ភាគ៧: ជីមីនស្លាប់ហើយ!!!

395 43 2
                                    

ពីមួយថ្ងៃទៅមួយថ្ងៃ ភូមិគ្រឹះមីន ដែលធ្លាប់តែមានសភាពអ៊ូអរ រស់នៅសុខសាន្ត ប្រែក្លាយជាកន្លែងដែលស្ងប់ស្ងាត់ដូចទីមហោដ្ឋានផ្នូរខ្មោចមិនខុស ។ អ្នកបម្រើទាំងប៉ុន្មានខ្លះក៏សុំឈប់ ខ្លះក៏រត់ ចោលដោយមូលហេតុផ្សេងៗ ខ្លះក៏និយាយថាជីមីនបានដេញពួកនាងចេញក្នុងសភាពមិនមែនមនុស្ស ធ្វើឲ្យលោកផាកកាន់តែពិបាកចិត្ត ក្រោយលោកមីនស្លាប់ទៅ ក្រុមហ៊ុនក៏ក្ស័យធុនម្ដងបន្តិចៗ គ្រួសារទាំងមូលរស់នៅចាប់ផ្ដើមរញ៉េរញ៉ៃទៅ ជាពិសេសអ្នកស្រីជីយ៉ុនក៏ធ្លាក់ខ្លួនឈឺលើសដើម តែងតែនិយាយថាជីមីនមិន មែនមនុស្ស កាន់តែធ្វើឲ្យលោកផាកឈឺក្បាលជាមួយ ដោយគិតថាជីយ៉ុនក្រោយលោក តាមីន ស្លាប់ទៅនាងគិតច្រើនដល់មាន បញ្ហាផ្លូវចិត្តក៏ថាបាន។

បើនិយាយពីទំទាក់ទំនងបងប្អូនវិញ កាន់តែល្អក់កករជាងមុន យ៉ុនហ្គីគេចាប់ផ្ដើម លែងសូវស្ដាប់សម្ដីលោកផាក គេចវេសមិនព្រមទៅក្រុនហ៊ុនកំពុងមានបញ្ហា ថែមទាំងចង់លាតំណែងពីក្រុមហ៊ុន ចង់លែងលះប្រពន្ធទៀត តើគេពិតជាឆ្កួតជាមួយកូនចុងគេដល់ថ្នាក់ នេះមែនទេ?  វាកាន់តែពិបាកទៅទៀតនោះ ដែលជីមីននិយាយអះអាងច្បាស់ៗថាមានទម្ងន់ជាមួយយ៉ុនហ្គី រឿងនេះគឺកាន់តែក្រឡាប់ ចាកទៅហើយ។

នាងតូចខេលហ្វា ដំណើរចុះមកទាំងស្លេកស្លក់ ភ្លឹកភ្លាំងទៅផ្ទះបាយដើម្បីចំអិនអាហារពេលព្រឹកញាប់ដៃញាប់ជើង។ ទោះបីជា នាងដឹងរឿងគ្រប់យ៉ាងអំពីជីមីនក៏ដោយ នាងមិនអាចធ្វើអីភ្លាមៗ បើនាងហ៊ានតែលែងលះជាមួយយ៉ុនហ្គីភ្លាមៗ នាងជាមនុស្សអាត្មា និយមបំផុតដែលទុកឲ្យគ្រួសារនេះត្រូវខ្មោចបំផ្លាញទាំងស្រុង នាងដឹងច្បាស់ណាស់ថាជីមីនកំពុងលេងអ្វីជាមួយគ្រួសារមីន កំហឹង គុំនំ គុំគួន ភាពស្អប់ទាំងប៉ុន្មានវានៅតែក្ដៅរងំជាមួយគ្រួសារមីនគ្មានថ្ងៃដែលគេអហោសិកម្មនោះទេ។

« មីងធ្វើអីអោបប្ដីនិងកូនរបស់ខ្ញុំញុំានឹង? » ខេនហ្វាភ្ញាក់កន្ត្រាក់ខ្លួនភិតភ័យញ័រដៃស្របពេលសម្លេងស្រទន់មកនិយាយពីក្រោយ ខ្នងមិនឲ្យដឹងមុន។

« អឺ...គឺខ្ញុំធ្វើស៊ុប បងជីយ៉ុនក៏ឈឺ...ទើបខ្ញុំធ្វើស៊ុប » នាងឆ្លើយទាំង រដាក់រដុបខុសពីរាល់ដង ទោះជីមីនមិនស្ថិតក្នុងសភាពវិញ្ញាណអាក្រក់តែឈ្មោះជាខ្មោចទៅហើយ វានៅតែគួឲ្យខ្លាចដដែល។

•Born is Dark• (ចប់)Where stories live. Discover now