ភាគទី12:តស៊ូជាមួយគ្នាទៅមុខណា

6 1 0
                                    

គ្រប់យ៉ាងត្រូវបានដោះស្រាយប៉ុន្តែមិនទាន់ល្អជាទាំងស្រុងនោះឡើយ។

«នរណានឹងកូនzhan»មកដល់ផ្ទះម៉ាក់របស់រាងតូចសួរទៅកាន់កូន ព្រោះគាត់មិនដែលបានឃើញមុខរបស់Yiboមកផ្ទះរបស់គាត់ឡើយគាត់ធ្លាប់តែឃើញមុខNalaនឹងlylyជាមិត្តជិតស្និតរបស់នាយ

«ជា...គេជា....»រាងតូច រាងស្ទាក់ស្ទើរមិនដឹងថាគួរប្រាប់របៀបណាទើបសម

«សូមជម្រាបសួរអ្នកមីងខ្ងុំឈ្មោះWang Yiboជាមនុស្សម្នាក់ដែលកំពុងតាមញ៉ែកូនរបស់អ្នកមីង»ឃើញមនុស្សជិតខ្លួនរាងស្ទាក់ស្ទើ Yiboក៏ចូលមកណែនាំខ្លួន

«អៅ អនាគតកូនប្រសារទេតើនៀក»ម៉ាក់របស់xiaozhanក៏អាចស្មានដឹងដែរ ទោះមិនប្រាប់ក៏ដោយពីព្រោះអ្នកទាំង2កាន់ដៃគ្នាជាប់ស្អិតទៅហើយ

«ម៉ាក់....»ថ្ពាល់របស់នាយឡើងក្រហមព្រឿងៗនៅពេលលឺម្ដាយខ្លួននិយាយបែបនេះឡើង

«បានហើយទៅសម្រាកទៅណា ក្មួយboយប់នេះគេងជាមួយនឹងកូនមីងសិនទៅណាព្រោះរៀបចំបន្ទប់ឲមិនទាន់ទេ»ម៉ាក់រាងតូចនិយាយឡើងដោយសម្ដីផ្អែមល្ហែមមើលទៅគាត់ពិតជាចូលចិត្តរាងក្រាស់ខ្លាំងណាស់ដែលខុសពីលោកពូxiaoមើលមករាងក្រាស់ដោយមិនដាក់ភ្នែក

«អូនទុកចិត្តអាក្មេងនេះទេបងមើលមិនទុកចិត្តទេ»ពូxiaoដែលឈរស្ងាត់មាត់ជាយូរមកក៏និយាយឡើងបន្ទាប់ពីYiboនឹងXiaoZhanឡើងទៅលើបាត់

«អូនមើលមនុស្សមិនដែលខុសគេបានហើយទៅសម្រាកយប់ហើយ»មីងxiaoចូលបន្ទប់ដោយសប្បាយរីករាយដែលខុសពីលោកពូxiao

«លោកងូតមុនឬខ្ងុំមុន»មកដល់ក្នុងបន្ទប់ទឹករាងតូចបានដាក់ខ្លួនគេងលើគ្រែព្រោះធ្វើដំណើររាងយូដែរទើបធ្វើឲនាយហត់ខ្លះៗដែរ

«ចាន់ងូតមុនខ្ងុំទៅ/ok»រាងតូចក៏ចូលក្នុងបន្ទប់ទឹកបាត់ចំណែករាងក្រាស់ក៏បានរកមើលខោអាវដែលនាយអាចសម្លៀកពាក់បានយប់នេះព្រោះរវល់មកតាមរាងតូចទើបនាយមិនបានយកខោអាវមកមានតែ1កំភ្លេរជាប់ខ្លួនប៉ុណ្ណោះ

15នាទីក្រោយមករាងតូចក៏បានចេញពីបន្ទប់ទឹកមកវិញដោយមានអាវរាងវែងត្រឹមភ្លៅ ស ស្ដើង ចំណែកអ្នកឃើញស្ងាត់មាត់ឈឹងសម្ដេចមើលរូបរាងកាយដែលកំពុងទាក់ទាញចិត្តរបស់នាយឲពុះកញ្ជ្រោលឡើង

ស្នេហ៍ខុសស្រទាប់Where stories live. Discover now