ភាគទី13:កូនប្រុសមិត្តរបស់ប៉ាកូន

5 1 0
                                    

ព្រឹកព្រលឹមនាថ្ងៃថ្មីឈានចូលមកដល់ពន្លឺរបស់ព្រះអាទិត្យជះបញ្ចាំឲឃើញគូស្នេហ៍មួយគូដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ប៉ុន្តែ......

«កូនzhanភ្ញាក់ឬនៅកូន»ពូxiaoមិនបានគេងឡើយយប់មិញពីព្រោះតែគាត់មិនទុកចិត្តរាងក្រាស់ខ្លាចថាធ្វើអីទៅលើកូនប្រុសតែមួយរបស់គាត់(ពូអត់ទុកចិត្តត្រឹមត្រូវណាស់តែថាគេនេះនុះបាត់ហើយពូ😁)

«ប៉ា....»រាងតូចស្វាងពីងងុយបើកភ្នែកប៉ុនពងមាន់នៅពេលដែលលឺសំឡេងរបស់លោកឪពុកហើយក្រឡែកមកមើលខ្លួននាយនឹងរាងក្រាស់គ្មានសូម្បីតែខោក្នុងគឺខ្លួនទទេរស្អាតទាំង2មានតែភួយបាំងបិទប៉ុណ្ណោះ

«Yiboក្រោកឡើងលោកប៉ា»នាយក៏រហ័សដាស់ឲរាងក្រាស់ភ្ញាក់ឡើងរួចឲនាយទៅរកសម្លៀកបំពាក់មកស្លៀកពាក់ឲបានឆាប់ព្រោះខ្លាចថាពូxiaoចាប់បាន

«ប៉ាក៏ប៉ាទៅ បងងងុយណាស់»នាយមិនខ្ជីងើបព្រោះអស់កម្លាំងពីយប់មិញខ្លាំង

«wang yiboបើបងនៅតែមិនភ្ញាក់ទៀតអូននឹង....»រៀបនឹងត្រូវមួយខ្នើយរបស់រាងតូចទៅហើយតែសំណាងដែលនាយនេះចាប់ទាន់

«សុំថើបមួយមក»នាយសសៀលមុខខិតទៅរករាងតូចព្រោះចង់បានស្នាមថើបពីអ្នកនៅចំពោះមុខ

«អត់ទេ....»នាយប្រកែកយ៉ាងណាក៏នៅតែខាតព្រោះរាងក្រាស់ប្ដូរពីឲរាងតូចមកថើបខ្លួនទៅជានាយថើបថ្ពាល់របស់រាងតូចវិញមុននឹងរត់ចូលបន្ទប់ទឹកបាត់

«ប្រុសឡប់នេះ»ក្រោយរាងក្រាស់ចូលទៅបាត់នាយបានយកដៃមកស្ទាបផែនថ្ពាល់ដែលត្រូវបានរាងក្រាស់អោនមកថើបអម្បាញ់មិញ

«កូនzhanលឺប៉ាហៅទេនឹង»កំពុងតែអៀនភ្លេចនឹកឃើញដល់អ្នកនៅខាងមុខទ្វារដែលគាត់ខំគោះទ្វារផងស្រែកហៅផង

«លោកប៉ា....ប៉ាទៅមុនចុះ បន្តិចទៀតខ្ងុំទៅតាមក្រោយ»នាយស្រែកតបពីខាងក្នុងទៅ

«ឆាប់ណាកូន»លោកក៏ព្រមចុះទៅវិញបន្ទាប់ពីទទួលបានការឆ្លើយតបពីកូនប្រុស

«zhanយកកន្សែងឲបងបន្ដិចមកបងភ្លេចយកមកហើយ»នាយស្រែកពីក្នុងបន្ទប់ទឹកមក(ភ្លេចញឹកហា៎ពូ)

ស្នេហ៍ខុសស្រទាប់Where stories live. Discover now