ភាគ០៤ : ចំណងគ្រួសារ

177 19 1
                                    

Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន🙏🎀
____________

    -២ថ្ងៃក្រោយមក
   តាំងតែពីថ្ងៃដែលបានទៅទិញចិញ្ចៀនភ្ជាប់ពាក្យរួចមក សុងហ៊ុន គឺមិនបានមកជួប ជែល៍ឡា បន្តទៀតឡើយ ដោយលើកហេតុផលមកថាគេជាប់រវល់ ហើយជាក់ស្តែងគឺមកពីគេគ្រាន់តែធុញជាមួយនិងនាងតែប៉ុណ្ណោះ ព្រោះតែទំនេរៗគេគ្មានពេលទៅដើរលេងរបៀបសង្សានិងគ្នាអីបែបនេះឡើយ គេចូលចិត្តតែដើរផឹកស៊ី បើមិនអញ្ជឹងទេក៏ចេញទៅមានរឿងជាមួយនិងពពួកមនុស្សដែលមិនចេះស្គាល់ពីថានៈខ្លួនឯងជាមួយនិងគេ។

   ចំណែកឯថ្ងៃនេះគឺជាថ្ងៃភ្ជាប់ពាក្យ សុងហ៊ុន ក៏បានបង្ហាញមុខមកជាថ្មី ធ្វើដូចធម្មតាទាំងដែលក្នុងចិត្តគេវិញគឺធុញសឹងតែស្លាប់ទៅហើយ មនុស្សគេស្អប់បំផុតហើយអាកម្មវិធីគ្រួសារបែបនេះនោះ ប៉ុន្តែយ៉ាងណាក៏គេត្រូវតែទ្រាំ។

   សុងហ៊ុន ពេលនេះគ្មានអ្វីក្រៅពីអង្គុយធ្វើមុខជូរនៅក្នុងបន្ទប់ជាមួយនិងប៉ាម៉ាក់របស់គេនោះទេ ព្រោះតែត្រូវរង់ចាំ ជែល៍ឡា ធ្វើខ្លួនរួចនោះឯង។ ភ្លាមនោះផងដែរ លោកដេនីស បានដកទូរសព្ទ៍ចេញមកនិងបានអានសារដែលនរណាម្នាកើបានផ្ញើរមកគាត់ នាំឲ្យគាត់ក្រវីក្បាលហាក់ធុញខ្លាំងតែម្តង ទើបគាត់បន្តប្រាប់ទៅកាន់ សុងហ៊ុន ថា៖

   « សុងហ៊ុន!! ឯងជួបប៉ានិងពូក្មេងស្រីនោះនៅ? » លោកដេនីស

   « នៅទេ លោកប៉ាមានរឿងអីមែនទេ? » សុងហ៊ុន ឆ្លើយហាក់ហ្អីៗព្រោះតែមិនចង់ខ្វល់រឿងអត់ប្រយោជន៍

   « ប្រយ័ត្នខ្លួន ព្រោះតែពួកគេកំពុងតែស៊ើបពីពួកយើង »

   « ឥតប្រយោជន៍មែន!! » សុងហ៊ុន ហួសចិត្តស្ទើរតែដើរចេញពីបន្ទប់ ព្រោះតែរឿងស៊ើបនេះសម្រាប់ សុងហ៊ុន គឺវាគ្មានន័យនោះឡើយ ព្រោះគេដេងថាស៊ើបយ៉ាងណាក៏ពួកនោះស៊ើបមិនបានអ្វីក្រៅពីប្រវត្តរូបដែលសុទ្ធសឹងតែគ្មានប្រយោជន៍ដដែល។

   « យកចិត្តទុកដាក់បន្តិចទៅ សុង!! ព្រោះត្រកូលរបស់អាម្នាក់ជាពូក្មេងស្រីនោះ ក៏មិនមែនជាពពួកអន់ៗដែរ!! » ម៉ាក់របស់នាយបានលូកមាត់មកនិយាយ ព្រោះតែគាត់ស្គាល់ច្បាស់អំពីត្រកូល អាដ៍យ៉ូម ខារីយ៍តុន ទោះបីជាមើលទៅគឺអាថ៌កំបាំងយ៉ាងណាក៏ដោយ ក៏ត្តូវតែប្រុងប្រយ័ត្នជាជាងមានអ្វីធ្លោះធ្លោយ។

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now