ភាគ៥ : កុំទៅអី! នៅជាមួយអូនណា

424 46 1
                                    

ក្រឹប៚

សម្លេងបិទទ្វាក្រឹប តែគ្មានសម្រឹបជើងមនុស្សទាល់តែសោះ ប៉ុន្តែ វារំខានដល់ត្រចៀកមនុស្សចំណាស់បើកភ្នែកព្រឹមៗ រកមើល
មនុស្សតែមិនឃើញទាល់តែសោះ។ បន្ទប់ក៏ងងឹតធ្វើឲ្យគាត់រាងម៉ៅ ក្នុងចិត្តបន្តិច ទាំងដែលរាល់ដងអ្នកបម្រើមិនហ៊ានមករំខាន បិទភ្លើង ក្នុងបន្ទប់លោកឡើយ ។

« លោកតា! » សម្លេងស្រួចស្រឹបក្បែរត្រចៀកធ្វើឲ្យគាត់ភ្ញាត់ស្រវ៉ាស្ទុះឡើង ដោយសារជំងឺបេះដូងប្រចាំកាយផង ធ្វើឲ្យលោកក្អក ខឹកៗចង់ដាច់ខ្យល់។

« អ្នកណាឲ្យឯងចូលមករំខានយើង ជីមីន! ឆាប់បើកភ្លើងឲ្យរហ័ស ឯងនេះនិស្ស័យអាក្រក់មិនប្រែ » លោកមីនសម្លុតរាងតូចខ្លាំងៗចូលមកអង្គុយក្បែរលោកទាំងញញឹមស្ដីឲ្យមិនចេះឈឺទាល់តែ សោះ ។

« ចៅស្ទើរតែភ្លេចហើយថា លោកតាមិនចូលចិត្តងងឹត » ចប់សម្ដី ភ្លើងក៏ស្រាប់តែភ្លឹបភ្លែតៗ ម្ដងភ្លឺ ម្ដងងឹតចលាចលពេញបន្ទប់ធ្វើឲ្យ លោកមីនងាកចុះ ងាកឡើងវិលមុខដោយសារវា ក្រឡេកមើលជីមីនស្រាប់តែបាត់ឈឹង លឺតែសម្លេងសើចពេញត្រចៀកគាត់ដូចសប្បាយណាស់អញ្ចឹង។

« ផាក ជីមីន ឯងលេងស្អីហាស៎ » គាត់រាងភ័យបន្តិចដែរ តែនៅប្រឹងស្រេកសម្លុតរាងតូច ទិន្នភាពមួយនេះធ្វើឲ្យខ្នងរបស់គាត់
ត្រជាក់ស្រេប បន្តិចក្រោយមកភ្លើងក៏ធម្មតាវិញ តែគាត់បានឃើញ ជីមីនម្ដងទៀតកំពុងចុចកុងតាក់។

« គឺភ្លើងមុននេះវាឆ្លងចរន្តណាលោកតា ចៅសើចលោកតាភ័យស្វាយមុខដូច្នេះ » ជីមីនលើកថាសអាហារចូលក្បែរគាត់

« ចៅលើកបាយ ម្ហូបមកអោយលោកតាពិសារ » ជីមីនដួសបញ្ចុក លោកតា ទាំងយកចិត្តទុកដាក់បំផុយ ធ្វើឲ្យលោកមីន ចម្លែកចិត្ត មែនទែនទាំងដែលរាលើដងខ្លាចគាត់មិនហ៊ានសូម្បីចូលក្បែរ តែក៏ ដែលក្មេងនេះចេះជួយការងារអ្នកបម្រើបានច្រើន ងាយស្រួលប្រើពេលក្រោយៗទៀត ។

« ឆ្ងាញ់ទេលោកតា ចៅជាអ្នកធ្វើផ្ទាល់ដៃណា » ជីមីនសម្ដែងលើកគុណសម្បិត្តរបស់ខ្លួនមកអួត ទាំងដែលគេមិនបានចំអិនសូម្បីបន្តិច ។ លោកមីនក៏មាត់ បានត្រឹមងក់ក្បាលមុខក្រញៅបំផុត ហាមាត់ចាំរាងតូចបញ្ចុកទាល់តែរួចរាល់ ។ ជីមីនសម្លឹងមើលចាន អាហារខ្មៅដូចជាភក់ជ្រាំ ស្អុយរលួយ ទាំងញញឹមចុងមាត់តិចៗទាញលោកតាឲ្យគេង រួចច្របាច់ដៃច្របាច់ជើងថ្នមៗ។

•Born is Dark• (ចប់)Where stories live. Discover now