Chapter 04

213 31 2
                                    

<ពេលវេលាចេះតែដើរកន្លងផុតទៅមុខជារឿយៗភពផែនដីក៏នៅតែវិលជុំព្រះអាទិត្យទៅតាមធម្មជាតិបានកំណត់ដោយហេតុតែត្រនិចនាឡិការក៏ចេះតែវិលជារង្វង់ជុំលេខផងដែរ បើនិយាយទៅនេះកន្លងផុតមកបាន២សប្ដាហ៏មកហើយបន្ទាប់ពីការវិលត្រលប់មកវិញនូវវត្តមានកំពូលកូនប្រុសភ្លោះទាំងពីររបស់គ្រួសារ ថាណាភពសារ៉ាក់ឌី នេះផងដែរហើយបើក្រលេកមើលនៅក្នុងភូមិគ្រឹះនៃត្រកូលមួយនេះទាំងមូលប្រាកដណាស់ពួកគេកំពង់តែជួបជុំគ្នាសម្រាប់អាហារពេលល្ងាចជាមួយគ្នា...ការទទួលទានអាហារក៏ប្រព្រឹត្តទៅរលូនជាធម្មតាគ្មានអ្វីខុសប្លែកពីគ្រួសារគេផ្សេងឯទៃទៀតនោះទេ បរិយាកាសក៏ស្ងប់ស្ងាត់ល្អដែល តែអ្វីៗត្រូវបានកាត់ចង្វាក់រហូតមកដល់ត្រង់ចំណុតដែលលោកស្រី កេត គាត់បានមានប្រសាស៏ឡើងមក...

«កូនពូនហ្អាស៎!?» លោកស្រីកេតបន្លឺហៅឈ្មោះកូនប្រុសច្បងរបស់គាត់ហាក់មានសំណួរ

«បាទ! ម៉ាក់មានអ្វីចង់សួរកូនមែនទេ?» នៅពេលបានឭអ្នកជាម្ដាយហៅហើយគេជាកូនក៏រហ័សតបត្បិតច្បាស់ណាស់ថាអ្នកម៉ាក់ពិតជាមានរឿងចង់សួរមកកាន់ខ្លួនហើយនោះ

«គឺម៉ាក់គ្រាន់តែចង់ដឹងថាទំនាក់ទំនងកូននិងហ្វដដល់ណាហើយព្រោះបើតាមដឹងក៏ជិត2ឆ្នាំហើយមិនអញ្ចឹង រឺឯកូនក៏រៀនជិតចប់ឆ្នាំទី4ហើយដែរ បើមិនដូច្នោះទេឲ្យប៉ានិងម៉ាក់ចូលសួរខាងគេឲ្យហើយទៅយ៉ាងមិចយ៉ាងម៉ាទេភ្ចាប់ពាក្យសិនក៏បានណាកូនព្រោះម៉ាក់ខ្លាចខាងលោក សុវីត និងលោកស្រីវ៉ាត គាត់មិនស្រណុកចិត្តហ្នឹងណា (ប៉ាម៉ាក់ខាងហ្វដ) » លោកស្រី កេត គាត់និយាយមកដោយបានសម្លឹងមើលទៅកាន់ប្រុសច្បងរបស់គាត់ ឬឯកម្លោះយើងវិញនៅពេលបានឭសម្ដីចេញពីមាត់អ្នកម្ដាយនោះហើយក៏ទម្លាក់ស្លាបព្រាចុះហើយក៏បយ៉ាងមានសុជីវធម៌ទៅវិញ

«បាទអ្នកម៉ាក់យ៉ាងណាខ្ញុំក៏ស្របទៅតាមគំនិតរបស់អ្នកម៉ាក់ស្រាប់ហើយ ចាំខ្ញុំទៅនិយាយជាមួយអូនហ្វដហើយនិងរកពេលវេលាគួរសម្យឲ្យប៉ានិងម៉ាក់ជួបជាមួយចាស់ទុំខាងនោះតែម្ដងណាម៉ាក់» ពូន ហាក់រីករាយចេញពីចិត្តយ៉ាងខ្លាំងត្បិតអីប៉ាម៉ាក់មិនហាមឃាត់រារាំងពីទំនាក់ទំនងរវាងពួកគេអ្វីដែលសំខាន់ទៀតនោះគាត់ក៏មិនបានរើសអើងស្អប់ខ្ពើមពីស្នេហាខុសធម្មជាតិរបស់អ្នកទាំងពីរនាក់នេះដែរ

My Senior is My Boyfriend Where stories live. Discover now