ភាគបញ្ចប់ : ភូមិគ្រឹះកំណាច

518 58 4
                                    

«  អ្ហឹក ហឹក បងមិនអាចទៅណាចោលអូនទេ បងបានសន្យាជាមួយអូនរួចហើយ បងគ្មានថ្ងៃចេញពីនេះបានឡើយ » រាងតូច ច្រឡឹងបង្ហាញខ្លួនម្ដងយំស្រាក់ស្រាំ ក្នុងរាងកាយសុទ្ធតែឈាមត្រង់ពោះ ដៃបីទារករុំក្រណាត់ជិតក្នុងដៃ។

« ហេតុអី អ្ហឹក ហឹក  » យ៉ុនហ្គីលុតជង្គង់ដួលក្រឹបមុខរាងតូចយំខ្លាំងៗ ហេតុអីគេមិនដឹងខ្លួនឯងស្លាប់? ជីមីនសម្លាប់គេពីពេលណាមក?

« បងស្លាប់យូរហើយ យ៉ុនហ្គី នៅយប់ដែលលោកតាស្លាប់ បងឈ្លោះគ្នាជាមួយលោក ផាក អ្ហឹក ហឹក បងបានផឹកស្រាច្រើនណាស់ គឺបង គាំងបេះដូងស្លាប់ » ពិតណាស់យ៉ុនហ្គីបានស្លាប់ពិតមែនតាំងពេលនោះ គេពិបាកចិត្តរហូតដល់ធ្វើឲ្យខ្លួនឯងស្លាប់ មិនដឹងខ្លួនបែបនេះ។

« ជីមីន.... អ្ហឹកហឹក » រាងក្រាស់ស្ទុះងើបមកអោបរាងតូចខ្លាំងៗ វាជាកម្មរបស់គេ ចុងក្រោយផលដែលគេទទួលបានវាសមបំណង ហើយ គេគឺជាវិញ្ញាណដែលជីមីនយកឈាមខ្លួនគេមកចងសង្កត់ នៅទីនេះតាំងពីដំបូង ។

សាកសពទាំងប៉ុន្មាន ក្រោយធ្វើកុសលវិច្ច័យរួច គ្រួសាររបស់ខេល ហ្វាជាអ្នកទទួលយកទៅធ្វើបុណ្យបញ្ជូនពួកគេទៅទីស្ងប់សុខ។ រឿងនៃការស្លាប់របស់គ្រួសារ មីន ល្បីសុះសាយធ្វើឲ្យអ្នកខ្លះស្ទើរ តែមិនហ៊ានជិះកាត់ទីនេះ។ គ្រួសារដែលមានសមាជិករស់នៅអ៊ូអរ ប្រែជាស្ងប់ស្ងាត់ក្លាយជាភូមិគ្រឹះបោះបង់ចោល។

វិញ្ញណញ ២ដួងឈរក្បែគ្នា ចាប់ពីពេលនេះទៅក្លលាយជាប្ដីប្រពន្ធ ត្រូវបានចងជាប់ក្នុងភូមិគ្រឹះនេះ ឈរសម្លឹងមើលទៅមនុស្សទាំងឡាយបានមកចូលរួមពិធីបុណ្យខ្លួនយ៉ាងច្រើនកោះករទាំងរាងតូច បីកូនទារកក្នុងដៃ។

កន្លងផុតទៅ ៥ឆ្នាំ
• ប្រទេសជាតិកាន់តែអភិវឌ្ឍន៍គ្រប់វិស័យ មិនថាសំណង់ អគារ ហេដ្ឋារចនាសម្ពន័កាន់តែផ្លាស់ប្ដូរ ទៅតាមប្រទេសជឿនលឿនទៅមុខ ប៉ុន្តែការអភិវឌ្ឍន៍ទាំងនេះក៏វាមានផលប៉ះពាល់ច្រើនដែរ ដូចជាសំណង់ផ្លូវ ត្រូវឈូសឆាយដល់ផ្ទះប្រជាជន ក៏ដូចជាភូមិគ្រឹះ មីន មួយនេះផ្ទាល់ទោះកន្លងទៅ ៥ឆ្នាំហើយក្ដី វាធ្វើឲ្យគ្រប់គ្នាខ្លាច
រអារញញឺត ជឿជំនឿជាក់ច្បាស់ថាដួងព្រលឹងវិញ្ញាណនៅតែតាម ថែរក្សាភូមិគ្រឹះមួយនេះមិនទៅណា ហើយក៏គ្មានអ្នកណាហ៊ានចូល មកបំពានបានដែរ។

You've reached the end of published parts.

⏰ Last updated: Apr 22 ⏰

Add this story to your Library to get notified about new parts!

•Born is Dark• (ចប់)Where stories live. Discover now