ព្រោះតែឯងនិងហើយ...»

ឃើញទេនេះហើយគឺជាម្ដាយទី2របស់ខ្ញុំដែលបាននិយាយនោះវាមានឈ្មោះថា Natphorn Lrachai Chirason ឈ្មោះក្រៅហៅថា Mick ( មីគ ) ម៉ាក់របស់គេត្រូវជាប្អូនស្រីបង្កើតរបស់ម៉ាក់របស់ខ្ញុំផងដែរ ហើយថ្ងៃនេះវាក៏ត្រូវបើកឡានមកយកខ្ញុំត្រូវទៅរៀនដូចគ្នាដោយសារតែខ្ញុំនេះមិនចេះបើកឡានទេ ខ្ញុំនេះក៏ឆ្ងល់ខ្លួនឯងដែរ ឆ្លាតគ្រប់រឿងតែមកល្ងង់មិនចេះបើកឡានទៅវិញគួរចង់ឲ្យអស់សំណើចណាស់មែនទេ? តែថាឈប់និយាយបានហើយណាខ្លាច អៃមីគ វាចាំយូរនេះគ្រាន់តែឈប់ឡានមិនទាន់ក្ដៅគូទផងវាស្រែជេរខ្ញុំទៅហើយ...ខ្ញុំក៏បានឡើងឡានទៅជាមួយវាគ្រាន់តែឡើងអង្គុយមិនទាន់ខ្លួនស្រួលបួលផងខ្ញុំក៏ត្រូវវាញ៉េញដាក់ម្ដងទៀតហើយ

My Senior is My Boyfriend Where stories live. Discover now