ភាគទី01 : មួយកំផ្លៀង

63 4 0
                                    

ស្នេហាដែលបានបង្កើតឡើងដោយមនុស្ស2នាក់។ព្រោះតែវណ្ណៈ ទ្រព្យសម្បត្តិអ្វីដែលឧបសគ្គធំបំផុតចំពោះគូស្នេហ៍មួយគូរនេះគឺគ្រួសាររបស់Topដែលប្រកាន់នឹងហាមមិនឲកូនចៅក្នុងត្រកូលពីមួយជំនាន់ទៅមួយជំនាន់ស្រឡាញ់ភេទដូចគ្នានោះឡើយខ្លាចថាគ្មានទាយាទស្នងត្រកូល។ព្រោះតែហេតុនេះហើយទើបគូរស្នេហ៍មួយគូរនេះបានស្រឡាញ់គ្នាដោយលាក់លៀម។

ក្នុងទីក្រុងសម្បូរទៅដោយយានជំនិះទំនើបៗបើកបរខ្វាត់ខ្វែងក៏បានបង្ហាញឲឃើញនូវក្មេងប្រុសម្នាក់ដែលនៅក្នុងដៃរបស់គេមានកាន់CVដើរដាក់ពាក្យធ្វើការគ្រប់កន្លែងប៉ុន្តែគ្មាននរណាម្នាក់ទទួលយកគេនោះឡើយដោយហេតុថាគេរៀនចប់ត្រឹមវិទ្យាល័យប៉ុណ្ណោះ។

ព្រោះក្ដីអស់សង្ឃឹមរាងតូចសឹងតែស្រក់ទឹកភ្នែកចុះមកប៉ុន្តែនាយបានប្រាប់ខ្លួនឯងឲទ្រាំនឹងព្យាយាមបន្ដទៅទៀត។

«ឃ្លានខ្លាំងណាស់!មួយព្រឹកទៅហើយមិនទាន់បានបាយចូលពោះទេ!អ្ហឹក»ពេលកំពុងតែដើររកការងារបន្ដពោះរបស់រាងតូចក៏កូរឡើងមួយរំពេចតើឲគេទៅទិញអ្វីមកទៅបើក្នុងខ្លួនគេគ្មានសូម្បី1យេនផងនោះ

«ជួយផង!ចោរ!ចោរឆក់កាបូបខ្ងុំហើយ!ជួយផង»កំពុងតែអង្គុយភ្លាមព្រោះស្រាប់តែលឺសំឡេងឈូឆរស្រែកសុំជំនួយរបស់ស្រី្តចំណាស់ម្នាក់រាងតូចមិនបង្អង់យូក៏រត់ទៅជួយដេញចោររហូតដល់រត់ទាន់ចោរនឹងបានយកកាបូបពីចោរឲមកអ៊ុំស្រីវិញ

«នេះអ៊ុំស្រីកាបូបរបស់អ៊ុំ»មកដល់ចំពោះមុខស្រី្តរាងតូចក៏ហុចកាបូបលុយឲទៅគាត់

«អរគុណហើយណាអ្នកកំលោះ»គាត់ក៏អរគុណទៅរាងតូចមើលទៅគាត់ដូចជាចូលចិត្តរាងតូចណាស់

«គ្រោកៗ...»កំពុងតែនិយាយគ្នាពោះរបស់រាងតូចក៏ប្រាប់ថាឃ្លានហើយត្រូវការអាហារមកចម្អែត

«ញ៉ាំមួយៗទៅចៅ»ស្រ្តីចំណាស់ក៏បាននាំរាងតូចមកញ៉ាំអាហារនៅភោជនីដ្ឋានមួយកន្លែងដើម្បីជាការអរគុណដែលរាងតូចបានជួយគាត់ក្នុងថ្ងៃនេះ

«ចៅកំពុងតែរកការងារធ្វើមែនទេ»ស្រ្តីចំណាស់បានងាកទៅឃើញCVរបស់រាងតូចគាត់ក៏សួរឡើងនឹងបានយកវាមកមើល

ស្នេហ៍ខុសស្រទាប់Where stories live. Discover now