ភាគ០៧ : គំរាម

230 30 2
                                    

  Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន🙏🎀
_______________

ក្រោយពីបានចាកចេញពីផ្ទះរបស់ត្រកូល ឌីម៉េឌ្រី ទាំងប្រញាប់ប្រញាល់ហើយនោះ សុងហ៊ុន ក៏បានចេញដំណើរភ្លាមៗ ដោយប្រើប្រាស់យន្តហោះឯកជនរបស់គ្រួសារដើម្បីជិះទៅកាន់ទីក្រុងសាន់ភីតធឺបឺក៍។ ដំណើរយ៉ាងប្រញាប់មួយនេះផងដែរ ជាដំបូងគេក៏ត្រូវទៅជួបមិត្តគេដើម្បីពិភាក្សាគ្នា ព្រោះកាលសំខាន់គឺនិយាយគ្នានេះឯង បន្ទាប់ពីនោះគឺគេត្រូវដោះស្រាយរឿងសត្រូវដែលកំពុងតែចង់ដណ្តើមអំណាចរបស់គេ។

   +ខ្លឹបQwenPeter

    « ហ៊ើយៗ តាំងតែមានគូរដណ្តឹងមក មានអារម្មណ៍ថាយឺតយ៉ាវដល់ហើយ » ហ្វីលីប បង្ហើរសម្លេងទៅថើរៗបែបបង្អាប់មិត្តរបស់គេ ជាមួយនិងស្នាមញញឹមនៅពេលដែលឃើញថាកំពុងតែដើរមក

   « ... » សុងហ៊ុន មិនមាត់តែក្រប្រើក្រសែរភ្នែក សម្លក់ទៅកាន់ហ្វីលីបមិនទម្លាក់ ធ្វើឲ្យ ហ្វីលីប ក៏រៀងព្រឺខ្នងចង់លេបពាក្យដែលគេនិយាយមុននេះមកវិញទាំងអស់ តែម្តង។

   « កុំមកធ្វើមុខចឹង » ហ្វីលីប ហាស្តីជាមួយនិងសម្តីដ៏មានមន្តស្នេហ៍របស់គេជាថ្មី ប្រាប់ទៅកាន់នាយសង្ហា នៅពេលដែលគេបានមកអង្គុយក្បែរខ្លួន!! ណាមួយទឹកមុខមិនអំណោយផងបែបនេះ

   « ចូលរឿងសំខាន់ » សម្តីខ្លីៗ តែនិយាយមកជាមួយនិងអំណាច នាយសង្ហាបង្គាប់បញ្ជាយ៉ាងតឹងរឹង ព្រោះតែគេមិនចង់ខ្ជះខ្ជាយពេលឥតប្រយោជន៍នោះទេ

   « រឿងរបស់អាវ៉្លាដេមៀលើកនេះគឺទាក់ទងនិងប្អូនស្រីគេ ម៉ាហ្គារ៉េត » គ្រាន់តែ ហ្វីលីប ថាអញ្ជឹងភ្លាម សុងហ៊ុន ក៏ធ្វើមុខម៉ូវយកតែម្តង គេមើលទៅហាក់ដូចជាស្អប់ឈ្មោះមនុស្សស្រីដែល ហ្វីលីប បានលើកយកមកនិយាយមុននេះខ្លាំងណាស់!!

« យើងស្អប់បំផុតមនុស្សស្រីដែលក្រឡេចក្រឡុចសម្តីដូចជានាង!! » មាត់និយាយសង្គត់សម្លេងហាក់ធម្មតា ប៉ុន្តែដៃនាយសង្ហាក៏ក្តាប់សារឡុងដែលកំពុងតែអង្គុយសឹងតែរហែកព្រោះតែអារម្មណ៍ខេងសម្បាររបស់នាយ។

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now