ភាគ ៨: ខ្ញុំជាអ្វី?

352 47 5
                                    

សម្លេងធ្លាក់នៃសាកសពរបស់ ជីយ៉ុន ខ្ទេចឆ្អឹងមើលមិនយល់ដល់ ជាន់ខាងក្រោយ ធ្វើឲ្យលោកផាក និងខេលហ្វាចូលមកដោយលឺ សម្លេងមុននេះ ខ្ទប់មាត់ញ័រដៃទទ្រើត។ ខេលហ្វាស្រក់ទឹកភ្នែក
តក់ៗញ័របបូមាត់ រហូតភាពភ័យខ្លាចធ្វើឲ្យនាងដួលអុកគូទសម្លឹងសន្សឹមៗទៅលើ ឃើញជីមីនសម្លឹងមកពួកគេដូចគ្នាក្នុងសភាព ពិបាកមើលបំផុត។

« ជី...ជី...ជីយ៉ុន » លោកផាករត់ទៅត្រកងសាកសពប្រពន្ធញ័រដៃ ទ្រទ្រើក ស្រក់ទឹកភ្នែកដោយកំហឹង ងាកសម្លឹងមើលទៅខ្មោចកូន ចុងខំចិញ្ចើមដល់ធំធាត់ ក្លាយជាខ្មោចទៅហើយនៅតែអាក្រក់ ឈាមខ្មៅបំផុត។

« អាអ៊ុនចា ហេតុអីឯងសម្លាប់នាង អាខ្មោចចង្រៃ » លោកផាក ស្រេកខ្លាំងៗសម្លឹងមើលទៅរាងតូច។ ខេលហ្វានិយាយប្រាប់ គេស្ទើរមិនជឿ ប៉ុន្តែពេលនេះវាលាតត្រដាងពេញៗភ្នែកគេ តើ មនុស្សរស់នៅទាំងនេះសុទ្ធតែស្លាប់ដោយសារវាមែនទេ???

« ហាសហាស ឯងឈឺចាប់? យើងក៏ឈឺចាប់ដូចគ្នាដែលពួកឯង ធ្វើបាបយើង មិនបាច់ចាំយើងជិះគាស់មក ទង្វើ ខួរក្បាលពួកឯង ដឹងច្បាស់ណាស់ មនុស្សឈាមខ្មៅដូចពួកឯងសមតែងាប់ទាំង ភូមិគ្រឹះមួយនេះជារបស់យើង អ្នកណាមករឱខានយើង យើងសម្លាប់ ទាំងអស់ រួមទាំងឯងផងដែរ » ម្រាមដៃក្រចកវែងៗលើកចង្អុលមុខ
លោកផាកខ្លាំងៗ  រត់សម្ដៅមករកលោកផាកដោយបានឲ្យព្រលឹង ខ្លួនចូលសណ្ឋិតក្នុងខ្លួនលោកផាក ក្រោកឡើងសន្សឹមៗសម្លឹងមក ខេលហ្វាធាក់យើងថយក្រោយទាំងយំក្រវីក្បាល

« ជីមីន...បានហើយ អ្ហឹក កុំ! កុំ អ្ហាយយយ » នាងស្រេកក្រវីក្បាលខ្ទប់ភ្នែកខ្លួនឯង ស្របពេលលោកផាកកាច់ដៃ កាច់ជើងខ្លួន ឯងរត់ទៅបោកក្បាលនឹងជ្រុងជញ្ជាំងដល់បែកក្បាលផាំងៗរហូត ដល់ប្រកាច់ស្លាប់ភ្លាមៗ។

សម្លេងសើចក្អះក្អាយរបស់ជីមីន បានលងបន្លាចខេលហ្វាក្ដៅរងំ ពេញត្រចៀកធ្វើឲ្យស្រវ៉ាក្រោករត់ចេគពីភូមិគ្រឹះនេះ ។ ជីមីនចេញពីខ្លួនលោកផាក ងាកមកសម្លឹងខេលហ្វាចេញទាល់តែផុតរបងភូមិ គ្រឹះបើកចំហរស្រាប់  កាលបើនាងចេញផុតហើយទ្វាភូមិគ្រឹះទាញ បិទផាំងដោយស្វ័យប្រវត្តិ។ រាងតូចប្រែមកសភាពល្អស្អាតដូចដើម សម្ដៅទៅរករាងក្រាស់ លង់លក់ក្តោបសន្ដំខ្លួនមិនដឹងខ្យល់អី។

•Born is Dark• (ចប់)Where stories live. Discover now