ភាគ០៨ : ប្រវត្តិគ្រួសារ?

209 31 5
                                    

  Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន
_______________

   បន្ទាប់ពីបានថើបញក់ញីលើបបូរមាត់តូចឆ្អែតឆ្អន់ដោយសារកំហឹងហើយនោះ នាយសង្ហាក៏បានងើបខ្លួនមកវិញនិងជូតមាត់គេជាមួយស្នាមញញឹមសម្លឹងទៅកាន់ កាយតូចដែលបានបែរមុខទៅជ្រុងម្ខាង ព្រោះតែមិនចង់ឃើញ ដឹងឮឡើយថាមុននេះមានរឿងអ្វី។

   « ពួកឯងចេញសិនទៅ » សុងហ៊ុន លាន់មាត់ប្រាប់ទៅកាន់មិត្តរបស់គេឲ្យចេញ ព្រោះតែគេត្រូវការនិយាយគ្នាជាមួយនិង ជេគ ។

   « ... » ទាំងបីអ្នកនោះមិនមាត់ សុខចិត្តងើបដើរចេញភ្លាមៗ វ៉្លាដេមៀក៏អោបចង្កេះប្អូន ឯហ្វីលីប វិញក៏ងាកមើលទៅកាន់ សុងហ៊ុន ដែលមិនសូម្បីតែសម្លឹងមកពួកគេពេលដែលនិយាយគ្នា។

   « ...បែរមុខមកនេះ » សុងហ៊ុន គេមិនត្រឹមតែបង្គាប់បញ្ជានោះទេ ឯដៃម៊ាំក្រាស់ក៏យកទៅចាប់ចុងចង្ការទាញមុខតូចច្រឡឹងឲ្យងាកមកមើលគេដែលកំពុងតែនៅពីខាងលើ

   « ... » ជេគ មិនមាត់ព្យាយាមធ្វើមិត្តដឹងមិនឮព្រោះអារម្មណ៍ពេលនេះក៏ខឹង និងស្អប់ សុងហ៊ុន សឹងតែសម្លាប់ចោលនៅនិងកន្លែងទៅហើយបើសិនជាគេអាច។

   « ចាំណាថាហាមធ្វើឲ្យយើងខឹងឲ្យសោះ បើឯងចង់នៅសុខស្រួល!! » សុងហ៊ុន ចាប់និយាយជាមួយសម្តីធ្ងន់

   « ... » ជេគ នៅតែមិនមាត់ដែលធ្វើឲ្យ សុងហ៊ុន ចាប់ផ្តើមសម្លក់និងចាប់ច្របាច់ចង្ការរបស់ ជេគ កាន់តែខ្លាំងជាងមុនដោយភ្ជាប់ជាមួយនិងសម្តីថា៖

   « កុំភ្លេចសម្តីយើង ហើយបើយើងហៅឯងក៏ត្រូវតែមក!! ព្រោះមានរឿងច្រើនណាស់ដែលយើងមិនទាន់បានលេងឆ្អែត » 

   « ឯងគ្មានសិទ្ធ...អ្ហា៎— » ជេគ និយាយបានតែប៉ុន្នឹងក៏ត្រូវ សុងហ៊ុន ប្រដៃគេមួយទំហឹងក្រវាសទៅម្ខាង តាមអារម្មណ៍ដែលខឹង

   « បើឯងហ៊ានប្រកែកឯងក៏ដឹងហើយថានិងមានរឿងអ្វីកើតឡើង » នាយសង្ហា និយាយបណ្តើរក៏ងលបខ្លួនចេញពីរាងតូចមកដូចគ្ន ដៃម្ខាងក៏ដកយកបារីរបស់គេយកមកជក់ធ្វើចរឹកបែបហ្អីៗ។ ឯ ជេគ ឃើញយ៉ាងនេះក៏ងើបអង្គុយនិងចាប់ផ្តើមស្ទឆបមុខខ្លួនគេទាំងទទួលអារម្មណ៍ដឹងថាវាគឺឈឺ!!

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now