ភាគទី07:ចាប់ផ្ដើមយល់ចិត្ត

12 0 0
                                    

ក្រោយពីថ្ងៃនោះមកYiboនឹងxiaozhan អ្នកទាំង2ក៏ចាប់ផ្ដើមយល់ពីគ្នាទៅវិញទៅមក។ជាពិសេសរាងក្រាស់Yiboតែងតែយករឿងក្នុងចិត្តមកប្រាប់រាងតូចជារឿយៗ។

ចំណែកឯអ្នកស្រីwangក៏នៅតែតាមបំបែករាងតូចឲចេញពីកូនប្រុសរបស់គាត់ព្រោះគាត់មិនយល់ព្រមនូវស្នេហារបស់អ្នកទាំង2ឡើយ។

«ថ្ងៃនេះម៉ាក់របស់លោកឲគេមករករឿងខ្ងុំដល់ Condo ទៀតហើយ»តាំងពីថ្ងៃដែលរាងតូចយល់ព្រមធ្វើជាសង្សារលេងៗជាមួយរាងក្រាស់អ្នកស្រីwangតែងប្រើគេឲមករករឿងរាងតូចឥតលោះថ្ងៃ

ព្រោះមិនចង់អំពុលទុកដល់អ្នកមីងSu Ying រាងក្រាស់បានទៅសុំxiaozhanពីអ្នកមកឲមកនៅCondoជាមួយនាយ

«មើលទៅអ្នកម៉ាក់មិនព្រមឲយើងរស់ស្រួលទេ»នាយលើកទឹកមកផឹកនឹងនឹកដល់រឿងដែលបានជួបប្រទះជារឿយៗ

«សល់8ខែទៀតខ្ងុំត្រូវកែប្រែចិត្តគំនិតម៉ាក់របស់លោកឲបាន»ពិតហើយអ្នកទាំង2បានរស់នៅជាមួយគ្នាក្នុងទំនាក់ទំនងមិនពិតប្រាកដអស់ពេល2ខែមកហើយ។ពេលរាងតូចទៅធ្វើការគឺរាងក្រាស់ជូនទៅនឹងទៅយកមកCondoវិញព្រោះនាយមិនទុកចិត្តអ្នកស្រីwang

«បើកែប្រែមិនបានឆ្នាំក្រោយខ្ងុំនឹងបងប្រុសខ្លាចតែមើលមុខគ្នាមិនចំទេ»នឹកដល់រឿងនឹងម្ដងៗYiboពិតជាតឹងទ្រូងខ្លាំងណាស់

«មានខ្ងុំនៅជួយហើយលោកកុំខ្វល់ពេក»រវល់តែអួតអាងខ្លួនភ្លេចមើលកាយវិការខ្លួនដែលធ្វើអម្បាញ់មិញ

ផ្ទៃមុខរបស់អ្នកទាំង2កំពុងតែប្រឈមគ្នាសឹងតែប៉ះគ្នាទៅហើយម្នាក់ៗមិនកម្រើកអ្វីបន្ដិចឡើយ

ព្រោះតែស្លុងអារម្មណ៍រាងក្រាស់ក៏ឱនសន្សឹមៗទៅរកបបូរមាត់របស់រាងតូចប៉ុន្តែមិនជោគជ័យព្រោះរាងតូចគេចចេញ

«លោកឃ្លានឬនៅចាំខ្ងុំទៅធ្វើម្ហូបឲ»xiaozhanរត់ប្រុយទៅក្នុងផ្ទះបាយដើម្បីគេចពីរាងក្រាស់បើហ៊ានតែនៅច្បាស់ណាស់រាងក្រាស់អាចនឹងឃើញថ្ពាល់ក្រហមព្រើងៗរបស់នាយ

«គួរឲស្រឡាញ់ដែលតើ»ប៉ិសបានមួយហើយបែរជាអត់ទៅវិញ រាងក្រាស់ក៏បានលើកដៃមកអេះក្បាលបន្ដិច

ស្នេហ៍ខុសស្រទាប់Wo Geschichten leben. Entdecke jetzt