ភាគទី14:យប់កណ្ដាល អធ្រាត្រ

8 1 0
                                    

អ្វីៗកំពុងតែរលូនទៅមុខយ៉ាងល្អប្រសើរ ប៉ុន្តែបែជាត្រូវមកជួបបញ្ហាខ្លះៗទៅវិញ

«កូនzhanមកនេះបន្ដិចមកកូន»ពូxiao

«ប៉ាមានអ្វីមែនទេ»នាយដើរចេញពីផ្ទះបាយមកទាំងទឹកមុខពិបាកមើល

«នេះជាពូseanហើយនេះជាបងប្រុសJi»គាត់បានណែនាំឲរាងតូចបានស្គាល់

«អរត្រូវហើយលឺថាក្មួយWang Jiចង់ដើរមើលចម្ការរបស់ពូត្រូវទេ,អញ្ចឹងកូនzhanជូនបងទៅដើរមើលបន្ដិចទៅណាកូន»ព្រោះតែចង់ឲក្មេងៗយល់អំពីគ្នានឹងបានផ្សំផ្គុំឲរៀបការជាមួយគ្នាពូxiaoក៏បានឲរាងជូនwang jiដើរមើលជុំវិញដីចម្ការរបស់គាត់

«បងប្រុសមកវិញហើយខ្ងុំនឹកបងប្រុសណាស់»គាប់ជូនពេលនោះJiYiក៏បានរត់ចូលមកបំណងរបស់នាងគឺមករកបងប្រុសជាទីស្រឡាញ់របស់ខ្លួនព្រោះខានជួបយូរដែរហើយ

«JiYiយ៉ាងមិចហើយ»នៅពេលឃើញស្នាមញញឹមក្មេងម្នាក់នេះរាងត្រូវពិតជាសប្បាយចិត្តខ្លាំងណាស់

«បងប្រុសអ្នកម៉ាក់រកបង»រាងតូចក៏យករឿងនេះមកធ្វើជាលេសដើម្បីគេចពីការជូនwang jiដើរមើលទីនេះ

«ប៉ា លោកពូ បងWang Jiខ្ងុំសូមលាសិនហើយ»រាងតូចក៏អូសដៃប្អូនស្រីចេញទៅទោះប៉ារបស់នាយហាមក៏នាយមិនឈប់ដែរ

«គេចបានហើយ ហ៉ើយសប្បាយចិត្តណាស់»មកដល់ខាងក្រៅរាងតូចពិតជាសប្បាយចិត្តក្រៃលែង

«បងប្រុសឆាប់ឡើងអ្នកម៉ាក់ចាំយូហើយ»ទាំង2នាក់បងប្អូនក៏ដើរទៅផ្ទះតូចដែលនៅក្បែរផ្ទះរបស់រាងតូច

«អ្នកមីងរកខ្ងុំមានការអ្វីឬ»នាយរវល់តែដោះស្បែកជើងមិនបានចាប់អារម្មណ៍អ្នកអង្គុយលើសាឡុងឡើយ

«មីងមិនមានការទេតែមនុស្សម្នាក់នេះមានការ»គាត់ក៏ចង្អុលទៅរករាងក្រាស់

«Yiboបងមកដល់តាំងពីពេលណា ព្រោះពេលអូនមកបងនៅផ្ទះទេតើ»នាយសប្បាយចិត្តនៅពេលឃើញមនុស្សម្នាក់នេះតែនាយក៏ឆ្ងល់ពេលឃើញមនុស្សម្នាក់នេះមកដល់ទីនេះលឿនយ៉ាងនឹង

«គឺបងមកដល់ក្នុងពេលជាមួយអូននឹងហើយ»ពិតហើយពេលរាងតូចចេញមក Yiboក៏មកតាមក្រោយប៉ុន្តែមិនឲនាយដឹងឡើយ

ស្នេហ៍ខុសស្រទាប់Where stories live. Discover now