Chapter 06

178 23 8
                                    

  Hello @everyone finally I'm back...! Sorry for being late to updated a new episode, because I have a struggle time recently in many ways. My mental health was so bad at that time, but it has been getting better now since I got my treatment with a doctor already...🫶🏻                  
(Story starting)

                    <ភូមិគ្រឹះរបស់ ថាណាភាព>

ចុងសប្ដាហ៏ក៏បានមកហើយក៏ត្រូវជាថ្ងៃដែលជេមបានណាត់ជួបហៅសង្សាក្លែងក្លាយរបស់គេមកណែនាំឲ្យគ្រួសារបានស្គាល់រួមនិងសម្រាប់ជួបជុំញុំាបាយជុំគ្រួសា ថាណាភពសារ៉ាក់ឌឺ នោះផងដែរក៏បានមកដល់ដូចគ្នា បើយើងមើលឲ្យចំទៅនៅក្នុងផ្ទះធំហៅបានថាជាភូមិគ្រឹះឯណេះវិញទាំងម្ចាស់ផ្ទះនិងអ្នកបម្រើគឺកំពុងតែញ័បដៃញ័បជើងមមាញញឹកក្នុងការរៀបចំម្ហូបអាហារសម្រាន់ទទួលកូនប្រសាររបស់គ្រួសារមួយនេះផងដែរ...ដោយថ្ងៃនេះលោកស្រីកេតគាត់ជាអ្នកចូលខ្លួនមកបញ្ចេញស្នាដៃដោយផ្ទាល់សម្រាប់ការចម្អិនអាហារនេះទៀតផងប្រហែលជាធ្វើជាពិសេសសម្រាប់ឲ្យអនាគតកូនប្រសារពៅច្រចាំត្រកូល ថាណាភពសារ៉ាក់ឌី នេះហើយមើលទៅព្រោះថាម្ហូបអាហារមានច្រើនមុខណាស់មានទាំងបែបថៃនិងបែបអុឺរ៉ុបត្បិតអីគាត់មិនដឹងថាអនាគតកូនប្រសារគាត់នោះមានចំណង់ចំណូលចិត្តបែបណានៅឡើយ ទើបត្រូវរៀបចំឲ្យច្រើនសាគួរឲ្យហើយក្រែងគេមិនចូលចិត្តបែបថៃក៏បានបែបបែបអុឺរ៉ុបចំនួសវិញអីអញ្ចឹងទៅណាមួយឮថាប្រ៉មគេហៅមិត្តមកជាមួយដែរ.......ការរៀបចំនៅក្នុងភូមិគ្រិះក៏បន្តធ្វើជារើយៗត្បិតថាកូនប្រុសទាំងបីក៏បានចេញទៅយកដៃគូររៀងៗខ្លួនអស់ហើយដែរ!
Skip ⏭️

                       <ផ្ទះ ឈីរ៉ាវីតថាវង្ស>
ងឺត! សម្លេងកង់ឡានបានឈប់នៅក្នុងបរិវេណខាងមុខផ្ទះរបស់រាងតូចដែលស្របពេលនោះដែលម្ចាស់ឡានទំនើប Audi R8 ពណ៌ខ្មៅក្រឹបក៏បានបើកទ្វាឡានចុះមកដោយស្គាល់ច្បាស់ថាជាអ្នកណានោះដែរ...រាងក្រាសគ្រងជាមួយអាវក្រណាត់ពណ៌សមូលដៃឡើងលើបន្តិចជាមួយខោក្រណាត់ខ្មៅជើងត្រង់មើលពីចំហៀងណាក៏ឃើញសង្ហាដែរ នាយចុះមកដល់ភ្លាមក៏ទទួលបានការស្វាគមន៏រាក់ទាក់ពីសំណាក់អ្នកនៅក្នុងផ្ទះនេះដូចគ្នា:

« សួស្ដីលោកប្រុស! នេះលោកប្រុសមកទទួលអ្នកប្រុសតូចមែនដែលទេ?» ម៉ែដោះ គាត់ក៏បានស្ដីសួរទៅកាន់កម្លោះថ្វីត្បិតអីគាត់បានដឹងដំណឹងពីហ្វតរួចមកហើយថានឹងមានអ្នកមកទទួលទៅក្រៅនៅពេលបន្តិចទៀតនេះឯង

My Senior is My Boyfriend Where stories live. Discover now