Chapter 09

222 33 2
                                    

គ្រាន់តែបើកទ្វាមកភ្លាមទេសភាពដ៏ស្រស់ត្រកាលបានបញ្ចេញបន្លឺរស្មីពណ៌ខៀវស្រង៉ាត់ទាក់ទាញក្រសែភ្នែករបស់រាងតូចរបស់យើងឲ្យចាប់អារម្មណ៏មើលទៅបរិយាកាសខាងក្រៅមិនដាក់ភ្នែកត្បិតវាគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនតែម្ដង ដើមឈើខ្ពស់ៗផ្កាមានពណ៌ចម្រុះនិងភ្នំខ្ពស់ដាច់កន្ទុយភ្នែកដែលជាហេតុធ្វើឲ្យចិត្តប្រុសថ្លៃមើលហើយមានអារម្មណ៏ស្រស់ស្រាយជាពន់ពេក...!

« ហេតុអ្វីក៏ស្អាតម្ល៉េះណ៎! នេះមិនដែលដឹងសោះថានៅឈៀងម៉ៃមានទេសភាពស្អាតយ៉ាងនេះដែរ» ហ្វត ក្រោយបិទភ្នែកដកដង្ហើមស្រូបយកខ្យល់ត្រជាក់បរិសុទ្ធបន្តិចហើយទើបបង្ហើមមាត់ស្ដីពីអារម្មណ៏ខ្លួនចេញមក

« មែនហើយស្អាតណាស់ តែបងថាហ្វតស្អាតជាងអ្វីដែលហ្វតកំពុងតែនិយាយច្រើនជាង ?» សម្លេងផ្អែមល្ហែមបានបន្លឺចេញពីក្រោយខ្នងរបស់រាងតូចដែលធ្វើឲ្យអ្នកស្ដាប់ស្គាល់ច្បាស់ពីម្ចាស់សម្លេងនិងបានធ្វើឲ្យគេញញឹមខ្ចិបអៀននិងពាក្យគេនិយាយមកកាន់ខ្លួនផងដែរ

« ភីជេម! មកតាំងពីពេលណាមិនក៏មកឈរស្ងាត់ៗមកឲ្យសម្លេងបែបនេះ!» ហ្វត ងាកមកមើលមុខកម្លោះបន្តិចទើបតបសួរគេវិញដូចគ្នា

« បងទើបតែមកដល់មុននឹងទេហើយក៏ឃើញហ្វតឈរមើលទេសភាពបែបនេះបងក៏ចង់មកមើលជាមួយទៅ! ហើយញុំាអីហើយឬនៅនៀក? អ្នកផ្សេងគេបានទៅចុះកម្មសិក្សាខ្លះអស់ហើយចុះហ្វតវិញ? » ជេម

« ខ្ញុំមិនទាន់ញុំាទេភី..ហើយសម្រាប់ខ្ញុំលោកគ្រូបានឲ្យខ្ញុំចុះទៅស្រស់ស្ថិតិរបស់អ្នកភូមិនៅឯជើងភ្នំឯណោះ ចុះភីវិញបន្ទាប់ពីនេះភីចង់ទៅណាបន្តទៀតឬក៏ចង់នៅសម្រាកនៅរីស៊តបន្តទៀត...» ហ្វតឆ្លើយនិងសួរទៅកាន់រាងក្រាសវិញព្រោះគេដឹងថារាងក្រាសមិនមានការងារធ្វើបន្តទេដោយគេគ្រាន់ជាអ្នកជូនពួកសិស្សនិស្សិតចុះមកតែប៉ុណ្ណោះ

« អឹម..បងក៏មិនដឹងទេតែបើហ្វតមិនយល់ទាស់ទេបងអាចទៅជាមួយហ្វតបានដែរឬអត់? ពិព្រោះបងមិនចង់នៅគេងរីស៊តរហូតដល់ល្ងាចនោះទេ ស្ដាប់ទៅដូចធុញណាស់ដែលនៅម្នាក់ឯងបែបនេះនោះ!»

You've reached the end of published parts.

⏰ Last updated: Apr 26 ⏰

Add this story to your Library to get notified about new parts!

My Senior is My Boyfriend Where stories live. Discover now