ភាគទី10:គ្រោះថ្នាក់

5 0 0
                                    

ចាប់តាំងពីយប់នោះមកxiaozhanបានរៀបចំសម្លៀកបំពាក់ដើម្បីចាកចេញពីcondoរបស់Yibo។

ទោះបីជាYiboឃាត់បែបណាក៏ក្មេងម្នាក់នេះមិនស្ដាប់ឡើយ។

«Yiboខ្ងុំប្រាប់លោករួចហើយថាខ្ងុំមិនបានស្រឡាញ់លោក គ្រប់យ៉ាងមកនេះខ្ងុំគ្រាន់តែជួយលោកប៉ុណ្ណោះ»រាងតូចខំទប់ទឹកភ្នែកកុំឲស្រក់ចុះមកវាពិជាពិបាកណាស់ដែលមកត្រូវនិយាយពាក្យទាំងអស់នេះដាក់មនុស្សដែលយើងស្រឡាញ់។

មិនមែនមិនចង់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់នោះទេតែដើម្បីអនាគតគេល្អទៅថ្ងៃមុខយើងគួរតែចាកចេញ។

«តែបងអាចដោះស្រាយរឿងបាន,សូមអូនកុំចាកចេញពីបងបានទេXiaoZhan»Yiboរត់មកអោបរាងតូចពីក្រោយជាប់នាយពេលនេះពិតជាមិនអាចបាត់បង់រាងតូចxiaozhanបានឡើយ។គេពិតជាត្រូវការក្មេងម្នាក់នេះខ្លាំងណាស់

«បើលោកស្រឡាញ់ដោះលែងខ្ងុំទៅ»នាយបេះដៃរាងក្រាស់ពីការអោបរួចក៏អូសវ៉ាលីចេញទៅ។ដោយទុកឲរាងក្រាស់នៅអង្គុយខូចចិត្តតែម្នាក់ឯង

«អូនពិតជាដាច់ចិត្តខ្លាំងណាស់/សូមទោសណាYibo»រាងតូចក៏ឈឺមិនចាញ់Yiboដែល នាយមកដល់ក្នុងឡានយំយកតែម្ដងទឹកភ្នែកដែលខំប្រឹងទប់នាយបានប្រលែងវាមកដោយមិនខ្មាស់តៃកុងឡានឡើយ

XiaoZhanមិនបានត្រឡប់ទៅផ្ទះរបស់មីងSu Yingឡើយរឹតតែមិនទៅផ្ទះមិត្តរបស់គេ។

នាយបានសម្រេចចិត្តត្រឡប់ទៅផ្ទះរបស់នាយដែលនៅជនបត់ទៅជួយមើលរោងចក្រផលិត Red wine របស់លោកxiaoនឹងអ្នកស្រីxiaoដោយបោះបង់គំនិតដែលនាយមានទាំងប៉ុន្មានចោលទាំងអស់។

#ផ្ទះនៅជនបត់របស់ត្រកូលxiao

រាងតូចបានត្រឡប់មកដល់ផ្ទះម៉ោងជាង10យប់ដោយមានលោកxiaoនឹងអ្នកស្រីxiaoនៅឈរចាំផ្លូវ

«លោកប៉ាអ្នកម៉ាក់»ចុះពីលើឡានភ្លាមរាងតូចរត់មកអោបអ្នកមានគុណដែលកំពុងឈរចាំខ្លួននាយមិនបាននិយាយអ្វីគិតតែពីយំលួងយ៉ាងមិចក៏មិនព្រមបាត់

ស្នេហ៍ខុសស្រទាប់Where stories live. Discover now