Chapter 08

199 27 0
                                    

                          <ឈៀងម៉ៃរឺស៊ត>

ក្រោយពីសិស្សនិសិ្សតគ្រប់គ្នាបានរុះរាន់រកកន្លែងដើម្បីសម្រាកកាយបានគ្រប់គ្នាអស់ហើយនោះថរៈវេលានោះដែលក៏ឈានចូលដល់ពេលរាងប្រលប់ហើយផងដែរដោយផ្ទៃមេឃចាប់ផ្ដើមអស់បន្លឺបន្តិចម្ដងៗហើយដួងតារាខ្លះក៏បានរះបន្លឺនិងបានបញ្ចេញរូបរាងយ៉ាងល្អល្អាសនិងស្រសត្រកាលពាសពេញផ្ទៃមេឃងងឹតស្ដុបនោះដែរ............

« មីគ! យើងសុំចូលទៅសម្អាតខ្លួនមុនហើយណា ព្រោះមានអារម្មណ៏ថាដូចជារាងស្អិតខ្លួនខ្លាំងណាស់មិនចេះនៅទេ សុំងូតទឹកមុនហើយឯង» ហ្វត ក្រោយពីដាក់កាបូបចុះរួចហើយក៏ស្ដីប្រាប់ទៅកាន់មីគដែរកំពុងតែរៀបចំអីវ៉ាន់របស់គេដាក់ចូលទូរសម្លៀកបំពាក់នោះ

« អ៎រ...អូរខេឯងឆាប់ទៅៗអាងយើងនឹងបានចូលទៅសម្អាតខ្លួនតាមក្រោយហើយនឹងទៅញុំាអាហារពេលល្ងាចជាមួយគ្នាផងដែរ» មីក ក៏តបព្រមជាមួយនឹងដើរទៅរៀបចំសម្លៀកបំពាក់បន្តដោយជួយរៀបឲ្យហ្វតដូចគ្នា

« ទទួលបញ្ចាបាទទានម្ចាស់!» រាងតូចហ្វតៗក៏ងាកមកតបទាំងទឹកមុខច្រលើមរបស់គេហើយក៏ទាញខោអាវនិងកន្សែងសម្រាប់ទុកប្លាស់ប្ដូររត់ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ

« អាវវវវវ**!!!!!!!!!»

តែអ្វីដែលបានកើតឡើងនោះគឺថាគ្រាន់តែរត់មកដល់ក្នុងបន្ទប់ទឹកភ្លាមហ្វតគឺថាគេបានបើកក្រឡើតស្រែកមួយទំហឹងដែលវាពិតណាស់មិនត្រឹមតែបានឮនៅក្នុងបន្ទប់របស់នាយទេតែវាក៏បានបន្លឺទៅដល់អ្នកខាងក្រៅជាពិសេសបន្ទប់ដែលបាននៅជាប់សងខាងបន្ទប់របស់រាងតូចផងដែលនោះគឺជា ពូនហ្វដ និង ជេមប្រ៉ម ហ្នឹងឯង ភ្លាមៗក្រោយបានឮសម្លេងស្រែកហើយមីគក៏បានរត់មកមើលថាតើមានអ្វីកើតឡើងតែមិនទាន់បានសួរផងស្រាប់តែខ្លួនក៏បានស្រែកចាចជាថ្មីម្ដងទៀត....

« អាវវវវវវវវវ¥#%**%**£!!!!!!» មីគ

រាងតូចទាំងពីបានរត់ឱបគ្នាទាំងភិតភ័យចង់យំបន្តិចអីបន្តិចអាការៈរបស់នាយតូចទាំងពេលនេះគឺប្រៀបបីបានដូចជាបានមើលឃើញខ្មោចអីអញ្ចឹង...........

————————————
ងាកមកមើលនៃជ្រុងម្ខាងទៀតនៃបន្ទប់របស់នាយកម្លោះបងប្អូនភ្លោះទាំងពីរនាក់នេះវិញក៏បានកំពុងតែរៀបចំទុកដាក់អីវ៉ាន់ដូចគ្នាត្បិតអីពួកគេក៏ទើបមកដល់ដូចគ្នាណាមួយមានអារម្មណ៏ថាហត់នឿយផងដែរធ្វើដំណើរពីក្រុងមករាងយូរហើយក៏ល្វើយខ្លួនទើបជេមមីណាស្ម័ក្រចិត្តសុំខ្លួនចូលទៅសម្អាតខ្លួនមុនឲ្យស្រលះកាយ..នាយបានទាញកន្សែងប្រុងនឹងដើរទៅបន្ទប់ទឹកហើយតែក៏បានឮនៅសម្លេងស្រែកចេញពីបន្ទប់ដែលនៅក្បែរបន្ទប់នាយហ្នឹងឯង ជេមក៏ងាកមកមើលមុខប្រ៉មដែលកំពុងតែដេកលើគ្រែនោះ

My Senior is My Boyfriend Место, где живут истории. Откройте их для себя