Chapter 03

212 31 4
                                    

+Chula lorngkorn University
ទិដ្ឋភាពនៅក្នុងថ្នាក់រៀនជំនាញផ្នែកច្បាប់ឆ្នាំទីមួយបានកំពុងមានភាពអូរអរឡើងបន្តិចត្បិតអីព្រឹកនេះលោកគ្រូបានដាក់ច្បាប់ដោយមានភារកិច្ចផ្ទាល់ខ្លួនទើបធ្វើឲ្យសិស្សនិសិ្សតតម្រូវឲ្យពួកគេអង្គុយនៅក្នុងថ្នាក់ដោយមានសិស្សខ្លះអានសៀវភៅខ្លះទៀតលេងទូរស័ព្ទក៏មានហើយក៏មានអ្នកគេងលក់ហៀរទឹកមាត់ជោកកាតាបក៏មានដែរ នៅក្នុងនោះក៏មានសិស្សស្រីៗមួយក្រុមកំពុងនិយាយគ្នាលេងតាមបែបចរឹកស្រីៗនិយាយពីនេះនិយាយពីនោះមិនចេះចប់មិនចេះអស់រឿងនិយាយសោះឡើយនៅពេលនោះផងដែរស្រាប់តែមានសិស្សស្រីម្នាក់បានបន្លឺសម្លេងឡើងមក

« នែ៎! ពួកឯងព្រឹកមិញយើងបានឈានចូលបន្ទប់លោកនិយកសាលាឭមកថាថ្ងៃនេះកូនប្រុសភ្លោះរបស់អ្នកឧបត្ថមរបស់សាលាបានប្ដូរមករៀននៅទីនេះដោយពួគគាត់ទើបមកពីប្រទេសបារាំងទៀតផង ហើយឯងដឹងទេ? យើងឮមកថាគាត់ជាប្រុសសង្ហាថែមទៀតផង ហ្អើយ! យើងចង់ជួបដល់ហើយតែស្ដាយណាស់គាត់រៀនផ្នែក Business Management ខុសអាគារគ្នាជាមួយពួកយើងតែយ៉ាងណាក៏រៀនសាលាជាមួយគ្នាដែរត្រូវទេ...?» ក្មេងស្រីវ័យ19ឆ្នាំដែលដឹងថាជាកូនស្រីរបស់លោកឧត្តមសេណីយ៏ល្បីឈ្មោះនៅក្នុងជួរមុខរដ្ឋមន្រី្តរាជការនោះទៀតសោធបាននិយាយលេងជាមួយមិត្តនេះមានឈ្មោះថា ដាដាវ យ៉ារ៉ាវ៉ាត់ ហៅកាត់ថា ដាវ គេត្រូវបានដាក់រហ័សនាមថាជាស្រីស្អាតប្រៀបដូចជាទេពអប្សរតាំងតែនៅរៀនវិទ្យាល័យមកម្ល៉េះ...បន្ទាប់ពីពេលស្ដាប់ឮ ដាវ និយាយហើយមិត្តម្នាក់ទៀតក៏ពោលឡើងមក

«មែនហ្អ?! បើអញ្ចឹងមានន័យថាពួកគាត់ជាប្អូនរបស់សិស្សច្បង ពូន ហើយមែនទេ?» ក្មេងស្រីម្នាក់នេះមានឈ្មោះថា ណងនីត ជាមិត្តសម្លាញ់របស់ ដាវ គេស្គាល់គ្នានិងធ្វើជាមិត្តជាមួយគ្នាយូរណាស់ហើយបើនិយាយពីសម្រស់វិញគឺមិនឲ្យចាញ់គ្នាប៉ុន្មានឡើយ

« ប្រហែលហើយឯង...ដូច្នេះប្រហែលជាពួកគេអាចនឹងស្គាល់ប្អូនប្រុសភ្លោះរបស់ភីពូនហើយត្រូវទេ?» ដាវ បាននិយាយឡើងព្រមជាមួយការដៀងកន្ទុយភ្នែកឲ្យចោលទៅមើលក្រុមរាងតូចទាំងបីដែលកំពុងតែអង្គុយនិយាយគ្នាលេងទាំងសើចយ៉ាងស្រស់នោះ

My Senior is My Boyfriend Where stories live. Discover now