ភាគ០១ : គូរដណ្តឹង

310 25 1
                                    

Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ហើយអាចនិងមានកន្លែងឆ្គងច្រើន
_____________________

ប្រទេសរុស្សីគឺជាប្រទេសមួយដែលធំជាងគេបំផុតនៅលើពិភពលោក ហើយទឹកដីរបស់ប្រទេសនេះទាំងមូលបានបែងចែកទាំងបែកអាស៊ីអាគ្នេយ៍និងបែកអឺរ៉ុប អាចនិយាយបានថាប្រទេសមួយនេះគឺជារដ្ឋដ៏ធំមួយដែលមានវិស័យសេដ្ឋកិច្ចជឿនលឿនបំផុត លើសពីនេះទៀតនោះគេ ផ្នែកយោធារបស់ពួកគេគឺមានកម្រិតខ្ពស់អាចនិយាយបានថាបានគឺខ្លាំងលើសពីការរំពឹងទុក បើសង្ខេបឲ្យខ្លីប្រទេសរុស្សីមួយនេះគឺជាប្រទេសមួយដែលឈានមុខគេគ្រប់វិស័យ។

សូម្បីតែពពួកសង្គមងងឹតក៏ខ្លាំងក្លាសឹងតែច្បាប់មិនអាចបញ្ឈប់បាន ដោយសារតែការងាររបស់ពួកគេធ្វើវាយ៉ាងសំងាត់ ដោយមានការងារស្របច្បាប់នៅបាំងពីមុខ លើសពីនេះទៅទៀតគឺជាពពួកអ្នកធំៗដែលធ្វើការនៅក្នុងរដ្ឋគឺបានជួយជ្រុំជ្រែងពីក្រោយជាមួយនិងអំណាចទាំងនោះ។

   នៅក្នុងសង្គមរុស្សីពេលនេះគឺមានតែពាក្យខ្លីៗតែប៉ុណ្ណោះ លុយ និងងអំណាច គឺអាចយកឈ្នះលើអ្វីៗបានគ្រប់យ៉ាង បែបនេះហើយទើបបានជាអ្នកធំទាំងអស់តែងតែផ្សាភ្ជាប់សាច់ឈាមគ្នាដើម្បីក្រុមហ៊ុនឬការងារផ្សេងៗរបស់ពួកគេអាចបន្តដើរទៅមុខយ៉ាងរលូន។

ត្រកូល ឌីម៉េឌ្រី អេនដ្រេយ៍ គឺជាត្រកូលមួយក្នុងចំណោមកំពូលអ្នកមានម្នាក់នៅក្នុងប្រទេសរុស្សី គ្រួសាររបស់ពួកគេគឺរស់នៅបែកអឺរ៉ុបស្ថិតក្នុងទីក្រុងម៉ូស្គូរ !! ដោយប្រមុខគ្រួសារសព្វថ្ងៃគឺមាននាមជាប្រធានាធិបតី ចំណែកឯកូនប្រុសតែម្នាក់គត់របស់ប្រធានាធិបតីនៃប្រទេសរុស្សីទាំងមូលពេលនេះគឺជាម្ចាស់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូដែលធំជាងគេបំផុតនៅលើពិភពលោក ចំណែកឯរសជាតិវិញគឺលេខ១ លេខ២ ប្រចាំទ្វីបតែម្តង អ្នកមានមួយរូបណាក៏ស្គាល់ថាស្រាមួយនេះគឺជាស្រាអ្វី!!

     -វិមានឌីម៉េឌ្រី អេនដ្រេយ៍
   សម្លេងជជែកវ៉ែកញ៉ែកកំពុងតែបន្តកើតមានឡើង រវាងអ្នកធំៗតំណាងឲ្យគ្រួសារទាំងពីរ ចំណែកឯកូនប្រុសនិងស្រីបានត្រឹមតែអង្គុយមើលមុខគ្នាដោយមិននិយាយអ្វីមួយម៉ាត់ ព្រោះតែខ្លួនគឺគ្មានសិទ្ធសម្រាច់ដោយខ្លួនឯងឬសម្រាច់ឲ្យកូនស្រីប្រុសរបស់ពួកគេឡើយ គ្រប់យ៉ាងគឺប្រមុខគ្រួសារជាអ្នកនិយាយគ្នា!!

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now