ភាគ០៣ : បារម្ភ!!

162 11 1
                                    

Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន🙏🎀
____________

-វិមានឌីម៉េឌ្រី
សេតវិមានដ៏ធំស្កឹមស្កៃ មានអ្នកបម្រើឆ្វេងស្តាំ និងមិនខ្វះឡើយរបស់ដែលខ្លួនត្រូវការ ប៉ុន្តែអ្វីដែលពួកគេខ្វះគឺសុភមង្គល ដែលគ្មានសោះឡើយនៅក្នុងគ្រួសាររបស់គេ។ សឹងតែពេលខ្លះក៏មើលមុខគ្នាមិនចំ បើហ៊ានធ្វើអ្វីខុសច្បាប់នៅក្នុងត្រកូល...

ជេគ ដែលត្រឡប់ពីតាមកូនស្រីមកដល់ វិមាន ក៏បានឃើញវត្តមានប្រមុខត្រកូលនីកូឡៃ នៅទីនេះរួចបាត់ទៅ ក្នុងចិត្តវិញក៏មិនស្រួលរួចជាស្រេចព្រោះគេដេងច្បាស់ណាស់ថាវាមិនមែនជារឿងល្អនោះទេ...

   « លោកប៉ា... » ជេគ និយាយទៅយ៉ាងឱនលំទោន ហាក់គោរពអ្នកជាឪពុកខ្លាំង មិនមែនត្រឹមជាឪពុកតែគោរពក្នុងនាមជាប្រធានាធិបតី

   « មកដល់ចំពេលល្មម!! ឆាប់មកអង្គុយ » លោកអុីហ្គើរ៍ ហាក់ញញឹមយ៉ាងស្រស់ខណៈពេលដែលហៅទៅកាន់ ជេគ ។ តែសម្រាប់ ជេគ ក៏ដឹងខ្លួនរួចទៅហើយថាស្នាមញញឹមនោះគ្រាន់តែជាការសម្តែង

   « បាទប៉ា »

  « យើងកំពុងតែនិយាយរឿងកម្មវិធីភ្ជាប់ពាក្យរបស់ ជែល៍ និង សុងហ៊ុន!! ឯងគិតយ៉ាងម៉េចសម្រាប់រយៈពេល២-៣ថ្ងៃទៀត » គ្រាន់ តែសម្តី លោកអុីហ្គើរ៍ និយាយចេញទៅភ្លាម ជេគ ដែលអង្គុយមុននេះក៏ងើបឈរមួយទំហឹង ដោយអារម្មណ៍ភ្ញាក់ផ្អើលនិងស្លន់ស្លោ ដែលនាំឲ្យគ្នាតាមសម្លឹងមើលកាយវិការបស់ ជេគ មិនដាក់ភ្នែក។

   « ជេគ... » លោកអុីហ្គើរ៍ បានសង្គត់នាមកូនប្រុសយ៉ាងត្រជាក់ ហាក់បង្ហាញការមិនពេញចិត្តនៅពេលដែល ជេគ ធ្វើបែបនេះ។

   « សុំទោសលោកប៉ា... មុននេះរៀងភ្ញាក់បន្តិច ព្រោះតែគិតថាលឿនពេក អាចនិងប្រាប់ខាង នីគី គេមកមិនទាន់ » ជេគ បកស្រាយទៅទាំងញញឹមមិនសមនិងផ្ទៃមុខ ព្រោះអារម្មណ៍គេពេលនេះវារវើរវាយអស់ហើយ ចង់ឃាត់យ៉ាងណាក៏ឃាត់មិនទៅមុខ។

   « អ៎... » លោកអុីហ្គើរ៍ ញញឹមខ្ជឹប តែហាក់ខឹងខ្លាំងជាមួយនិងសម្តី ជេគ បន្ទាប់មកគាត់ក៏ងើបឈរ ទៅខ្ខឹបនិងត្រចៀក ជេគ ដោយសម្លេងថើរៗតែសង្គត់បញ្ជាយ៉ាងខ្លាំងថា៖

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now